ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Vbb
សង្គម

ទោះ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ជនជាតិ​ជប៉ុន​អង្គុយ​លើ​ឥដ្ឋ​ទទួល​ទាន​ដែរ ហើយ​ ៦ ចំណុច​នេះ​ជា​មូលហេតុ

ប្រជាជន​ជប៉ុន​គឺ​មាន​ទម្លាប់​មួយ រមែង​អង្គុយ​ឬ​ដេក​លើ​ឥត​រាប​ស្មើ ជា​ជាង​ការ​ការ​ប្រើប្រាស់​គ្រែ ឬ​កៅអី។ ជា​ឧទាហរណ៍៖ កុំ​ថា​ឡើយ​តែ​ទៅ​បរិភោគ​អាហារ​នៅ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ពួក​គេ​មិន​ប្រើ​កៅអី និង​ជំនួស​មក​វិញ​ដោយ​ការ​អង្គុយ​លើ​ឥដ្ឋ​ដែរ។ តើ​នៅ​ពី​ក្រោយ​នោះ​មាន​មូលហេតុ​អ្វី​ទៅ? តាម​ការ​បកស្រាយ​ពី​គេហទំព័រ Brightside បាន​បង្ហាញ​នូវ​ហេតុផល​ចម្បង ៦ ដូច​ខាង​ក្រោម៖ ៦) ជួយ​ដល់​ការ​រំលាយ​អាហារ នៅ​ពេល​អ្នក​អង្គុយ​លើ​ឥដ្ឋ​និង​ទទួល​ទាន​អាហារ វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​ធ្វើ​លំហាត់ប្រាណ​យូហ្គា​ក្នុង​ពេល​តែ​មួយ។ ទម្លាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា នាំ​ឲ្យ​លំហូរឈាម​រត់​ទៅ​កាន់​ក្រពះ​ដំណើរការ​បាន​ល្អ​ជាង​ការ​អង្គុយ​លើ​កៅអី​ធម្មតា ដែល​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ងាយ​ជាង​មុន ជាង​នេះ​ក៏​អាច​ទទួល​បាន​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ ៥) ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ទម្លាប់​បែប​នេះ​វា​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​មាន​ដំណើរការ​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ចេញ​អរម៉ូន​ឲ្យ​ឈ្មោះ​ថា ឡេទីទីន នោះ​វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅ​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ក្រពះ​របស់​អ្នក​ពេញ​ហើយ និង​បញ្ចៀស​អ្នក​ពី​ការ​ទទួល​ទាន​ហួស​កម្រិត។ ៤)…

