នេះគឺជារឿងរ៉ាវសេចក្តីស្នេហា របស់ប្តីប្រពន្ធអ៊ុយក្រែនមួយគូរ ដែលអ្នកទាំងពីរបានពាក់ច្រវ៉ាក់ភ្ជាប់កដៃគ្នា ចាប់តាំងពីខែកុម្ភៈមក ដើម្បីចង់បង្ហាញពីសេចក្តីស្រឡាញ់ពិត ហើយពួកគេគ្រោងនឹងរស់នៅបែបនេះ រហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ។

នោះគឺនាង Victoria អាយុ ២៨ ឆ្នាំ និង Alexander អាយុ ៣៣ ឆ្នាំ ជាប្តីប្រពន្ធជនជាតិអ៊ុយក្រែន។ ពួកគេទាំងពីរបានពិសោធន៍ជីវិតរបស់ពួកគេ ដោយការរស់នៅជាមួយគ្នា អស់រយៈពេល ២៤ ម៉ោង តាមរយៈការពាក់ច្រវ៉ាក់នៅនឹងកដៃជាប់គ្នាចាប់តាំងពីថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។

“យើងធ្លាប់បែកគ្នាពីរដងក្នុងមួយសប្តាហ៍រហូតដល់មួយ ខ្ញុំបានប្រាប់ Victoria ខ្ញុំនឹងរក្សាអ្នកឱ្យនៅជាប់នឹងខ្ញុំ គ្រប់ពេលវេលា” Alexander និយាយដូច្នេះ ។
អ្នកទាំងពីរបានបង្កើតកំណត់ត្រាមួយ សម្រាប់គូស្នេហ៍ដែលពាក់ច្រវ៉ាក់ជាប់គ្នា យូរបំផុតនៅលើពិភពលោក ។ ហើយពួកគេមានគម្រោងចូលរួមកម្មវិធីទូរទស្សន៍ បង្ហាញពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ហើយកម្មវិធីនោះ អាចមានតម្លៃរហូតដល់ ៣ លានដុល្លារឯណោះ ។

ទោះយ៉ាងណា ពួកគេទាំងពីរនាក់បានសារភាពថា ពួកគេក៏មានអារម្មណ៍ធុញទ្រាន់គ្នាទៅវិញទៅមកបន្តិចដែរ ប៉ុន្តែពួកគេនៅតែចង់នៅបែបនេះ រហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ។ ពួកគេទាំងពីរត្រូវរចនាសម្លៀកបំពាក់ពិសេសមួយ ដែលមានខ្សែររ៉ូតពីលើចុះដល់ក្រោម ដើម្បីងាយស្រួលស្លៀកពាក់ ។ លើសពីនេះ អ្នកទាំង ២ ត្រូវផ្លាស់ប្តូរគ្នា ធ្វើការងារផ្ទះ ទាំងបោកគក់ ឬចងខ្សែស្បែកជើងឲ្យគ្នាទៅវិញទៅមក ។ អាចនិយាយបាន វាពិតជាមិនមានពេលវេលាផ្ទាល់ខ្លួន សម្រាប់ពួកគេទេ ។

យ៉ាងណាមិញ ពួកគេបានរស់នៅបែបអស់រយៈពេល ២៤ ម៉ោងជាប់គ្នា ហើយមិនទាន់មានកាលបរិច្ឆេទរៀបការច្បាស់លាស់នៅឡើយទេ។ ដូច្នេះមានតែត្រូវរង់ចាំមើលថា តើពួកគេអាចនៅជាមួយគ្នារហូតដល់ថ្ងៃរៀបការឬអត់ ៕


ប្រភព៖ indiatimes/Knongsrok

