Man Utd និងភ្នាក់ងាររបស់ Bruno ជួប​គ្នានៅ Manchester ក្នុងគោលបំណងអី?

0026bb75 D1aa 4643 8c7f E224801a0a02
ការផ្សាយពាណិជ្ជកម្ម

Fernandes បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Man Utd ឬ  2020/21 Matt Busby Player of the Year award ចំពេលភ្នាក់ងាររបស់គាត់គឺលោក Miguel Pinho កំពុងជួបជាមួយ United ដើម្បីពិភាក្សាអំពីសក្តានុពលនៃកិច្ចសន្យាសម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះ។

Manchester United V Crystal Palace   Premier League
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភ្នាក់ងាររបស់លោក Bruno Fernandes – Miguel Pinho បានមកដល់ទីក្រុង Manchester ដើម្បីពិនិត្យមើលកិច្ចសន្យារបស់គាត់ជាមួយ Man United នេះ​បើ​តាម​ការ​ចុះផ្សាយរបស់​កាសែត​ព័រទុយហ្គាល់ The Record។

ការផ្សាយពាណិជ្ជកម្ម
0026bb75 D1aa 4643 8c7f E224801a0a02
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភបខាងលើនិយាយថាកិច្ចសន្យារបស់ Bruno នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងរវាងលោក​Miguel Pinho និង United ក្នុងពេលឆាប់ៗនេះ។ បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់រង្វាន់លើកទឹក​ចិត្តដល់ Bruno សម្រាប់ទម្រង់លេងរបស់គាត់នៅរដូវកាលនេះ និងគ្រោងបង្កើនប្រាក់ឈ្នួលបន្ថែមឲ្យ​គាត់​សប្បាយចិត្តជាមួយក្លិប។

GettyImages 1224653057
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មីៗនេះមានសេចក្ដីរាយការណ៍ថា Fernandes នឹងទទួលបានកិច្ចសន្យាបន្តថ្មី​មួយ​ទៀត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ហើយគាត់បានទាមទារឱ្យ United ជួយពង្រឹងក្រុមរបស់ខ្លួនសិន មុនពេលគាត់យល់ព្រមសម្រក់ទឹកខ្មៅលើក្រដាស។

ការផ្សាយពាណិជ្ជកម្ម
Skysports Bruno Fernandes Manchester United_4906559
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មីៗនេះ Bruno បានឈ្នះពានរង្វាន់ 2020/21 Matt Busby Player of the Year awardជាលើកទី ២ ជាប់​ៗគ្នា បន្ទាប់ពីរកបាន ២៨ គ្រាប់និងបញ្ជូនបាល់១៨លើកក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕

ការផ្សាយពាណិជ្ជកម្ម