Vccv
សង្គម

ចំណេះដឹងល្អពេលមានអាសន្ន! នេះវិធីការពារខ្លួន ពេលជួបសត្វព្រៃដែលគ្រោះថ្នាក់ទាំង ៨

សត្វ​កាចសាហាវ​គឺ​វា​មិន​ដឹង​យើង​ល្អ​អាក្រក់​នោះ​ទេ ដោយ​ជានិច្ចកាល​វា​រមែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង ហើយ​បើ​យើង​មិន​ចេះ​វិធី​ការពារ​ខ្លួន​ទៀត​នោះ គឺ​ប្រាកដ​ជា​ស៊យ​ធំ​ហើយ។ ការ​ជួប​ប្រទះ​សត្វ​ព្រៃ​កាច​សាហាវ ជួន​កាល​វា​ជា​រឿង​ចៃដន្យ​ក្នុង​ឆាក​ជីវិត ជា​ពិសេស​អ្នក​ចូលចិត្ត​ដើរ​បោះតង់​នៅ​ព្រៃ ឬ​កន្លែង​ធម្មជាតិ​ផ្សេងៗ។ យ៉ាង​ណា​យើង​ណែនាំ​វិធី​ការពារ​ខ្លួន​នៅ​ពេល​ជួប​សត្វព្រៃ​ទាំង ៨ ដូច​ខាង​ក្រោម៖ ៨) វិធី​ការពារ​ខ្លួន​ពេល​ជួប​សត្វ​ក្តាន់ ជា​ទូទៅ​សត្វ​ក្តាន់​គឺ​ខ្លាច​មនុស្ស ប៉ុន្តែ​ក្តាន់​ញី ​គឺ​មិន​សូវ​ស្លូត​នោះ​ទេ បែប​នេះ​ប្រសិន​ស្ថិត​ក្នុង​កាលៈទេសៈ​នោះ អ្នក​ត្រូវ៖ រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ដើរ​ចេញ​យឺតៗ ប៉ុន្តែ​ប្រសិន​វា​ចាប់ផ្តើម​វាយប្រហារ​មក​លើ​អ្នក អ្នក​ត្រូវ​ប្រញាប់​រត់​ទៅ​រក​ដើម​ឈើ​ដើម្បី​ឡើង លើក​ដៃ​និង​ត្រដាង​អាវ​របស់​អ្នក​ឲ្យ​មើល​ទៅ​ឃើញ​ធំ ពេល​ទាល់​ខ្លាំង ត្រូវ​ការពារ​ក្បាល​កុំ​ឲ្យ​រង​ការ​ប៉ះ​ទង្គិច ហើយ​យក​ដៃ​គ្រប​ក្បាល​និង​ឱន​ចុះ​បែរ​ខ្នង (ដូច​បង្ហាញ​ក្នុង​រូប) ៧) វិធី​ការពារ​ខ្លួន​ពេល​ជួប​សត្វ​ខ្លាឃ្មុំ នៅ​ពេល​អ្នក​បន្លឺ​សំឡេង​ខ្លាំង ឬ​រំខាន​ដល់​វា​នៅ​បរិវេណ​ណា​មួយ​នៅ​តំបន់​ដែល​វា​រស់​នៅ នោះ​វា​នឹង​លេច​ចេញ​មក​ហើយ។…

T1
សង្គម

ជ្រើសរើស​បក្សី​មួយ​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ដឹង​ថា​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ?

ក្នុង​ចំណោម​បក្សី​ដ៏​ស្រស់ស្អាត​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ធ្វើការ​ជ្រើសរើស​យក​មួយ ដើម្បី​ដឹង​ថា តើ​មាន​រឿងរ៉ាវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? ១) ក្ងោក ជា​ពេលវេលា​ដែល​កំពុង​ដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក ហើយ​វា​ក៏​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ ដែល​អ្នក​នឹង​អាច​បង្កើត​ប្រាក់​ជា​ច្រើន។ ឆាប់ៗ​នេះ​ដំណើរការ​ដែល​អ្នក​បាន​វិនិយោគ ឬ​ក្នុង​កិច្ច​ការងារ​របស់​អ្នក នឹង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ចាំ​បាច់​ត្រូវ​តែ​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង។ ២) លលក​ពណ៌​ស មិន​យូរ​ទៀត​នោះ​ទេ អ្នក​នឹង​បាន​ជួប​នូវ​សេចក្ដី​ស្រលាញ់ ដែល​នឹង​លេចចេញ​មក​ក្នុង​ជីវិត​របស់​អ្នក។ វា​ក៏​ជា​សញ្ញា​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក រយៈ​ពេល​យូរ និង​កក់ក្តៅ​បំផុត។ ៣) បក្សី​ពណ៌​ខៀវ សត្វ​បក្សី​នេះ​តូច តែ​អាច​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​មក​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​នឹង​ជួប​ប្រទះ​នូវ​ដំណឹង​ល្អ​មួយ​ចំនួន ទាក់ទិន​នឹង​ការងារ ដែល​អ្នក​អាច​ភ្ញាក់ផ្អើល…

KNONGSROK
សង្គម

ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​…

Web Copy
គ្រួសារ

មនុស្សស្រីព្រោះតែហេតុផលទាំងនេះហើយ ដែលធ្វើឱ្យនាងព្រមរស់រងការឈឺចាប់ តែមិនព្រមលែងលះ ឬបែកបាក់ជាមួយនឹងប្ដី ដែលតែងតែធ្វើបាបចិត្តនាង

