ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៧
គ្រួសារ

តើប្តីប្រពន្ធបែបណា ដែលអាចរស់នៅជាមួយគ្នាបានមួយជីវិតបាន?

ជីវិតមង្គលការមួយដែលគេស្ញប់ស្ញែងបំផុត គឺអាចកាន់ដៃគ្នាអស់មួយជីវិត ប្រៀបដូចជាជីវិតមង្គលការរបស់អ្នកជំនាន់មុន ទោះជួបព្យុះភ្លៀង ឈ្លោះគ្នាយ៉ាងណាក៏អ្នកទាំងពីរនៅតែអាចកាន់ដៃគ្នាដើរឆ្លងរឿងរ៉ាវគ្រប់យ៉ាងបាន ពេញមួយជីវិតជាមួយក្នា។ ខ្ញុំធ្លាប់បានអានឃ្លាមួយដែលគេបាននិយាយថា មង្គលការជាច្រើននាពេលបច្ចុប្បន្នដែលមិនអាចដើរដល់ថ្ងៃចុងក្រោយបានគឺដោយសារតែ “មនុស្សពីមុន ឱ្យតែរបស់អ្វីមួយខូចហើយ គំនិតដំបូងដែលគេគិតឃើញ គឺការជួសជុល ចំណែកឯមនុស្សបច្ចុប្បន្នវិញ ឱ្យតែរបស់អ្វីខូចហើយ អ្វីដែលគេគិតឃើញដំបូងគឺ ការផ្លាស់ប្តូរ”។ ដ្បិតតែការជួសជុល និងការផ្លាស់ប្តូរជាពាក្យខុសគ្នាមែន ប៉ុន្តែវាក៏អាចឱ្យយើងមើលឃើញអំពីឥរិយាបថរបស់ប្តីប្រពន្ធចំពោះជីវិតមង្គលការមួយនេះដែរ។ ដូច្នេះ នៅក្នុងជីវិតមង្គលការ តើប្តីប្រពន្ធបែបណាដែលអាចរស់នៅជាមួយគ្នាអស់មួយជីវិតបាន? ១. ប្តីប្រពន្ធដែលអាចរួមសុខរួចទុក្ខជាមួយគ្នា មានពាក្យមួយពោលថា “ប្តីប្រពន្ធពិតមែន តែពេលជួបគ្រោះអាសន្នបែរជារត់ចែកជើងគ្នា” នៅពេលបច្ចុប្បន្ន ប្តីប្រពន្ធដែលអាចរួមសុខរួមទុក្ខជាមួយគ្នាមិនមានមិនច្រើនឡើយ ហើយត្រូវបានគេចែកជាពីរប្រភេទ។ ប្រភេទទី១គឺ “ប្តីប្រពន្ធអាចរួមសុខជាមួយគ្នា”…

PicsArt_05 27 12.28.12
ទស្សនៈ

៩ តិចនិកអានការគិត របស់មនុស្សដែលអ្នកស្រឡាញ់ ច្បាស់ដូចអានសៀវភៅ

អ្នកប្រហែលជាធ្លាប់ឮពាក្យមួយនេះហើយ ភ្នែកជានៃបង្អួចបេះដូង ម្លោះហើយថ្ងៃនេះយើងខ្ញុំបានចងក្រងវិធី ដើម្បីអានការគិតរបស់មនុស្សតាមរយៈកាយវិការនៅពេលជួបគ្នា។ សូមទៅមើលទាំងអស់គ្នាថាតើ តិកនិកទាំង ៩ នោះមានអ្វីខ្លះ? ១. “ភ្នែក” គឺជាបង្អួចនៃបេះដូង ចូរចំណាំថានៅពេលដែលមនុស្សនិយាយកុហក ពួកគេមានទំនោរងាកទៅងាកមក ខាងឆ្វេងបន្តិច ខាងស្តាំបន្តិច។ ដើម្បីរកចំណុចប្រសព្វមួយទៀត ជំនួសឱ្យការសម្លឹងមើលអ្នក ដូច្នេះអ្នកគួរប្រើវិធីសាស្រ្តសង្កេតនៅពេលដែលគេភ្លេចខ្លួន ។ ២. “បបូរមាត់” ប្រាប់អ្នកពីអារម្មណ៍ សូមសង្កេតមើលនៅពេលអ្នកកំពុងថើប ចូរចំណាំថាប្រសិនបើគាត់ថើបអ្នកតាមរបៀបមិនជាចង្វាក់ ដូចជា ធ្មេញប៉ះទង្គិចគ្នាជារឿយៗ ឬមានអាការៈរសាប់រសល់ ជាទូទៅចិត្តវិទូពន្យល់ថា គេកំពុងមានបញ្ហាជាមួយនឹងអារម្មណ៍ ឬមានកង្វល់អ្វីមួយ ។ ៣.…

