ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Home1
សង្គម

តោះមកមើល ម៉ូតផ្ទះទំនើប ស្រស់ស្អាត ជាមួយនឹងបន្ទប់គេង៣ និងបន្ទប់ទឹក ២

សម័យនេះ មនុស្សចង់បានផ្ទះរស់នៅមិនត្រឹមតែស្រស់ស្អាត តែមានផាសុកភាព ទំនើប និងទូលាយងាយស្រួលរស់នៅ ដើម្បីធ្វើឱ្យជីវិតវិតកាន់តែប្រសើរ។ ដោយបច្ចុប្បន្ននេះ ម៉ូតផ្ទះកាន់តែសាមញ្ញា ស្រស់ស្អាត និងមានការតុបតែងរចនាកាន់តែធ្វើឱ្យផ្ទះគួរឱ្យចង់រស់នៅខ្លាំង អ្នកណាៗក៏ប្រាថ្នាចង់រស់នៅដែរ។ ហើយម៉ូតផ្ទះទំនើបមួយនេះ ក៏ជាម៉ូតដែលមានការពេញនិយមខ្លាំងដូចគ្នា ថាសាមញ្ញា តែមើលទៅគួរឱ្យចង់រស់នៅ នោះគឺម៉ូតបែបប្រអប់ ១ខ្នង។ ផ្ទះនេះមានបន្ទប់គេង ៣ បន្ទប់ទឹក២ ចង្ក្រានបាយ ១ កន្លែងទទួលភ្ញៀវ ១ និងកន្លែងចតឡានមួយ ដោយតម្លៃនៃការសាងសង់នៅក្នុងប្រទេសថៃគឺ  ១.៧លានបាត ឬស្មើនឹង 54,313$ តែប៉ុណ្ណោះ។ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Cover Home
សង្គម

ផ្ទះចូលនិវត្ត៍បែបជនបទ ស្រស់ស្រាយ ដែលជាក្តីស្រមៃរបស់មនុស្សជាច្រើនប្រាថ្នាចង់បាន

មនុស្សជាច្រើនប្រឹងប្រែងធ្វើការ និងរកស៊ីដើម្បីរកប្រាក់ចិញ្ចឹមជីវិត បំប៉នសេចក្តីត្រូវការផ្ទាល់ខ្លួនផង ហើយក៏សន្សំកម្រៃដើម្បីមានជីវិតល្អប្រសើរពេលចាស់ឡើង។ ការសាងសង់ផ្ទះនៅក្នុងក្តីស្រមៃ ពិតជាមិនងាយទេ តែក៏មិនប្រាកដថាមិនអាចសម្រេចបានដែរ តែយ៉ាងណាឱ្យតែអ្នកប្រឹងប្រែងនោះពិតជាធ្វើបាន ដោយក្តីស្រមៃផ្ទះបែបចូលនិវត្តិ៍ភាគច្រើនពិតជាផ្ទះបែបជនបទស្រុកស្រែជាមិនខាន ដែលមានធម្មជាតិស្រស់ស្រាយជុំវិញ។ សម្រាប់ផ្ទះមួយខ្នងនេះវិញ ត្រូវបានគេស្គាល់ថាជាម៉ូតពេញនិយមជាបែបស្រុកស្រែ  មានដីទីធ្លាជុំវិញធំទូលាយ ឯក្នុងផ្ទះវិញទំនើបតុបតែងបែបទូលាយ មានគ្រឿងសង្ហារិមជាឈើ និយាយរួមជាផ្ទះបែបស្រុកស្រែតែការរស់នៅពិតជាមានផាសុកភាពណាស់។ ផ្ទះនេះមានទីតាំងនៅក្នុងប្រទេសថៃ ដោយម្ចាស់ផ្ទះមានឈ្មោះ : Anuchai Teekwang ហើយតម្លៃសាងសង់សរុប ទាំងដីធ្លី : 2.2 million baht (ប្រមាណជា 70,324 $)៕ សូមទស្សនារូបភាពផ្ទះចូលនិវត្តិ៍ដូចខាងក្រោមនេះ ៖