គ្រប់គ្នាប្រាកដជាធ្លាប់ឃើញហើយថា មានស្ត្រីជាច្រើន ដែលតែងតែទ្រាំរស់នៅជាមួយនឹងប្ដីដែលមិនដែលស្រលាញ់ និងថ្នាក់ថ្នមនាងទាល់តែសោះ។ ផ្ទុយទៅវិញ ជីវិតគ្រួសារមួយនេះមានតែបញ្ហាមិនចេះចប់ ជួបតែរឿងឈឺចាប់ ជូរចត់ គ្រាំគ្រាកាយចិត្តស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែសួរថា ហេតុអ្វីបានជាមនុស្សស្រីបែរជាសុខចិត្តទ្រាំខាំមាត់សង្កត់ចិត្ត បណ្ដោយឱ្យប្ដីធ្វើបាបនាងរាល់ថ្ងៃ តែមិនព្រមលែងលះ មិនព្រមដោះលែងខ្លួនឯងពីរណ្ដៅទុក្ខមួយនេះ? ជាក់ស្ដែងណាស់ ហេតុផលច្បាស់ជាមានច្រើន តែយ៉ាងណា ហេតុផលទាំង៥ខាងក្រោមនេះហើយ ដែលជាហេតុផលចម្បងបំផុត ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តទ្រាំរស់នៅទាំងវេទនាជាមួយនឹងប្ដីដែលធ្វើបាបនាងរាល់ថ្ងៃ។ ១. ខ្លាចមានឈ្មោះថាជាស្រីមេម៉ាយ មួយជីវិតមនុស្សស្រី នាងច្បាស់ជាខ្លាចណាស់ឈ្មោះថាជាស្រីមេម៉ាយ នាងខ្លាចនឹងការបែកបាក់គ្រួសារយ៉ាងខ្លាំង អ្វីដែលសំខាន់ នាងមិនចង់មានឈ្មោះថាជាស្រីមេម៉ាយ ដែលលែងប្ដីមួយយកប្ដីមួយទៀតនោះឡើយ។ ពាក្យនេះ បើនិយាយក្នុងសង្គមមនុស្សមួយចំនួន គឺគេរើសអើងខ្លាំងណាស់ ដោយមិនខ្វល់ថា…

PicsArt_05 22 07.13.55
ប្លែកៗ

មិនធម្មតា! ស្តេចផ្គុំ Jenga បំបែកឯតទគ្គកម្មខ្លួនឯង ធ្វើឲ្យទស្សនិកជនភ័យអរ បុកពោះ ខណៈពេលកំពុង Live ផ្ទាល់

ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាធ្លាប់លេងហ្គេមផ្គុំ Jenga ពីមុនមកហើយ ឬអ្វីដែលនៅប្រទេសយើងហៅថាហ្គេម “សង់ផ្ទះ” ដែលយើងត្រូវធ្វើវាបន្តិចម្តងៗ ហើយទាញចេញម្តងមួយៗ ហើយដាច់ខាងមិនអាចឱ្យវាដួលរលំបានទេ ។ ប៉ុន្តែសម្រាប់បុរសរូបនេះវិញ គាត់បានបោះជំហានទៅមុខមួយជំហានទៀត ដោយសារតែជំនួសឱ្យការទាញវាចេញ លោកបែរជាផ្គុំវាបន្តិចម្តងៗ ទៅជារូបរាងរង្វង់ រហូតដល់ទីបំផុត គាត់បានបំបែកឯតទគ្គកម្មពិភពលោក ។ លោកមានឈ្មោះថា Kelvin ឬមនុស្សគ្រប់គ្នាហៅគាត់ថាជា Menga Man  លោកគឺជាបុរសម្នាក់ ដែលចូលចិត្តផ្គុំ Jenga ។ ជារឿយៗលោកតែងតែប្រកួតប្រជែងនឹងខ្លួនឯង ដោយផ្គុំវាឡើងជាបន្តបន្ទាប់ ធ្វើយ៉ាងណាឲ្យវាបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ដោយមានជើងទ្រតែមួយគត់…