T
សង្គម

ជ្រើសរើសដួងខែមួយ ដើម្បីទម្លាយនូវអារម្មណ៍ដែលអ្នកកំពុងលាក់ទុកក្នុងចិត្តពេលនេះ

ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។ យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពដួងខែទាំង ៦ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖ រូបភាពទី ១ អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។ ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។ រូបភាពទី ២ អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។…

KNONGSROK
សម្រង់

៤សន្លឹកនេះស្រស់ស្អាតប្លែកមិនធម្មតា! ព្រះនាងតូច នរោត្តម ចេនណា មានទេពកោសល្យសិល្បៈទាំងបុរាណ និងសម័យគួរឱ្យគោរពស្រឡាញ់

ដូចដែលយើងបានស្គាល់រួចហើយថា  ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងជាច្រើនភាសា  ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀង រួមទាំងខ្សែភាពយន្តភាគខ្នាតធំដ៏ល្បីគឺរឿង ​ព្រះនាងផ្កាព្កុលមាស ​ធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះនាងតូចកាន់តែល្បីល្បាញមួយកម្រិតទៀត។ ពិសេសព្រះនាងតូច ​ក៏ត្រូវបានផ្ដល់កិត្តិយស ធ្វើជាព្រះអគ្គរាជទូតប្រចាំក្រុមហ៊ុនទូរសព្ទ Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ឈានមុខគេថែមទៀតផង ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ព្រះនាងតូច នរោត្តម ​ចេនណា ​ក៏មានសមត្ថភាពខ្លាំងក្នុងការដើរម៉ូត និងថតរូប Fashion  ដូចជាអ្នកអាជីព ​ជារឿយៗព្រះនាងក៏បានរំលេចរូបថតស្ទាយ៍ថ្មីប្លែកៗគ្រប់ទម្រង់…

PicsArt_05 26 07.19.08
គ្រួសារ

តិចនិកពិសេស ៥ យ៉ាង ដែលអាចរក្សាទំនាក់ទំនងគូស្នេហ៍របស់អ្នក ឲ្យផ្អែមល្ហែមយូរអង្វែងបំផុត

វាមិនមែនជារឿងលំបាកទេក្នុងការកសាងទំនាក់ទំនងពីការមើលចិត្តថ្លើមគ្នា ឲ្យក្លាយទៅជាគូស្នេហ៍ ប៉ុន្តែអ្វីដែលកាន់តែពិបាកនោះគឺ ជាការថែរក្សាសេចក្ដីសុខស្នេហាឲ្យបានយូរអង្វែង គួរចាប់អារម្មណ៍ មានសុភមង្គល និងកាន់តែមានភាពផ្អែមល្ហែមទៅវិញទេ។ ដែលប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចង់ឲ្យស្នេហារបស់អ្នកនៅយូរអង្វែង និងស្មោះត្រង់ យើងខ្ញុំសូមណែនាំវិធីងាយៗចំនួន ៥ ខាងក្រោម៖ ១. ផ្តោតលើការយោគយល់ និងហេតុផល នៅពេលដែលអ្នក នៅជាមួយគ្នាយូរៗទៅ អ្វីមួយដែលធ្វើឱ្យគូស្នេហ៍ច្រើនតែមានបញ្ហាធំ រហូតឈ្លោះគ្នាស្ទើរតែបែកបាក់គ្នានោះគឺ ការមិនយល់ចិត្តគ្នា ។ អ្វីដែលធ្ងន់ជាងនេះទៅទៀតនោះ គឺភាពមិនមានហេតុនិងផល ព្រោះរាងៗខ្លួនសុទ្ធតែប្រើអារម្មណ៍ចង់ឈ្នះចង់ចាញ់ ។ ដូច្នេះបើអ្នករស់នៅប្រកបដោយការយោគយល់ មានហេតុផល និងត្រូវមើលការឈ្លោះគ្នាឲ្យក្លាយជារឿងតូចតាច ។ ជាក់ណាស់គូស្នេហ៍ដែលមានសុភមង្គល ត្រូវផ្តោតទៅលើការបើកចិត្តនិយាយគ្នា ដោយឈរលើហេតុផលប្រកបការទទួលខុសត្រូវឲ្យច្រើនបំផុត…

7
សង្គម

ឈ្លោះព្រោះចង់ឱ្យអ្នកដឹងខុស ចេះកែ មិនមែនឈ្លោះព្រោះតែចង់ឈ្នះអ្នកនោះឡើយ

មនុស្សប្រុសតែងតែគិតថាមនុស្សស្រីចង់តែឈ្នះ​ ព្រោះគ្រប់ពេលឈ្លោះគ្នា មនុស្សស្រីចូលចិត្តនិយាយច្រេីន​ ចូលចិត្តវែកញែកប្រកែកតវ៉ា​ លេីកកំហុសមកនិយាយដដែលៗ​ ហេតុផលព្រោះមនុស្សស្រីចង់ឈ្នះ។​ តាមការពិតទៅ​ ខ្ញុំមិនបានចង់ឈ្នះទេ​ ហេតុផលអីដែលខ្ញុំចង់ឈ្នះមនុស្សដែលខ្ញុំស្រឡាញ់​? បេីខ្ញុំឈ្លោះឈ្នះ អ្នកទៅខ្ញុំបានពានមាស​ មេដាយប្រាក់​ ឬ​ប្រាក់រង្វាន់មែនទេ? ក្រែងយេីងជាគូសង្សារនឹងគ្នា​ មិនមែនជាដៃគូប្រដាល់ឯណា ចាំបាច់អីខ្ញុំចង់យកឈ្នះចាញ់ជាមួយអ្នក​? មូលហេតុដែលខ្ញុំតែងតែនិយាយវែកញែក​ច្រេីន​ លេីកកំហុសអ្នកមករៀបរាប់ឱ្យអ្នកស្តាប់​ មិនមែនខ្ញុំចង់ឈ្លោះឈ្នះអ្នកទេ​ តែខ្ញុំគ្រាន់តែចង់ឱ្យយេីងយល់ពីគ្នា​ ស្រឡាញ់​គ្នាត្រូវយល់ពីគ្នា​ អ្នកខុសខ្ញុំក៏ចង់ឱ្យអ្នកបានដឹងកំហុស​ ចង់ឱ្យអ្នកកែប្រែវា​ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកបានដឹងថាខ្ញុំអន់ចិត្ត​ មិនសប្បាយចិត្តនឹងទង្វេីមួយនោះរបស់អ្នក​ ហេីយបេីខ្ញុំខុសត្រង់ណាអ្នកមិនពេញចិត្តនឹងខ្ញុំត្រង់ណា អ្នកក៏ប្រាប់ខ្ញុំត្រង់ៗវិញបាន ខ្ញុំមិនត្រូវការឱ្យអ្នកមកសុំទោសខ្ញុំដោយមិនដឹងមូលហេតុ​នោះឡើយ សុំទោសហេីយប្រាប់ថា​ សុំទោសហេីយចប់រឿងទៅ​ ឱ្យខ្ញុំឈ្នះហេីយចង់បានអីទៀត? អ្នកគិតមែនទេ…

7
សង្គម

ទោះស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏កុំស្រឡាញ់គេអស់ពេក ទុកសម្រាប់ខ្លួនឯងខ្លះផង