1
គ្រួសារ

មនុស្សស្រីលោភលន់ណាស់ តែងតែប្រាថ្នា ចង់បានដៃគូ ឬសង្សារ ដែលល្អគ្រប់១០

មនុស្សស្រី ពិតជាលោភលន់ណាស់មែនទេ ដែលតែងតែប្រាថ្នាចង់បានដៃគូជីវិត ឬសង្សារ ដែលល្អគ្រប់១០ គ្រប់ចំណុច ជាពិសេស គឺល្អខ្លាំងត្រង់ចំណុចដែលនាងចង់បាន។ នាងតែងតែចង់ឱ្យដៃគូមានគ្រប់ល័ក្ខខណ្ឌ គ្រប់យ៉ាងទៅតាមបំណងប្រាថ្នារបស់នាង ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ចំណេះដឹង និងសេចក្ដីស្រឡាញ់ស្មោះត្រង់បំផុតសម្រាប់នាង។ មែនហើយ ថាមនុស្សស្រីលោភលន់ក៏បានដែរ តែសួរថា មនុស្សណាដែលមិនប្រាថ្នាមនុស្សដែលស្អាត ឆ្លាត ពូកែ​ ហើយជាអ្នកមានមកធ្វើជាគូនោះ។ តែសួរថា រាល់សេចក្ដីប្រាថ្នា ការចង់បានជាការខុសឆ្គងមែនទេ? គឺមិនខុសទេ។ តែទោះជាយ៉ាងណា ការប្រាថ្នា ការស្រមៃចង់បាន វាគ្រាន់តែជាបំណងរបស់នាងតែប៉ុណ្ណោះ ផ្ទុយទៅវិញ ជីវិតមនុស្សស្រី បើមិនអាចរកបានដៃគូជីវិតល្អ…

1
សង្គម

ជឿទេថា ការបាត់បង់មនុស្សដែលយើងស្រឡាញ់ វាឈឺចាប់មិនស្មើនឹង បាត់បង់មនុស្សដែលយើងមិនបានស្រឡាញ់

ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ ព្រោះតែគេទៅរៀបការជាមួយអ្នកផ្សេង តែខ្ញុំហាក់មិនមានអារម្មណ៍ឈឺចាប់ខ្លាំងឡើយ! តែមានពេលមួយនោះ ខ្ញុំបែរជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំង ព្រោះតែបាត់បង់មនុស្សដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំឈឺចាប់ ខ្ញុំឯកា កណ្ដោចកណ្ដែង ព្រោះតែការបែកគ្នាជាមួយគេ យើងគ្រាន់តែជាមិត្តល្អនឹងគ្នា ខ្ញុំក៏ច្បាស់ណាស់ថា ខ្ញុំមិនបានស្រឡាញ់គេនោះទេ តែខ្ញុំបែរជាឈឺចាប់ និងខូចចិត្តខ្លាំងបំផុត ហេតុផល ព្រោះតែម្នាក់នោះជាមនុស្សដែលស្រឡាញ់ខ្ញុំខ្លាំង គេតែងតែបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីខ្ញុំរហូត ហើយគ្រប់ពេល គឺគេជាមនុស្សដែលដឹងចិត្តខ្ញុំជាងគេ មនុស្សដែលយល់ពីចិត្តខ្ញុំបំផុត។ មែនហើយ ពេលខ្លះ មនុស្សដែលធ្វើឱ្យយើងឈឺចាប់ និងស្ដាយក្រោយ មិនមែនមនុស្សដែលយើងស្រឡាញ់ទេ តែជាមនុស្សដែលស្រឡាញ់យើង បើទោះបីជាយើងមិនស្រឡាញ់គេក៏ដោយ តែរាល់ទង្វើយកចិត្តទុកដាក់…

Cover Style
សង្គម

ស្រស់ស្អាតអស្ចារ្យ! ឈុតមុន្នីមេខលា​ ​សហសម័យ​សំយោគ​ បង្ហាញ​ទិដ្ឋភាព​នៃរាជនីភ្នំពេញដែលជាទីក្រុងគុជ

