
អាវ Juventus រដូវកាលថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយកទៅលក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក
ក្រុមហ៊ុន adidas ទើបតែបញ្ចេញឈុតរដូវកាលថ្មី ២០២១/២០២២របស់ក្លិប Juventus ដែលឈុតនេះរចនាដោយពណ៌ខ្មៅឆ្នូតសបែបបញ្ឃ ដែលជាឈុតដើម្បីរំលឹកខួប១០ឆ្នាំរបស់ក្លិបដែលបានផ្ទេរមកកាន់កីឡដ្ឋាន Allianz Stadium ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី។ ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។ ជាការពិតណាស់! ឈុតនេះផលិតដោយក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បីលំដាប់ពិភពលោក Adidas ហើយគេដឹងទៀតថាក្រុមហ៊ុននេះបានយករោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ជាកន្លែងផលិតរបស់ពួកគេ ពីព្រោះតែមានប្រទេសមួយនេះអំណោចផលក្នុងការផលិតដ៏មានគុណភាព និងចំណាយលើតម្លៃពលកម្មទាប។ គេមិនដឹងថាតើពួកគេចំណាយលុយប៉ុន្មានផលិតអាវមួយឈុតក្នុងប្រទេសកម្ពុជានោះទេ…