ស្រឡាញ់​បានតែកុំងប់ងល់​ ស្រឡាញ់​អ្នកណាក៏ដោយ កុំស្រឡាញ់អស់ពេក​ ត្រូវទុកក្តីស្រឡាញ់សម្រាប់ខ្លួនឯងខ្លះ​ និយាយបែបនេះមិនមែនបានន័យថា មិនឱ្យស្មោះត្រង់នឹងមនុស្សដែលអ្នកស្រឡាញ់ទេ​ ស្រឡាញ់​គ្នាត្រូវតែស្មោះត្រង់នឹងគ្នាស្រាប់ទៅហេីយ​ ប៉ុន្តែចង់បានន័យថា អ្នកកុំស្រឡាញ់គេដល់ថ្នាក់ភ្លេចខ្លួនឯង​ កុំស្រឡាញ់គេខ្លាំងពេក រហូតដល់លែងខ្វល់ពីខ្លួនឯងឱ្យសោះ។ បេីកាលណាអ្នកស្រឡាញ់គេអស់ខ្លាំងពេក​ អ្នកក៏ប្រថុយជួបនឹងការខកចិត្តខ្លាំងដូចគ្នា ប្រសិនបេីថ្ងៃណាមួយគេទៅចោលអ្នក​ ព្រោះតែអ្នកមិនបានត្រៀមចិត្តទុកសម្រាប់ឈឺ​ អ្នករវល់តែស្រឡាញ់គេខ្លាំង​ ហេីយក៏គិតថាគេក៏ស្រឡាញ់អ្នកខ្លាំងដូចគ្នាដែរ​ គេនឹងគ្មានថ្ងៃប្រែប្រួលចិត្ត ឬទៅណាចោលអ្នក​ អ្នកក៏បណ្តោយចិត្តឱ្យស្រឡាញ់គេទាំងអស់ដោយមិនទុកឱ្យនៅសេសសល់សម្រាប់ខ្លួនឯងសូម្បីតែបន្តិច។ ​អ្នកបណ្តោយឱ្យខ្លួនឯងទម្លាប់រស់នៅត្រូវតែមានគេនៅក្បែរ​ រហូតដល់មានអារម្មណ៍ថារស់នៅខ្វះគេមិនបាន​ ហេីយអ្នកក៏ចាប់ផ្តេីមភ័យខ្លាច ថាតេីអ្នកនឹងរស់នៅបែបណាបេីគ្មានគេ​ ហេីយប្រសិនបេីថ្ងៃណាមួយអ្នកបាត់បង់គេទៅ អ្នកត្រូវឈឺចាប់យ៉ាងខ្លាំង​ ធ្លាក់ខ្លួនខូចចិត្តមិនអាចមើលថែខ្លួនឯងបាននោះឡើយ។ ដូច្នោះហេីយ​ស្រឡាញ់​អ្នកណាក៏ដោយ អ្នកត្រូវទុកក្តីស្រឡាញ់នៅខ្លួនឯងខ្លះ​ ការពារបេីថ្ងៃណាមួយគេបោះបង់អ្នក​ អ្នកក៏នៅសល់ខ្លួនឯងស្រឡាញ់ខ្លួនឯង។​ ខ្ញុំធ្លាប់បានអានសៀវភៅមួយគេនិយាយថា…

MCL
កីទ្បា

បឹងកេត​រក​បាន៣ពិន្ទុដំបូងបំផុតក្នុងរដូវកាល​នេះខណៈវិសាខាស៊ីអគ្គិសនី ផ្អែមមាត់ ផ្អែមក

ក្រុមបឹង​កេត​អេហ្វស៊ី​ទទួល​បាន​បីពិន្ទុលើក​ដំបូង​បន្ទាប់​ពី​យក​ឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល​៣​ទល់​០ ខណៈ​ដែល​វិសាខាទៅ​យក​បាន​៣​ពិន្ទុជាមួយ​គ្រាប់​បាល់​៧​គ្រាប់​ពី​ក្រុមម្ចាស់​ផ្ទះអគ្គិសនីកម្ពុជា។ ៣​គ្រាប់ជាមួយនិង​៣​ពិន្ទុរបស់ក្រុម​លោក គឹម ភក្តី​រក​បាន​ដោយ​កីឡាករ ឱ ភារុណ នាទី​២ , Rajkovic Marko នាទី៧៧ និង សៀង ចន្ធា​នៅ​នាទី​៨៤។ លទ្ធផលនេះ​គឺ​បឹងកេត​អាច​ស្ដារមុខមាត់​វិញ​បាន​ហើយ​បន្ទាប់​ពី​រងបរាជ័យក្រោមថ្វី​ជើងអង្គរថាយហ្គឺរក្នុង​លទ្ធផល​១​ទល់​០​កាល​ពី​អាទិត្យមុន។ ចំណែក​ការ​ប្រកួតនៅ​ទីលាន​អគ្គិសនី ក្រុមភ្ញៀវវិសាខា​បានយក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ EDC FC ក្នុង​លទ្ធផល​៧​ទល់​០​ដោយ​មិនឲ្យ​តដៃរួច។ ៧​គ្រាប់របស់ក្រុមលោក Colum Curtis រតក​បាន​ដោយ​កីឡាករ ចិន ​វណ្ណៈ(Own Goal), ខ្សែការពារស្លាប កែន ចាន់សុភ័ក្ត្រ២គ្រាប់​នៅ​នាទី​៨ និង២១…

1
ប្លែកៗ

តើអ្នកជាម.នុស្ស ដែលអាចកំ.ណត់ចំពោះអា.រម្មណ៍របស់ខ្លួ.នឯង បានល្អដែរ.ឬទេ?

