បើគ្មានពិសោធន៍កុំទាន់រកស៊ី – (បទកាកគតិ)

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

#បើគ្មានពិសោធន៍កុំទាន់រកស៊ី – (បទកាកគតិ)

១. ទោះលុយទំាងកោដិ បើគ្មានពិសោធន៍ កុំចង់រកស៊ី
នឹងនាំឱ្យខាត ទ្វេមួយជាពីរ បងប្អូនគ្រប់ទី
គួរកត់ចំណាំ។

ការផ្សាយពាណិជ្ជកម្ម

២. ធ្វើអ្វីក៏ដោយ កុំបីបណ្តោយ និងគួរចងចាំ
ជំនួញរកស៊ី អាជីវកម្ម យូរឆាប់ខែឆ្នាំ
គួរចងចាំទុក។

៣. បើចង់រកស៊ី ពិសោធន៍មួយពីរ រៀនរកទំនុក
កុំធ្វើតាមចង់ ក្រែងធ្លាក់ជង្ហុក កើតទុក្ខម៉ែពុក
ខាតបង់ទ្រព្យធន។

ការផ្សាយពាណិជ្ជកម្ម

៤. បើគ្មានពិសោធន៍ គួរធ្វើមនុស្សឆោត ថាំងប៉ោតរែកពុន
រៀនពីគេឯង សែងចំណេះធ្ងន់ ជំនាញជាទុន
រកមិនសូវខាត។

៥. ចាស់ថាបើខ្សោយ កុំបីបណ្តោយ តែត្រូវសង្វាត
កុំធ្វើមនុស្សចេះ តែធ្វើមនុស្សឆ្លាត ចេះចាស៎ចេះបាទ
អណ្តាតជាទ្រព្យ។

ការផ្សាយពាណិជ្ជកម្ម

៦. ស្វែងរកពិសោធន៍ ច្នៃចង្កាក់ដោត មើលតាមទម្លាប់
មើលតាមគន្លង ទំនងល្អភ័ព្វ កើតប្រសើរគាប់
ឥតជាប់ផុងចិត្ត។

៧. បើពិសោធន៍ស្ទើរ ពីក្រោមដល់លើ ត្រូវគិតឱ្យល្អិត
តូចធំតិចតួច គិតកួចក្រមក្រឹត្យ ពិនិត្យដល់ដិត
ពិតជាជោគជ័យ៕

ការផ្សាយពាណិជ្ជកម្ម

……………………………………

#ដកស្រង់ចេញពីសៀវភៅកម្រងកំណាព្យពីដួងចិត្ដ​

ការផ្សាយពាណិជ្ជកម្ម

#និពន្ធដោយ៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#ស្រង់ដោយ៖ MJQUP

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម