ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

16284507530730
កីទ្បា

Barcelona មិន​អាច​ចូល​និវត្ត​អាវ​លេខ ១០ បាន​ដាច់ខាត ដោយសារ​តែ​ច្បាប់​ La Liga មួយ​នេះ

មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទទូច​ឲ្យ​ក្លឹប Barcelona គួរ​តែ​ដាក់​អាវ​លេខ ១០ ឲ្យ​ចូល​និវត្ត ពោល​មិន​ត្រូវ​ប្រគល់​ឲ្យ​កីឡាករ​ដទៃ​ណា​ប្រើប្រាស់​បន្ទាប់​ទៀត​នោះ​ទេ នៅ​រដូវ​កាល​ថ្មី ២០២១/២២ ខាង​មុខ។ យ៉ាង​ណា​សំណើ​នេះ ហាក់​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ឡើយ ព្រោះ​ច្បាប់​នៅ La Liga មាន​លក្ខខណ្ឌ​តឹងរ៉ឹង។ សមាគម​បាល់ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ថា La Liga មាន​ច្បាប់​ជា​កំហិត គឺ​កំណត់​ឲ្យ​ក្រុម​ទាំង​អស់​ត្រូវ​មាន​កីឡាករ​ដែល​បំពេញ​នៅ​លេខ ១ ដល់​លេខ ២៥ ដោយ​មិន​អនុញ្ញាត​ឲ្យ​សល់​ចន្លោះ​លេខ​ណា​មួយ​ឡើយ។ ហេតុ​នេះ​ហើយ​ដោយសារ​អាវ​លេខ ១០ របស់ Messi ស្ថិត​ក្នុង​បញ្ជី​ដាក់​កំហិត​នោះ ទើប​នាំ​ឲ្យ​ក្លឹប​មិន​អាច​ចូល​និវត្ត​លេខ​របស់​វីរបុរស​ខាង​លើ​បាន ហើយ​ចាំ​បាច់​ត្រូវ​រក​អ្នក​ថ្មី​មក​ស្នង​មុន​បើក​រដូវ​កាល​ថ្មី ២០២១/២២។…

16116602614429
កីទ្បា

ឥទ្ធិពល Messi ខ្លាំង​មែន! ការ​ចាកចេញ​សារ​នេះ នាំ​ឲ្យ​ក្លឹប Barcelona ខាត​ប្រាក់​ដល់​ទៅ…

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មាន​ការ​ខាតបង់​ចំណូល​ទ្រព្យ​រួម​នៃ​ក្លឹប ប្រមាណ ១១ ភាគរយ ក្រោយ​ការ​ចែក​ផ្លូវ​របស់ Lionel Messi កាល​ពី​ពេល​ថ្មីៗ​នេះ។ បុរស​វ័យ ៣៤ ឆ្នាំ​បាន​ចាយ​ពេល​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​ច្រើន​ជាង​ ១ ទសវត្ស ហើយ​ទើប​តែ​ប្រកាស​និយាយ​ពាក្យ លា កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទ្រនំ​បន្ទាប់​ទំនង​ជា​ជ្រើស​យក​ក្លឹប​បារាំង Paris Saint-Germain។ បើ​តាម​របាយការណ៍​ពី Brand Finance បាន​ឲ្យ​ដឹង​ថា Messi ទំនង​ជា​នាំ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ខាតបង់​ដល់​ទៅ ១១៦ លាន​ផោន ដោយ​ក្នុង​នោះ​មាន ៦៥…

Fddfdf
កីទ្បា

Paul Merson ថា ៥ ក្រុម​នេះ សង្ឃឹម​ខ្ពស់​លើក​ពាន UCL រដូវ​កាល​ថ្មី តែ​គ្មាន Real/Barca/Juve

អតីត​ជើង​ចាស់​នៅ​ក្លឹប Arsenal លោក Paul Merson បាន​បង្ហាញ​ការ​យល់​ឃើញ នៅ​ឈ្មោះ​ក្រុម​ទាំង ៥ ដែល​មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​ថ្មី ២០២១/២២ ហើយ​ក្នុង​ចំណោម​នោះ​គ្មាន​ក្លឹប​នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ​និង​អ៊ីតាលី​នោះ​ទេ។ ភាគ​ច្រើន​នៃ​ការ​ជ្រើសរើស​របស់​លោក គឺ​ក្លឹប​នៅ Premier League ដោយ​រួម​មាន​ទាំង Man Utd មួយ​ផង​ដែរ។ Merson និយាយ​ប្រាប់ Sportskeeda៖ “ខ្ញុំ​មើល​ឃើញ​ថា Man Utd ស្ថិត​នៅ​ ១ ក្នុង​ចំណោម​បេក្ខភាព​ទាំង…

KNONGSROK
សម្រង់

ទំនាក់ទំនងខ្លះ! កាន់តែស្និទ្ធ រឹតតែមិនដឹងថា ត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ!