ថ្មីៗនេះនៅក្នុងបណ្តាញសង្គមមានការស៊ែចែករំលែកបន្តៗគ្នា នូវរូបភាពឈុតសំលៀកបំពាក់បុរាណថ្មី លាយសម័យមួយឈុត មើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកតែម្តង ដោយឈុតនេះត្រូវបានគេឱ្យឈ្មោះថា ឈុត មុន្នីមេខលា​ (​ រាជធានីទីក្រុងគុជ​ )​ ។ តាមការឱ្យដឹងពីម្ចាស់ផេកដែលបានធ្វើការបង្ហោះផ្សព្វផ្សាយ Khmer- International -Custom បានឱ្យដឹងថា ឈុតមុន្នីមេខលា​នេះ បានរៀបចំបែប​ជាលក្ខណៈសហសម័យ​សំយោគ​ ដែលបង្ហាញពី​ទិដ្ឋភាព​នៃរាជនីភ្នំពេញ​ ដែលមាននាមថាទីក្រុងគុជ​ ។ ដោយត្បូងកែវមុន្នីប្រៀបបានទៅហ្នឹងទីក្រុងភ្នំពេញ ដែលមានពន្លឺភ្លឺស្រស់ស្អាត ដែលជាទីក្រុងនៃរាជធានី​ចតុមុខ​មង្គល​ ! បង្ហាញពីស្នាដៃថ្មីក្នុង​ សតវត្សរ៍​ថ្មី​ ។ ការច្នៃឈុតសំលៀកបំពាក់បែបសហសម័យនេះ គឺក្នុងគោលបំណងគ្រាន់តែចង់បង្ហាញអោយប្រទេសជិតខាង​ អោយពិភពលោកបានស្គាល់ពីស្នាដៃថ្មីកូនខ្មែរ​ រាធានីដ៏ស្រស់ស្អាត​…

1
ប្លែកៗ

អ្នកដែលមានប្រជ្រុយនៅលើទីតាំងទាំង៥ មានតែមួយក៏ជាលាភសំណាងល្អដែរ

ក្នុងចំណោមប្រជ្រុយទាំង៥ខាងក្រោមនេះ បើទោះជាអ្នកមានតែមួយក៏ជាសញ្ញាល្អសម្រាប់ម្ចាស់ផងដែរ ព្រោះប្រជ្រុយទាំងនេះ គឺជាប្រជ្រុយនាំលាភសំណាងពេញមួយជីវិតតែម្ដង។ ១. ប្រជ្រុយនៅលើកែងដៃ នៅក្នុងហោរាសាស្ត្រ មនុស្សម្នាក់ដែលមានប្រជ្រុយនៅលើកែងដៃ យោងទៅតាមរូបវិទ្យា គឺជាមនុស្សម្នាក់ដែលមានមហិច្ឆតា និងការប្ដេជ្ញាចិត្តខ្ពស់ ចំពោះកិច្ចការងារផ្សេងៗ។ នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ ក៏មានភាពរឹងមាំ ក្លាហាន ហ៊ាននិយាយហ៊ានធ្វើ។ ដូច្នេះនៅពេលចាប់ផ្តើមការងារ ពួកគេតែងតែដាក់ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ២០០%តែម្ដង។ ដូច្នេះបើនិយាយពីទ្រព្យសម្បត្តិវិញ ពួកគេទទួលបានជោគជ័យគួរឱ្យកោតសរសើរទាំងក្នុងគ្រួសារ និងសង្គម ទ្រព្យសម្បត្តិមានកាន់តែច្រើនឡើងៗ ។ ២. ប្រជ្រុយនៅពីក្រោយស្មា នៅក្នុងនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅពីក្រោយស្មារបស់ពួកគេ ភាគច្រើនជាមនុស្សឯករាជ្យ មានចិត្តនឹងន និងមានទំនួលខុសត្រូវ។ ចំពោះបុគ្គលិកលក្ខណៈបុគ្គលនេះ…