Web Copy
សង្គម

មនុស្សស្រីម្នាក់ដែលយំព្រោះអ្នក ព្រោះតែនាងស្រឡាញ់អ្នកខ្លាំង ដូច្នេះហើយសូមកុំបន្ទោស កុំស្ដីថាឱ្យនាងអី

នៅពលអ្នកធ្វេីឱ្យនាងយំ​ បេីអ្នកមិនបានលួងនាងទេ សូមកុំបន្ទោសថានាងទន់ជ្រាយ​ កុំបន្ថែមការស្ដីបន្ទោសលើនាងអី ប្រសិនជាអ្នកហ៊ានប្រេីពាក្យថាមនុស្សស្រីយំទន់ជ្រាយណាស់​ ចុះមនុស្សប្រុសដែលធ្វេីឱ្យនាងយំជាមនុស្សបែបណាវិញ? មនុស្សស្រីមិនងាយយំឱ្យអ្នកណាបានឃេីញនោះទេ​ ហេីយក៏មិនងាយយំនោះដែរ បេីនាងមិនស្រឡាញ់អ្នកខ្លាំង​ ទង្វេីដូចគ្នា​ សម្តីដូចគ្នា អ្នកធ្វេីខុសគ្នាអារម្មណ៍ក៏ខុសគ្នា​ អារម្មណ៍អន់ចិត្ត​ ខឹង​ច្រេីនរបស់មនុស្សមនុស្សស្រី វាកេីតមានឡេីងតែជាមួយមនុស្សនាងស្រឡាញ់តែប៉ុណ្ណោះ​។ ប្រសិន​បេីនាងយំព្រោះតែអ្នក នេះក៏បានន័យថា នាងស្រឡាញ់អ្នកខ្លាំងណាស់​ ពេលនាងយំគ្រាន់តែចូលទៅឱបនាង លួងលោមនាង ជួយជូតទឹកភ្នែកឱ្យនាង ហើយប្រាប់នាងឱ្យឈប់យំទៅ​ នាងក៏សប្បាយចិត្តពេកហេីយ​ វាក៏ជាអារម្មណ៍ដ៏កក់ក្តៅបំផុតដែលនាងចង់បានពីមនុស្សដែលខ្លួនឯងស្រឡាញ់​ដែរ។ មនុស្សស្រីយំ ព្រោះតែអ្នក ​មិនមែនមកពីនាងទន់ជ្រាយ​ អាងទឹកភ្នែកយកមកគំរាមអ្នកនោះទេ​ ប៉ុន្តែទឹកភ្នែកនាងស្រក់ចុះ ព្រោះមនោសញ្ចេតនាដែលនាងមានឱ្យអ្នកវាជ្រាលជ្រៅខ្លាំងណាស់។ មនុស្សស្រីយំកាន់តែខ្លាំង ក៏មានន័យថា…