មនុស្សខ្លះទាក់ទងគ្នា ក្នុងនាមជាមិត្តភក្តិ អ្នកខ្លះស្និទ្ធស្នាលនឹងគ្នា ព្រោះតែជាប់សាច់ឈាម បងប្អូននឹងគ្នា … ប៉ុន្តែសម្រាប់ទំនាក់ទំនងរបស់មនុស្សមួយចំនួនវិញ កាន់តែស្និទ្ធ រឹតតែមិនត្រូវជាអ្វីនឹងគ្នា កាន់តែនៅក្បែរ រឹតតែមិនដឹងថា ស្ថិតនៅក្នុងតំណែងអ្វីជាមួយគ្នាឱ្យប្រាកដ។ វាពិតជាមិនដឹងពិតមែនថា ការដែលនៅថែរក្សាទំនាក់ទំនងមួយបានដោយរបៀបណា មិនមែនជាសង្សារ ប៉ុន្តែការស្និទ្ធស្នាល គឺវាលើសពីពាក្យថា មិត្តល្អទៅទៀត នេះហើយជាទំនាក់ទំនងដែលឈឺចាប់ខ្លាំងបំផុត។ អ្វីដែលរឹតតែសំខាន់ជាងនេះ ស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ វាពិបាកសូម្បីតែចង់សួរគេថា “តើយើងជាអ្វីនឹងគ្នា?” សូម្បីតែសំណួរខ្លីប៉ុណ្ណឹង ក៏មិនហ៊ានទាំងសួរនាំគេទៀត ព្រោះខ្លាចត្រូវលែងបាននៅក្បែរគ្នា ខ្លាចគេខឹង ខ្លាចគេមិនពេញចិត្ត អ្វីដែលសំខាន់ គឺខ្លាចគេលែងនិយាយរក។ ពេលខ្លះវាពិតជាហត់ពិតមែន ស្គាល់គ្នាយូរហើយ…

Live Broadcast Barcelona Meets Juventus In The Joan Gamper Cup
កីទ្បា

ទុក្ខ​ជាន់​ទុក្ខ! ទើប​តែ​របូត Messi ឥឡូវ Barca ប្រកាស​ខូច​ជើង​កីឡាករ​សំខាន់​ជាង ២ ខែ​ទៀត

ក្លឹប FC Barcelona ទើប​តែ​បញ្ចប់​ការ​ប្រកួត​ទល់​ក្លឹប Barcelona នៅ​ពាន​រង្វាន់ Joan Gamper Trophy កាល​ពី​ពេល​កន្លង​ទៅ។ ត្រៀម​នឹង​ចូល​រដូវ​កាល​ថ្មី ២០២១/២២ នៅ La Liga ពេល​ខាង​មុខ​នេះ​ហើយ ក្លឹប​ស្រាប់​តែ​ប្រកាស​ដំណឹង​អាក្រក់ ដែល​ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ជួប​បញ្ហា​របួស។ Aguero ដែល​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​អ្នក​មាន​បុណ្យ​ស្រួលបួល​ផង​នោះ មាន​ជួប​បញ្ហា​របួស​កំភួន​ជើង​ខាង​ស្តាំ ហើយ​កាល​ពី​ប្រកួត​ទល់​សេះ​បង្កង់​ក៏​គេ​មិន​បាន​បង្ហាញ​វត្តមាន​ដែរ។ តាម​រយៈ​ការ​ត្រួតពិនិត្យ ក្លឹប​ប្រកាស​ថា​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន នឹង​ខកខាន​ពី​ទីលាន​រយៈ​ពេល ១០ សប្តាហ៍​ឬ​ចូល​ជាង ២ ខែ​ឯ​ណោះ។…

Fggf
កីទ្បា

អ្នក​ថា​ចាំតែ​ថា! មិនមែន Messi ​មិន​ចង់​លេង​ឲ្យ​ក្លឹប​ឥត​គិត​ថ្លៃ​ទេ តែ​ដោយសារ​មូលហេតុ​នេះ

