
បើមិនចង់ឱ្យខ្លួនឯងត្រូវឈឺចាប់ គួរតែជ្រើសមនុស្សដែលគេស្រឡាញ់យើង ជាងយើងស្រឡាញគេ ទើបគេចេះខ្លាចបាត់បង់យើង
ស៊ូធ្វេីជាមនុស្សអាត្មានិយម ជ្រេីសរេីសយកបុរសដែលស្រឡាញ់យេីងជាងយេីងស្រឡាញ់គេ ទេីបជីវិតស្នេហាមិនសូវជួបរឿងខកបំណង។ នៅពេលដែលយេីងស្រឡាញ់នរណាម្នាក់ខ្លាំងជាងខ្លួនឯង យេីងក៏រមែងលះបង់គ្រប់យ៉ាងដេីម្បីគេ គិតដល់គេមុនខ្លួនឯងជានិច្ច ហេីយយេីងក៏តែងតែរំពឹថាគេនឹងមេីលឃេីញទង្វេីស្រឡាញ់របស់យេីង ផ្តល់តម្លៃឱ្យយេីង មានមោទកភាពចំពោះវត្តមានយេីង ហេីយគេក៏ស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេ។ ប៉ុន្តែគ្រប់យ៉ាងដែលយេីងរំពឹងថាវានឹងល្អ វាក៏មិនមែនបានល្អដូចយេីងរំពឹងគ្រប់ពេលនោះដែរ ដូចពាក្យគេថា រំពឹងខ្ពស់ប៉ុនណា ខកចិត្តក៏ខ្លាំងប៉ុណ្ណឹងដែរ។ ប្រសិនបេីគេមិនបានស្រឡាញ់យេីងដូចដែលយេីងស្រឡាញ់គេនោះទេ យេីងនេះហេីយជាអ្នកត្រូវមកអង្គុយខូចចិត្ត រួចក៏ត្រូវដេកយំព្រោះទង្វេីរបស់គេមិនចេះចប់មិនចេះហេីយ ក៏ដោយសារគេមិនដែលនឹកគិតខ្វល់ពីអារម្មណ៍យេីង មិនក្រែងចិត្ត មិនដែលខ្លាចបាត់បង់យេីង ដូចដែលយេីងខ្លាចបាត់គេ។ បើស្នេហាវាបែបនេះ យេីងគួរតែជ្រេីសរេីសមនុស្សដែលគេខ្លាចបាត់បង់យេីង ស្រឡាញ់យេីងលេីសយេីងស្រឡាញ់គេ ទេីបយេីងមិនចាំបាច់ត្រូវឈឺចាប់ សុខចិត្តអាត្មានិយម ចង់តែឈ្នះ ហេីយគេក៏ព្រមឱ្យយើងឈ្នះគ្រប់ពេលដេីម្បីថែរក្សាយេីង ដេីម្បីក្តីសុខយេីង វាក៏ល្អជាងរស់នៅជាមួយមនុស្សដែលឱ្យយេីងចាញ់គ្រប់ពេលឈ្លោះ ឱ្យយេីងជាអ្នកខុសមិនដែលត្រូវ…