វិសាខា
កីទ្បា

ទីបំផុត! វិសាខា​រក​បាន​បី​ពិន្ទុពេញក្រោយឈ្នះស្វាយរៀងចុងម៉ោងដោយបាល់១១ម៉ែត្រ

ក្រុមម្ចាស់​ផ្ទះវិសាខាបាន​យក​ឈ្នះក្រុម​ភ្ញៀវព្រះខ័នរាជស្វាយរៀង​លើក​ដំបូង​ក្នុង​ជំនួប​សប្ដាហ៍​ទី​៣ ពាន​រង្វាន់ Metfone Cambodian League 2021 ក្នុងលទ្ធផល​៣​ទល់២ ខណៈដែលក្រុមមាន់គកគិរីវង់សុខសែនជ័យបន្ត​យក​ឈ្នះ​លើ​ក្រុមម្ចាស់​ផ្ទះសូលទីឡូអង្គរ​២​ទល់១។ ៣​គ្រាប់​របស់ក្រុមម្ចាស់ផ្ទះដែល​លេង​លើ​កីឡដ្ឋានព្រីនស៍ គឺ​រក​បាន​ដោយកីឡាករ រ៉ឹង ប៊ុនហៀង នាទី​ទី៨ Khan Mohamed Faeez នាទី ២៧ ខណៈមួយគ្រាប់​ចុង​ក្រោយរក​បាន​ដោយ​កីឡាករ Ajayi Opeyemi ដោយ​បាល់​ពិន័យ១១ម៉ែត្រនៅ​នាទី​៩០+២។ ដោយ​ឡែក​២​គ្រាប់​របស់ព្រះខ័នរាជស្វាយរៀង​រក​បាន​ដោយ​កីឡាករ  Privat នៅ​នាទី ៣៨ និង​ Miguel Angel Junco Martinez នៅនាទី​៦៤។…

Web Copy
សង្គម

ខ្ញុំបានព្យាយាមអភ័យ ហើយក៏បានខំថែរក្សាហើយដែរ តែបើនៅតែបាត់បង់ទៀត ខ្ញុំក៏គ្មានអារម្មណ៍សោកស្ដាយអ្វីឡើយ ព្រោះមិនមែនជាកំហុសខ្ញុំទេ

ស្រឡាញ់​គេខ្លាំងពេក​ ក្រែងចិត្តគេពេក​ រហូតដល់គេលែងក្រែងចិត្តខ្ញុំ​ ស្នេហាបានគង់វង្សយូរអង្វែងព្រោះការអត់ធ្មត់​ អន់ឱន​ អធ្យាស្រ័យ​ ចេះគិតដល់អារម្មណ៍គ្នាទៅវិញទៅមក​ ស្លូតខ្លះកាចខ្លះ​ ខ្លាំងខ្លះខ្សោយខ្លះ​ ព្រោះតែចង់ថែរក្សាស្នេហាមួយនេះ​ ទង្វេីមួយចំនួន សម្តីពេលខ្លះរបស់អ្នក វាធ្វេីឱ្យខ្ញុំខឹងហេីយក៏អន់ចិត្តខ្លាំងណាស់ តែខ្ញុំក៏ជ្រេីសយកការនៅស្ងៀម ដោយសារតែខ្ញុំមិនចង់មានរឿងនឹងគ្នា។ គ្រប់ពេលខ្ញុំក៏សុខចិត្តសម្ងំយំតែម្នាក់ឯង​ រួចក៏ជូតទឹកភ្នែកចេញ ហើយក៏ត្រឡប់មកនិយាយជាមួយអ្នកវិញយ៉ាងធម្មតាបំផុត ប្រៀបដូចគ្មានរឿងអីកេីតឡេីងអ៊ីចឹង។​ ជួនកាលខ្ញុំមិនមាត់​មិនមែនខ្ញុំមិនដឹងអ្វីនោះទេ តែខ្ញុំគិតថាការដែលខ្ញុំមិននិយាយ វានឹងអាចធ្វេីឱ្យអ្នកចេះក្រែងចិត្ត​ ក្រែងអារម្មណ៍ខ្ញុំខ្លះ​ តែអ្វីៗក៏ខុសពីការគិតទាំងស្រុង។ ខ្ញុំកាន់តែមិនមាត់ អ្នកក៏កាន់តែបានចិត្ត ធ្វេីអ្វីលែងយល់ដល់អារម្មណ៍ខ្ញុំ​ អ្នកធ្វេីខុសច្រេីនលេីកច្រេីនសារខ្ញុំព្រមលេីកទោស​ ព្រមអភ័យ​ តែអ្នកបែរជាមិនព្រមកែ​ អ្នកបែរជាផ្គេីនសាងកំហុសដដែលៗម្តងហេីយម្តងទៀត​។ ព្រោះអាងថាខ្ញុំងាយលួង​…

