
កុំចេះតែយកមនុស្សខ្លួនស្រឡាញ់ ទៅប្រៀបនឹងអ្នកដទៃ កុំធ្វើឱ្យក្ដីស្រឡាញ់ ក្លាយជាការចាប់កំហុសគ្នាអី
អារម្មណ៍ងាករេ ចាប់ផ្តេីមកេីតឡេីងនៅពេលដែលអ្នកយកមនុស្សដែលខ្លួនស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកផ្សេងដែលអ្នកជួប។ ដូច្នេះហើយ សូមកុំទម្លាប់យកមនុស្សដែលអ្នកស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកដទៃ មនុស្សម្នាក់សុទ្ធតែមានភាពជាខ្លួនឯងរៀងៗខ្លួន មានចំណុចល្អៗដាច់ដោយឡែកពីគ្នា មិនអាចយកទៅប្រៀបធៀបគ្នាបានទេ។ ប្រសិនបេីកាលណាអ្នកចាប់ផ្តេីមប្រៀបធៀប អ្នកក៏ចេះតែមេីលឃេីញចំណុចដែលខ្វះខាតរបស់មនុស្សដែលអ្នកស្រឡាញ់ម្តងបន្តិចៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកក៏មានអារម្មណ៍ថា អ្នកលែងសូវស្រឡាញ់គេ ព្រោះតែឃេីញថា គេមិនល្អដូចមនុស្សដែលអ្នកទេីបតែជួប ទេីបតែស្គាល់។ បេីអ្នកគិតថាមនុស្សដែលទេីបស្គាល់គ្នា គេល្អជាងមនុស្សដែលអ្នកស្រឡាញ់មកយូរហេីយនោះ តេីអ្នកប្រាកដក្នុងចិត្តថាបានស្គាល់ បានដឹងពីគេច្រេីនប៉ុនណាដែរ ឬក៏អ្នកគ្រាន់តែមេីលឃេីញចំណុចគួរឱ្យស្រឡាញ់របស់គេប៉ុន្មានចំណុច ដែលគេមានបំណងចង់ឱ្យអ្នកឃេីញ? តេីអ្នកបានឃេីញចំណុចមិនល្អរបស់គេហេីយឬនៅ? បេីចម្លេីយគឺ នៅមិនទាន់ឃេីញទេ ហេតុផលអីអ្នកក្លាហានយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកក្រៅដូចជាគេ ក្រែងស្រឡាញ់គ្នា ដេីម្បីបំពេញចំណុចខ្វះខាតឱ្យគ្នាមិនថាចឹង? បេីមិនពេញចិត្តត្រង់ណាក៏ប្រាប់ ក៏និយាយគ្នាត្រង់ៗ ហេីយក៏កែប្រែដេីម្បូីបំពេញក្តីសុខគ្នាទៅវិញទៅមក…











