រឿងអី ហេតុអីបាន​ជា Nick Swirad ទើប​ប្រកាសបន្តកុងត្រាថ្មី​ជាមួយ Nongbua Pitchaya ហើយ​បែរជាប្រកាសចាកចេញ​ទៅ​វិញ?

Swirad   Copy
ការផ្សាយពាណិជ្ជកម្ម

ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Nick Swirad ដែលលេងនៅលីគកំពូលថៃបានចាកចេញពីក្លឹប Nongbua Pitchaya ទោះបីទើបតែចុះកុងត្រាក៏ដោយកាល​ពី​ប៉ុន្មាន​សប្ដាហ៍មុនក៏ដោយ។

9BDAD1B3 F008 45DC B8B3 7CCD6C85FF0F Copy
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោងតាមការពន្យល់របស់ Swirad នៅលើទំព័របណ្តាញសង្គម Instagram របស់គាត់បានឱ្យដឹងថាគាត់ត្រូវតែចាកចេញពី Nongbua ពីព្រោះគាត់មិនមានវត្តមានគ្រប់គ្រាន់ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតប្រជែងជម្រើសដំបូងនោះ​ទេ។ ផ្ទុយទៅវិញអ្នកកាសែត Astro Arena លោក Zulhelmi Zainal Azam យល់ថាកីឡាករបរទេសចាំបាច់ត្រូវបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិយ៉ាហោចណាស់ចំនួន ៣ ដង ដើម្បីអាចឱ្យពួកគេលេងបាននៅក្នុងការប្រកួតក្នុង Thai League 1 ។

ការផ្សាយពាណិជ្ជកម្ម

 

View this post on Instagram

 

ការផ្សាយពាណិជ្ជកម្ម

A post shared by Nick Swirad (@nickswirad)

ការផ្សាយពាណិជ្ជកម្ម

Nick Swirad ធ្លាប់ត្រូវបានគេកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងឆ្នាំ ២០១៩ ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនទេ ដោយសារតែរបួសនៅពេលនោះ។ចូល​រួម​ជាមួយ Nongbua, Swirad បានជួយក្លឹបឱ្យក្លាយជាម្ចាស់ជើងឯកនៃការប្រកួត Thai League 2 និងទទួលបានកន្លែងលេងក្នុងលីគ Thai League 1 រដូវកាលក្រោយ។

ការផ្សាយពាណិជ្ជកម្ម

កីឡាករមាន​កំណើត​ក្នុង​ទីក្រុង Manchester ប្រទេសេ​អង់គ្លេសចូល​សញ្ជាតិម៉ាឡេស៊ីរូបនេះ បានចូលរួមជាមួយក្រុម Nongbua ក្នុងទីផ្សារដោះដូរលើកទី ២ នៃរដូវកាល ២០២០/២០២១ បន្ទាប់ពីត្រូវបានដោះលែងដោយក្លិប Selangor ៕

ការផ្សាយពាណិជ្ជកម្ម