Web Copy
សង្គម

បើមិនបានស្រឡាញ់ខ្ញុំទេ សូមកុំផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយមកឱ្យខ្ញុំអី

បេីមិនស្រឡាញ់ សូមកុំផ្តល់ក្តីសង្ឃឹម​ មនុស្សដែលស្រឡាញ់គេតែងតែធ្វេីគ្រប់យ៉ាងដេីម្បីបាននៅក្បែរមនុស្សខ្លួនឯងស្រឡាញ់​ ចង់ឱ្យគេព្រមទទួលក្តីស្រឡាញ់​ ចង់ទទួលបានអារម្មណ៍ស្រឡាញ់តបមកវិញ​ ប៉ុន្តែសុំជាក្តីស្រឡាញ់ពិតប្រាកដ មិនមែនសម្តែង​ មិនមែនបោកប្រាស់​នោះឡើយ។ ខ្ញុំត្រូវការក្តីស្រឡាញ់ដែលចេញពីបេះដូង​របស់អ្នកយ៉ាងពិតប្រាកដ មិនមែនត្រូវមកបង្ខំចិត្ត​ រឹតតែកុំបង្ហាញទង្វេី​ កាយវិការ​ដូចជាស្រឡាញ់ខ្ញុំអី បេីមិនបានមានចិត្តលេីខ្ញុំទេនោះ​ សូមកុំធ្វើដូចជាស្រឡាញ់ ហើយក៏កុំបង្ហាញកាយវិការ ឬការអាណិតអាសូរចំពោះខ្ញុំ។ ខ្ញុំប្រហែលជាឈឺមិនយូរប៉ុន្មានទេ ប្រសិនបេីអ្នកបដិសេធក្តីស្រឡាញ់របស់ខ្ញុំត្រង់ៗ​ ប៉ុន្តែប្រសិនជាអ្នកបែរជាផ្តល់ក្តីសង្ឃឹមឱ្យខ្ញុំ​ ធ្វេីឱ្យខ្ញុំយល់ថា អ្នកក៏មានចិត្តស្រឡាញ់ខ្ញុំដែរ​នោះ ទាំងដែលអ្នកមិនបានស្រឡាញ់ខ្ញុំសូម្បីតែបន្តិច ខ្ញុំពិតជាឈឺចាប់ឆ្លងខែឆ្លងឆ្នាំប្រាកដណាស់​។ អ្នកកាន់តែផ្តល់សង្ឃឹម​ ខ្ញុំក៏កាន់តែលង់ស្រឡាញ់អ្នកខ្លាំងទៅៗ​ ហេីយចុងក្រោយអ្នកក៏និយាយថាអ្នកមិនបានស្រឡាញ់ខ្ញុំ​ អ្វីដែលអ្នកធ្វេីកន្លងមកអ្នកគ្រាន់តែមានអារម្មណ៍ល្អជាមួយខ្ញុំ​ តែមិនបានស្រឡាញ់​នោះឡើយ។ ប្រសិនបេីបែបនេះមែន បេះដូងខ្ញុំប្រាកដជាត្រូវបែកខ្ទេចខ្ទីរកបំណែកមិនឃេីញមិនខាននោះទេ​ ដូច្នោះហេីយ សូមកុំយកក្តីស្រឡាញ់របស់ខ្ញុំទៅលេងសេីច​…

Web Copy
សង្គម

ក្ដីស្រឡាញ់ពិត គឺជាការផ្ដល់ឱ្យ ដោយមិនគិតពីការតបស្នងនោះឡើយ!

