
អ្វីជាបន្លែសរីរាង្គ តើវាពិតជាល្អជាងបន្លែធម្មតាមែនទេ?
បន្លែសរីរាង្គ គឺជាបន្លែដែលឆ្លងកាត់ការដាំដុះ ទៅតាម ក្រិត្យក្រមនៃ គោលការណ៍សរីរាង្គ ដែលក្នុងនោះ គឺធានាបានថាបន្លែទាំងនោះ គឺមិនបានដាំដុះដោយប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត សារធាតុអរម៉ូន ឬសារធាតុ antibiotics និងពូជដែលត្រូវបានគេកែច្នៃ (GMO) នោះឡើយ។ ហើយប្រសិនបើវាជាអាហារដែលគេកែច្នៃរួចហើយនោះ ក៏មិនត្រូវមានសារធាតុគីមី បន្ថែមបញ្ចូលទៅក្នុងនោះដែរ រួមមាន សារធាតុគីមី បន្ថែមរសជាតិផ្អែម សារធាតុរក្សាទុក សារធាតុបន្ថែមពណ៌ បន្ថែមរសជាតិ សូម្បីតែ ប៊ីចេង (MSG) ក៏មិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់នោះដែរ។ ១. បន្លែសរីរាង្គអាចផ្ទុក សារធាតុចិញ្ចឹមច្រើនជាងបន្លែធម្មតា តាមការសិក្សា…











