
ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំទាំង១២ សម្រាប់ខែមិថុនា ជាពិសេស អ្នកកើតឆ្នាំឆ្លូវ និងខាល លាភក្នុងជង្រុក
យោងតាមក្បួនហោរាសាស្ត្រ បានធ្វើការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំទាំង១២ខាងក្រោមនេះ នឹងមានការប្រែប្រួលទៅតាមលាភសំណាង និងបុគ្គល មានលាភ មានគ្រោះ ទៅតាមឆ្នាំនីមួយៗ។ ១. អ្នកកើតឆ្នាំជូត – ស្នេហា ៖ សម្រាប់អ្នកកើតឆ្នាំជូត ដែលនៅលីវ គួរតែបំបាត់នូវអារម្មណ៍អវិជ្ជមាន គួរចូលរួមក្នុងសកម្មភាពជាច្រើនក្នុងសង្គមមនុស្ស ដើម្បីមានអារម្មណ៍រីករាយស្នេហានឹងមករកអ្នកនាពេលខាងមុខនេះ។ ចំណែកឯអ្នកមានគូ ដូច្នេះត្រូវចុះចាញ់ដៃគូ ដើម្បីចៀសវាងការឈ្លោះប្រកែកគ្នា។ – អាជីព ៖ មានការឡើងចុះជាធម្មតា គួរតែរក្សាឥរិយាបថវិជ្ជមានដើម្បីជួយវាសនាកាន់តែរឹងមាំ។ សំណាងមិនមានការឡើងចុះច្រើនទេ។ ប្រាក់ចំណូលវិនិយោគ គឺមាននៅក្នុងផែនការរបស់អ្នក។ ២. អ្នកកើតឆ្នាំឆ្លូវ – ស្នេហា…











