
មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន
កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » ។ « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។ រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក…