FFC
កីទ្បា

ជម្រើស​ជាតិ​កម្ពុជាអស់កុងត្រា​ជាមួយ FBT ហើយ​បង្ហើបប្រើប្រាស់ផលិតក្នុងស្រុកវិញ

កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ប្រកាស​ថា កិច្ចសន្យាដៃគូផ្គត់ផ្គង់សម្លៀកបំពាក់​ក្រុម​ជម្រើស​ជាតិ​កម្ពុជាបានបញ្ចប់​ហើយជាមួយ​ក្រុម​ហ៊ុន​ផលិតសម្លៀកបំពាក់ថៃ FBT​ហើយ​ពេល​នេះ​ពួក​គេ​ប្រកាស​ពីការ​ប្រើប្រាស់​ផលិតក្នុង​ស្រុកវិញ។ ក្នុង​សេចក្ដី​ជូនដំណឹង​តាម​រយៈទំព័រហ្វេសបុកផ្លូវការ FFC បាន​ឲ្យ​ដឹង​ថា៖”​សហព័ន្ធមានគោលការណ៍ផ្ដល់អតិភាពសម្រាប់ផលិតផលក្នុងស្រុក ក្នុងគោលបំណងឲ្យ​សម្ភារកីឡាដែល​ជម្រើសជាតិកម្ពុជាប្រើប្រាស់ ជាផលិតផលដែលកម្ពុជាធ្វើ​ឡើងដោយ​ខ្លួនឯង”។ ពួក​គេបានបន្តទៀតថា៖” យើង​បាន​សិក្សារួច​រាល់ក្នុងបង្ក់ើតយីហោថ្មី​មួយ (Brand) និងកំពុងដំណើរការ ការ​រៀប​ចំ​ផលិតឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតរបស់​ជម្រើស​ជាតិ​កម្ពុជា។​ប៉ុន្តែ​ដោយ​សារ​ស្ថានភាប​កូវីដ១៩​នៅកម្ពុជា​ដែល​អូសបន្លាយ​ជាងមួយឆ្នាំកន្លងមក​នេះ ការងាររៀប​ចំ​ផលិតសម្លៀកបំពាក់ត្រូវពន្យារពេល”។ តើ​កម្ពុជា​នឹង​ប្រើ​ប្រាស់​ផលិតក្នុងស្រុកនេះ​ជារបស់​ក្រុមហ៊ុនណា? សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Zidane
កីទ្បា

Massimiliano Allegri ភាគរយខ្ពស់​ជាងគេបំផុត​ក្នុង​ការ​មក​ជំនួស​លោក Zineine Zidane

តាម​ប្រភពកាសែត​អេស្ប៉ាញ AS លោក Max Allegri នឹង​ក្លាយ​ជា​បង្គោលក្រុម Real Madrid បន្ទាប់​ពី​គ្រូបង្វឹក​លោក Zinedine Zidane ប្រកាស​ចាកចេញ​ពី​តំណែង​នៅ​យប់មិញ។ មិនទាន់​មាន​សំណើរណាមួយ​បាន​ដាក់​ទៅ​កាន់​លោក Allergri នៅ​ឡើយ​ទេ ខណៈ​ដែល​លោក Perez ឲ្យ​ឱកាសទៅ​ Zizou ក្នុង​ការ​សម្រេច​ចិត្ត​អំពី​អនាគតរបស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ពេល​នេះគ្រូបង្វឹក​សញ្ជាតិ​បារាំងនឹង​ចាកចេញ​ហើយ​លោក Allergi នឹង​ត្រូវបាន​ក្លិប​ទាក់​ទង​ជាផ្លូវការ។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បដិសេធសំណើនិង​ពិភាក្សាជាមួយក្លិបមួយចំនួន​ដែល​ចង់​បាន​គាត់ទៅដឹកនាំដូចជា Tottenham, Juventus ជា​ដើម ហើយ​រង់ចាំ​សំណើ​ពី Real Madrid ហើយ​ពេល​នេះ​លោក​តាម​ឃ្លាំមើល​ស្ថានភាព​នៅ​រដ្ឋ​ធានីអេស្ប៉ាញយ៉ាង​ជិត​ដិត។…