មាន​មតិ​ជា​ច្រើន​ចោទ​សួរ​ថា បើ​​ Lionel Messi ស្មោះស្ម័គ្រ​នឹង​ក្លឹប​ពិត​មែន ហេតុអ្វី​លោក​មិន​ព្រម​លេង​ឲ្យ​ក្លឹប Barcelona ដោយ​មិន​យក​កម្រៃ​ទៅ ទាំង​ដែល​ដឹង​ថា​ក្លឹប​ពេល​នេះ​កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ហើយ​នោះ? សំណួរ​នេះ មិន​ទាន់​សូវ​មាន​នរណា​ឆ្លើយបាន​នោះ​ទេ តែ​ថ្ងៃ​នេះ​យើង​សូម​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់ ដោយ​វា​មិនមែន​ជា​កំហុស​របស់ Messi ឬ​ Barcelona អ្វី​ទេ តែ​ជា​ច្បាប់​កំណត់​របស់ La Liga ដែល​បុគ្គល​គ្រប់​រូប​ត្រូវ​តែ​គោរព និង​អនុវត្ត​តាម។ តាម​ពិត​ទៅ Messi បាន​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​មក​សល់ ៥០ ភាគរយ តែ​ចំណាយ​សរុប​របស់​ក្លឹប​នៅ​តែ​លើស​ពី ៧០ ភាគរយ​នៃ​ចំណូល​រួម ទើប​នាំ​ឲ្យ​ការ​ចែក​ផ្លូវ​ត្រូវ​ធ្វើ​ឡើង​ជា​ចាំ​បាច់។ រី​ឯ​ហេតុផល​ដែល…

Dc66e4bc 79ec 4f1a Bd14 6211e29dc94d
កីទ្បា

PSG ទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយក្នុងការ​រក្សា Mbappe ពី​ការ​ចង់បានរបស់ Real Madrid

PSG ទទួលយកការមកដល់របស់ Leo Messi ទាំង​ម្រាមដៃដប់បន្ទាប់​ពីប្រកាស​ចាកចេញ​ពី FC Barcelona ហើយ​ពេល​នេះធ្វើការខ្ជាប់ខ្ជួនលើរូបមន្តហិរញ្ញវត្ថុរបស់ក្លិបដើម្បីរក្សាទាំង Messi និង Kylian Mbappe ឱ្យ​នៅ​បន្ត​នេះបើតាម​ការរាយការណ៍របស់​កាសែត Goal Espana ។ ប្រភពបន្តថាក្លិប​មានមូលដ្ឋាន​នៅ​ទីក្រុងប៉ារីសថែមទាំងបានទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយទៀតផង។ ក្នុងពេលជាមួយគ្នានេះ PSG ដឹងថា Mbappe មិនចង់បន្តកុងត្រារបស់គាត់ទេ ដោយសារតែចំណាប់អារម្មណ៍របស់ Real Madrid ។ ក្លឹបបារាំងត្រូវបានគេនិយាយថាមានការខកចិត្តយ៉ាងខ្លាំងជាមួយក្រុមអធិរាជសផង​ដែរ​ដែល​ចង់​បាន​កីឡាករសំខាន់របស់ខ្លួន។មុននេះ! គេនិយាយថា Florentino Perez នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខាជាមួយ Mbappe…

4
ប្លែកៗ

តេស្តមើលចរិតខាងក្នុងរបស់អ្នក តើក្មេងជាង ឬក៏ចាស់ជាងអាយុរបស់អ្នក?

ជ្រើសរើសនិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាទាំង​៣ខាងក្រោមនេះ ដើម្បីដឹងពីព្រលឹង និងចិត្តគំនិតខាងក្នុងរបស់អ្នក តើក្មេងជាង ឬក៏ចាស់ជាងអាយុពិតរបស់អ្នក? 1. និមិត្តសញ្ញាទី 1 រូបដំបូងនេះបង្ហាញថា អ្នកជាមនុស្សដែលមានប្រាជ្ញា និងចាស់ទុំជាងអាយុរបស់អ្នក។ អ្នកតែងតែមានគំនិតហ្មត់ចត់ គិតល្អិតល្អន់ គ្រប់ពេលដែលមានបញ្ហាណាមួយកើតឡើង។ អ្នកកាន់តែមានភាពចាស់ទុំតាមរយៈកំហុសនីមួយៗដែលអ្នកបានធ្វើ ដោយមានឆន្ទៈចែករំលែកបទពិសោធន៍របស់អ្នក ជាមួយអ្នកដែលនៅជុំវិញអ្នកនៅពេលពួកគេត្រូវការជំនួយពីអ្នក។ 2. និមិត្តសញ្ញាទី 2 មើលទៅអ្នកក្មេងជាងអាយុពិតប្រាកដ។ សូម្បីតែរបៀបដែលអ្នកជ្រើសរើសសម្លៀកបំពាក់ ប្រភេទតន្ត្រី ឬរបៀបរស់នៅរបស់អ្នក អ្នកតែងតែត្រៀមខ្លួនទទួលយកឧបសគ្គនៃអ្វីដែលថ្មី។ នេះគឺជាអ្វីដែលធ្វើឱ្យអ្នកក្មេងជាងអាយុរបស់អ្នក។ អ្នកតែងតែនៅក្មេងពីរូបរាងរហូតដល់អាកប្បកិរិយា និងខាងក្នុងផងដែរ។ 3. និមិត្តសញ្ញាទី 3…