អារម្មណ៍មនុស្សក្រោយខ្នង​ បានត្រឹមតែតាមលួចមេីល​ លួចថែគេពីក្រោយ​ ព្រោះខ្ញុំមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តគេ​ ខ្ញុំបានត្រឹមតែជាមនុស្សម្នាក់ដែលគេមេីលរំលង​ តែក៏មិនដែលមានអារម្មណ៍ថាខឹង ឬស្អប់គេនោះដែរ។ ​មនុស្សស្រឡាញ់គេ ទោះគេមិនស្រឡាញ់វិញ​ក៏ដោយ ឱ្យតែបាននៅជិតៗគេក៏ពេញចិត្តហេីយ​ សុំត្រឹមបានឃេីញគេមានក្តីសុខ​ ខ្ញុំក៏អបអរគេពីចម្ងាយ​ ទោះគេផ្តល់ឋានៈឱ្យត្រឹមជាមិត្ត​ ក៏ស្ម័គ្រចិត្តគ្រាន់បានថែគេនៅពេលណាគេជួបទុក្ខ​​ ជួបការលំបាក។ ដឹងច្បាស់ថាជាមនុស្សដែលគេនឹកឃេីញតែពេលណាគេពិបាកចិត្ត​ ដឹងថាយើងមានមុខតែពេលដែលគេត្រូវការ តែក៏ព្រមឱ្យស្មាគេខ្ចីទៅផ្អែក​ ឃេីញគេមិនសប្បាយចិត្តក៏កេីតទុក្ខទៅតាមគេ​ ក្នុងចិត្តចង់ឱ្យតែគេញញឹម​ បេីមាននរណាមកធ្វេីឱ្យគេយំ ក៏ខឹងជំនួស​ សឹងថាច្រានគេទៅឱ្យផុតពីផែនដី​ កុំឱ្យមកធ្វេីបាបមនុស្សដែលខ្ញុំស្រឡាញ់បានទៀត​។ ពេលខ្លះក៏លួចមានសង្ឃឹមបន្តុិចបន្តួច នៅពេលគេស្និទ្ធិស្នាលជាមួយក៏គិតថា គេអាចនឹងមេីលឃេីញយេីង​ ហេីយស្រឡាញ់យេីងវិញនៅថ្ងៃណាមួយ​។ តែប្រសិនបេីវាមិនអាចទៅរួចនោះទេ ខ្ញុំក៏បន់ស្រន់ឱ្យគេបានជួបមនុស្សល្អៗ​ មនុស្សដែលស្រឡាញ់គេ​ បារម្ភ​ពីគេស្មេីខ្ញុំ…

Web Copy
ប្លែកៗ

វាស់វែងកម្រិតសុភមង្គល ដែលអ្នកទទួលបានក្នុងឆ្នាំ២០២១នេះ

ជ្រើសរើសស៊ុតមួយដែលអ្នកចូលចិត្តជាងគេ នោះនឹងអាចមើលដឹងថា ក្នុងឆ្នាំ២០២១នេះ ជីវិតអ្នក អាចទទួលបានក្ដីសុខ​ និងសុភមង្គលកម្រិតណាដែរ? 1. ស៊ុតទី 1 សុភមង្គល និងទុក្ខព្រួយរបស់អ្នកនៅឆ្នាំ ២០២១ គឺស្មើគ្នា។ ជីវិតរបស់អ្នកមិនអាចទាយទុកជាមុនបានឡើយ ភាពសាមញ្ញ និងមានសុវត្ថិភាព ប៉ុន្តែអ្នកនឹងឃើញថាវាគួរឱ្យធុញទ្រាន់ និងសាំញុំាខ្លាំងណាស់។ ជាទូទៅឆ្នាំនេះអ្នកនឹងមិនទទួលរងនូវការខូចខាតច្រើនពេកទេ។ ដរាបណាអ្នករស់នៅតែគិតដល់ភាពវិជ្ជមាននៃជីវិតនឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។ 2. ស៊ុតទី 2 ជីវិតរបស់អ្នកនៅឆ្នាំ ២០២១ នេះ ពេលខ្លះសប្បាយចិត្ត ហើយពេលខ្លះទៀតក៏ពិបាកចិត្ត។ អ្នកនឹងមិនអាចច្រូតបាននូវសុភមង្គល និងអំណរច្រើនពេកទេ ប៉ុន្តែអ្នកមិនអស់សង្ឃឹម និងទុទិដ្ឋិនិយមចំពោះជីវិតនោះឡើយ។…