1
ប្លែកៗ

តើអ្នកចូលចិត្តញុំាសាច់អីជាងគេ? សាច់ដែលអ្នកចូលចិត្ត នឹងអាចបង្ហាញពីចរិត និងសម្រស់ធម្មជាតិរបស់អ្នក

តើអ្នកចូលចិត្តញុំាសាច់អីជាងគេ? ជ្រើសរើសប្រភេទសាច់ដែលអ្នកចូលចិត្តញុំាជាងគេ ដើម្បីដឹងពីចរិត និងសម្រស់ពីធម្មជាតិខាងក្នុងរបស់អ្នក។ ១. សាច់គោ អ្នកមិនបានកើតមកស្អាតពីកំណើតទេ អ្នកពិតជាចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃតាមរយៈរូបសម្រស់ស្រស់សោភាណាស់។ តាំងពីតូច អ្នកប្រហែលជាមានការគោរពខ្លួនឯងទាបបន្តិចហើយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធំឡើង អ្នកបានដឹងថាតម្លៃខ្លួនអ្នក ដឹងពីរបៀបស្លៀកពាក់ស្អាត និងមើលទៅសមសួន។ ទោះបីអ្នកមិនមានសម្រស់ធម្មជាតិក៏ដោយ អ្នកកំពុងតែមានសម្រស់ស្រស់ស្អាត និងកាន់តែទាក់ទាញដោយការចេះស្រឡាញ់ខ្លួនឯង។ ២. សាច់មាន់ អ្នកតែងតែគិតថា អ្នកមិនមានភាពស្រស់ស្អាត ឬមិនមានសម្រស់ពីធម្មជាតិទេ ប៉ុន្តែតាមពិតទៅ អ្នកគឺជាមនុស្សម្នាក់ដែលពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។ វាគ្រាន់តែថាអ្នកមិនដឹងពីរបៀបស្លៀកពាក់ និងថែរក្សារូបរាងរបស់អ្នកតែប៉ុណ្ណោះ ដូច្នេះវាពិបាកសម្រាប់មនុស្សដទៃ ក្នុងការទទួលស្គាល់សម្រស់ធម្មជាតិរបស់អ្នក។ លើសពីនេះ អ្នកក៏ចូលចិត្តស្វែងរកភាពស្រស់ស្អាតនៅក្នុងព្រលឹងរបស់អ្នកដែរ…

Hey
កីទ្បា

គ្រូបង្វឹកជម្រើសជាតិមីយ៉ាន់​ម៉ា៖”​យើងទន្ទឹងរង់ចាំលេង​ជាមួយក្រុមខ្លាំងបំផុត​នៅ​អាស៊ី”

គ្រូបង្វឹក​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា លោក Antoine Hey បាននិយាយថា​ក្រុមរបស់​លោក​ទន្ទឹងរង់ចាំ​ប្រកួត​ប្រជាមួយក្រុម​ល្អបំផុត​នៅ​អាស៊ី ពិសេស​ជម្រើស​ជាតិ​ជប៉ុនទោះ​បី​ជា​ក្រុមរបស់​លោក​បាន​បាត់​បង់​កម្លាំងសំខាន់មួយចំនួន​ធំ ហើយ​កីឡាកររបស់​លោក​មិន​សូវ​មាន​សកម្មភាពបាល់​ទាត់​ច្រើន​ក៏​ដោយ។ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតជម្រុះពូល F នៃជុំទី ២ នៃការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ នៅថ្ងៃស្អែកនេះនៅឯកីឡដ្ឋាន Fukuda Denshi Arena ក្នុងទីក្រុង Chiba ។ លោក​បាន​និយាយ​ក្នុង​វេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន AFF ថា៖ “យើងកំពុងទន្ទឹងរង់ចាំលេងជាមួយក្រុមល្អបំផុតនៅអាស៊ី។ វាជាបទពិសោធដ៏អស្ចារ្យសម្រាប់កីឡាកររបស់យើង ហើយយើងសង្ឃឹមថានឹងត្រៀមខ្លួនបានល្អ”។ ទាក់ទងទៅនឹងការការ​ប្រកួតនេះ​ដែរ Antoine…