ជ្រើសរើសព្រះចន្ទ្រមួយ​ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីមើលពីការកំណត់ចំពោះអារម្មណ៍របស់អ្នក តើអ្នកមានការកំណត់បានយ៉ាងដូចម្ដេច? 1. ព្រះចន្ទ្រទី ​1 អ្នកជាមនុស្សដែលមានភាពប្រណីត និងធម្មជាតិរបស់អ្នកមិនមែនជាមនុស្សមានចរិតឆេវឆាវ ឆាប់ខឹងនោះឡើយ។ អ្នកក៏ជាមនុស្សរឹងរូសណាស់ដែរ ព្រោះតែអ្នកកើតមកមានភាពរឹងមាំពីកំណើត។ អ្នកជាមនុស្សរួសរាយរាក់ទាក់ អាចរួបរួមជាមួយមនុស្សជាច្រើន ប៉ុន្តែអ្នកនឹងមិនបង្ហាញពីខ្លួនឯងពិតរបស់អ្នកឡើយ។ លើសពីនេះ អ្នកមិនចូលចិត្តអារម្មណ៍នៃការផ្តល់បេះដូងរបស់អ្នកទៅនរណាម្នាក់ងាយៗឡើយ បើទោះបីជាអ្នកពិតជាស្រឡាញ់គេក៏ដោយ ព្រោះអ្នកខ្លាចគេក្បត់ និងធ្វើបាបចិត្តអ្នក។ អ្នកត្រូវនៅជាមួយអ្នកដែលមានមនោសញ្ចេតនា ចេះគិត និងអត់ធ្មត់ ដែលអាចច្រៀងចម្រៀងជាមួយអ្នកស្ងាត់ៗ កំដរអ្នកដើរលេងពេលភ្លៀង មើលខ្សែភាពយន្ត ចាស់ទៅជាមួយគ្នា កំដរគ្នាផឹកតែ និងមើលផ្កាយ មើលខែជាមួយគ្នា។ 2. ព្រះចន្ទ្រទី ​2…

Spanish Super Cup 2022 1200x630
កីទ្បា

ផ្លូវការ៖ Barcelona នឹង​ជួប Real Madrid ក្នុងពាន​រង្វាន់ ​Spanish Super Cup វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ

ជំនួប El Clasico រវាង​ FC Barcelona និង​ Real Madrid អាច​នឹង​លេង​ដល់​ទៅ​៣​ប្រកួត បន្ទាប់​ពីពួក​គេ​នឹង​ជួប​គ្នាក្នុងពានរង្វាន់ ​Spanish Super Cup ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រក្នុង​ខែ​មករាឆ្នាំ២០២២។ កាសែត Diario AS បាន​បញ្ជាក់ថា​ Barcelona ជាក្រុម​ជើងឯក Copa del Rey ដែល​ត្រូវ​ជួប​ក្រុម​ជើងឯករងពាន LaLiga រដូវ​កាល​មុន Real Madrid ខណៈ​ដែលក្រុម Atletico Madrid…

៧
ប្លែកៗ

តើអ្វីទៅជាបំណងប្រាថ្នាខាងក្នុងរបស់អ្នក ប៉ុន្តែមិនអាចធ្វើបាន?

