
ទីបំផុត!Chelsea ឈ្នះពាន Champions League លើកទី២ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន
ក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ UEFA Champions League រដូវកាល២០២០/២០២១ បន្ទាប់ពីយកឈ្នះក្រុម Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Porto’s Estádio do Dragão stadium ។ មួយគ្រាប់របស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Kai Havertz ល្មមគ្រប់គ្រាន់ឲ្យក្រុមតោខៀវឈ្នះពានក្លិបអាជីពធំជាងគេនៅអឺរ៉ុបមួយនេះជាលើកទី២របស់ខ្លួន បន្ទាប់ពីឈ្នះម្ដងហើយកាលពីឆ្នាំ២០១២។ Timo Werner មានឱកាសបញ្ចប់ទីក្នុងដើមវគ្គទីមួយ ប៉ុន្តែរូបគេបញ្ចប់ទីមិនបានល្អនោះទេ។ក្រោយមក Kai Havertz ក៏បានព្យាយាមទម្លុះសំណាញ់ទីរបស់ City ដែរតែនៅមិនអាចទម្លាយបានដដែល។ ក្រុម…