Torres
កីទ្បា

វីរបុរស​ជម្រើស​ជាតិ​អេស្ប៉ាញ Fernando Torres ប្រកាសត្រឡប់​មក​លេង​បាល់​ទាត់​វិញ

វីរបុរសរបស់ក្រុមជម្រើស​ជាតិ​អេស្ប៉ាញ ក្លិប Atlético Madrid  និង​ជា​ខ្សែប្រយុទ្ធម្នាក់​ដែល​គេមិនអាច​បំភ្លេច​បាន​នៅ​អង់គ្លេសLiverpool បានប្រកាសព្យួរស្បែក​ជើង​បាល់​ទាត់របស់គាត់នៅឆ្នាំ ២០១៩ ប៉ុន្តែពេលនេះបានបង្ហាញថាគាត់នឹងត្រលប់មកវិញហើយ។ អតីតកីឡាករ​អេស្ប៉ាញដែលឥឡូវនេះមានអាយុ ៣៧ ឆ្នាំទៅ​ហើយ បានបង្ហោះសារដ៏ស្រពេចស្រពិលនៅលើគណនីបណ្តាញសង្គមរបស់គាត់ ដែលធ្វើឱ្យមានមតិយោបល់ជាច្រើនក្នុងចំណោមគាំទ្រគាត់។   View this post on Instagram   A post shared by (@fernandotorres) វាមានអត្ថន័យថា៖“ ខ្ញុំយល់ពីជីវិតតាមមធ្យោបាយមួយគឺការលេងបាល់។ ដូច្នេះហើយទើបខ្ញុំសំរេចចិត្តវិលត្រឡប់មកវិញ​” ដែល​គាត់​សរសេរជាមួយ​ HASTAG​‘#vuelveelniño’, ប្រែថា #elniñoreturns’…

Cover Home
សង្គម

ម៉ូតផ្ទះប្រអប់ពេញនិយម សាមញ្ញាតែស្រស់ស្អាតខ្លាំងល្មមនៅ ចំណាយអស់មិនប៉ុន្មានម៉ឺនប៉ុណ្ណោះ

ម៉ូតផ្ទះទំនើបបានក្លាយជាការពេញនិយមរបស់មនុស្សសម័យនេះ ដើម្បីសម្រាប់ការរស់នៅមានផាសុកភាពផងដែរ ដោយការកែច្នៃម៉ូតផ្ទះសម័យនេះមិនចំណាយលុយអស់ច្រើនជាងផ្ទះម៉ូតធម្មតាៗនោះទេ។ នៅក្នុងនោះម៉ូតផ្ទះសម័យថ្មីនេះត្រូវបាននាំចូលយ៉ាងច្រើនពីប្រទេសជិតខាង ដោយម៉ូតផ្ទះពេញនិយមនោះភាគច្រើនជាម៉ូតផ្ទះប្រអប់ ឬហៅថា Box-style house ដែលមើលទៅសាមញ្ញៗមិនរញ៉េរញ៉ៃខ្លាំង តែស្រស់ស្អាតមួយបែបម្យ៉ាង។ ម៉ូតផ្ទះនេះ ត្រូវបានគេដឹងថាមានតម្លៃ ១.៧លានបាត ឬប្រមាណជា 54,393ម៉ឺនដុល្លារ  ដែលមាន បន្ទប់គេង ២ បន្ទប់ទឹក ២ កន្លែងទទួលភ្ញៀវ១ ចង្ក្រានបាយ ១ និងមានកន្លែងសម្រាប់ចតឡានមួយទៀត។ ពិសេសផ្ទះនេះចំណាយពេលសាងសង់ប្រមាណជារយៈពេល ៤ខែតែប៉ុណ្ណោះទាំងផ្នែកសាងសង់ខាងក្រៅ និងការតុបតែងខាងក្នុង។ លោកអ្នកអាចទស្សនាម៉ូតផ្ទះនេះបានប្រសិនជាមានបំណងសាងសាង់ម៉ូតមួយនេះ ដោយមានការដាក់បង្ហាញប្លង់ផ្ទះទាំងមូលផងដែរ៕