ជ្រើសរើសរូបមួយរូបបេះដូងមួយ ដើម្បីដឹងពីបំណងប្រាថ្នានៅក្នុងចិត្តរបស់អ្នក តែអ្នកមិនអាចធ្វើវាបាន តើជារឿងអ្វី? 1. រូបប្រអប់បេះដូងទី 1 ផ្នែកខាងក្នុងរបស់អ្នក កំពុងតែស្រែកឥតឈប់ វាជម្រុញអ្នកឱ្យចាកចេញពីសម្ពាធការងារ និងទំនាក់ទំនងដែលកំពុងជាប់នឹងអ្នក វាចង់ឱ្យអ្នកអាចរីករាយនឹងជីវិតប្រកបដោយផាសុកភាព។ នេះកើតឡើងពីការពិតដែលថាអ្នកត្រូវដោះស្រាយជាមួយការងាររាប់រយបញ្ហាផ្សេងៗគ្នាជារៀងរាល់ថ្ងៃ ក៏ដូចជាត្រូវដោះស្រាយជាមួយទំនាក់ទំនងស្មុគស្មាញរាប់ពាន់ផងដែរ។ បន្ទាប់ពីការព្យាយាមអស់រយៈពេលជាយូរមកហើយ អ្នកកំពុងធ្លាក់ទឹកចិត្តកាន់តែខ្លាំង ហើយចង់បោះវាទាំងអស់ចោល អ្នកចង់បានជីវិតដែលមានសេរីភាព និងសន្តិភាព។ ប្រសិនបើអ្នកមិនធ្វើសកម្មភាពភ្លាមៗទេ នៅពេលដែលការអត់ធ្មត់ឈានដល់កម្រិតខ្លាំង វានឹងពិបាកដោះស្រាយណាស់។ 2. រូបប្រអប់បេះដូងទី 2 វាពិបាកសម្រាប់មនុស្សម្នាក់ដែលអាចមើលឃើញខ្លួនឯង និងស្វែងរកមហិច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ដែលអ្នកស្ថិតនៅក្នុងមនុស្សភាគតិច ដែលមានន័យថា អ្នកបានរកឃើញក្តីសុបិននេះ ទោះបីជាវាគ្មានកំណត់ច្បាស់លាស់ក៏ដោយ។ ប៉ុន្តែវាគួរឱ្យសោកស្តាយណាស់…

Fgg
សង្គម

មនុស្ស​ប្រុស​មាន​ផ្នែក​ទាំង 4 នេះ​ធំ ភាគ​ច្រើន​ជា​បុរស​ជោគជ័យ ហើយ​សំណាង​តែងតែរង់ចាំនៅ​នឹង​មុខ

តាម​តំណាល​ត​គ្នា​ពី​ចាស់​បុរាណ​និយាយ​ថា បើ​ស្រ្តី​ណា​ដែល​បាន​បុរស​មាន​ផ្នែក​ ៤ នេះ មាន​ទំហំ​ធំ នោះ​រមែង​ទទួល​​បាន​ក្តី​សុខ និង​ជោគជ័យ​ចម្រុងចម្រើន​ក្នុង​ជីវិត ហើយ​ក៏​មិន​ងាយ​មាន​ការ​ប៉ះ​ទង្គិច​ទាស់ពាក្យទាស់សម្តី​គ្នា​នោះ​ដែរ។ ៤) រន្ធ​ច្រមុះ​ធំ បុរស​ដែល​មាន​រន្ធ​ច្រមុះ​ធំ គឺ​ជា​មនុស្ស​ដែល​សកម្ម​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ហើយ​តែងតែ​ដឹង​អំពី​របៀប​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ពួក​គេ​ឆ្លាត រហ័ស ហើយ​មិន​ងាយ​ឲ្យ​ឱកាស​ល្អ​របូត​ចេញ​ពី​ដៃ​ឡើយ។ ជា​ពិសេស​ពួក​គេ​ពូកែ​រក​លុយ​ចូល​ផ្ទះ​បាន​ច្រើន​ណាស់ ហើយ​ជាង​នេះ​ក៏​មាន​ភាព​ស្មោះត្រង់​នឹង​គ្រួសារ ប្រពន្ធ​កូន​ថែម​ទៀត។ ៣) មុខ​ធំ មនុស្ស​មាន​ទម្រង់​មុខ​ធំ​បែប​នេះ​ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​មនុស្ស​អាយុ​វែង ហើយ​ត្រង់​ផ្នែក​ត្រចៀក​បើ​មាន​ទំហំ​ធំ​ដែរ និង​មាន​ដុះ​រោម​ក្នុង​ផ្នែក​ត្រចៀក នោះ​គឺ​មិន​ងាយ​មាន​ជំងឺ​អ្វី​មក​បៀតបៀន​បាន​ឡើយ។ ដោយឡែក​រោម​ចិញ្ចឹម​ក៏​ដូច​ជា​គ្នា កាន់​តែ​ក្រាស់​និង​វែង ក៏​សម្គាល់​ពី​អាយុកាល​វែង​របស់​មនុស្ស​ផង​ដែរ។ ២) ដៃ​ធំ បុរស​ដែល​មាន​ដៃ​ធំ​ត្រូវ​បាន​គេ​សម្គាល់​ថា រមែង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ខ្ពង់ខ្ពស់​ច្រើន។…