2f9c598c C828 4c41 B0cb 7beca063fb13
កីទ្បា

Depay, Aguero, Emerson និង Garcia កំពុងជួបហានីភ័យខណៈ Barca មិន​អាច​បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករបាន

តាម​រយៈ​លោក Ramon Alvarez de Mon អ្នក​សារព័ត៌មានរបស់​កាសែត Gol ក្រុមអ្នក​មានបុណ្យ FC Barcelona នៅតែមិនអាចចុះឈ្មោះកីឡាករទើប​ចុះកុងត្រាទាំងថ្មីទាំង ៤ រូបដូចជា Memphis Depay, Emerson, Eric Garcia និង Sergio Aguero ។ ដូចដែលបានគណនាដោយប្រភពជាច្រើន Barca ត្រូវការសន្សំប្រាក់ធ្វើជាដើមទុនបម្រុង ១២៨ លានផោន និងសន្សំលុយសម្រាប់ប្រាក់ឈ្នួល ១៤៤ លានផោន។បើមិនមានការកាត់ប្រាក់ឈ្នួលពីកីឡាករ Barca មួយចំនួនទេ…

1628497445759
មិត្តអ្នកអាន

តើអ្នកមានគោលដៅ ស្នេហាបែបណា? រើសរូបមួយដែលចូលចិត្ត ដើម្បីដឹងច្បាស់ពីបេះដូងខ្លួនឯង

១. បេះដូងចេះបត់បែន មិន​ថា​បញ្ហា​អ្វីកើតឡើង អ្នកមិនដែលអស់សង្ឃឹមក្នុងរឿងស្នេហាឡើយ ព្រោះបេះដូងរបស់អ្នកមិនងាយនឹងបាក់ទឹកចិត្តទេ អ្នកបានប្តេជ្ញាចិត្ត ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងស្រឡាញ់អស់ពីចិត្តពីថ្លើម ប៉ុន្តែប្រសិនបើស្នេហាមិនអាចបន្តទៅមុខបាន អ្នកក៏អាចត្រលប់មកជាធម្មតាវិញ ។ អ្នកប្រហែលជាធ្លាប់ខូចចិត្តដូចអ្នកផ្សេងដែរ ប៉ុន្តែអ្នកនៅតែអាចមានអារម្មណ៍កំប្លុកកំប្លែង ហើយមិនគិតច្រើនពីវាប៉ុន្មានទេ និយាយរួបអ្នកឆាប់កាត់ចិត្តបាន ដើម្បីទទួលជីវិតស្នេហាថ្មីដែលប្រសើរជាមុន ។ ២. បេះដូងត្រជាក់ដូចជាទឹកកក អ្នកមានកម្រិតស្តង់ដារស្នេហាខ្ពស់ មើលពិភពលោកក្នុងលក្ខខណ្ឌនៃការពិត ហើយមិនងាយនឹងយល់ស្របជាមួយនរណាម្នាក់យ៉ាងងាយៗនោះទេ ។ អ្នកខ្លះអាចគិតថាអ្នកចូលចិត្តមនុស្សចម្លែកៗ ប៉ុន្តែអ្នកដឹងខ្លួនឯងច្បាស់ថា អ្នកចូលចិត្តអ្នកណា ហើយដឹងពីហេតុផលនៃការស្រឡាញ់នោះទៀតផង ។ ថ្វីត្បិតអ្នកមិនងាយនឹងស្រឡាញ់នរណាម្នាក់ តែបើស្រឡាញ់ហើយ គឺស្រឡាញ់អស់ពីបេះដូង ។…

Martial
កីទ្បា

Inter Milan ចង់​ខ្ចី​ជើង Anthony Martial ក្នុងរយៈពេល​មួយរដូវកាល តែ​ Man Utd ថាមាន​ជម្រើសទិញផ្ដាច់​មួយទៀតក៏ល្អ

លោក Simon Mullock អ្នក​រាយការណ៍ព័ត៌មានរបស់ Daily Mirror ដែលជាប្រភពគួរឱ្យទុកចិត្តមួយបាន​ឱ្យ​ដឹង​ថា Inter Milan ចាប់អារម្មណ៍ក្នុងការយក Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ស្រប​ពេលដែល Romelu Lukaku ជិតត្រលប់មក Chelsea វិញ។ Inter ចង់ចុះហត្ថលេខាលើ Martial តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែវាមិនដំណើរការទេ ហើយពេលនេះ​ក្លិប​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុនចិនត្រៀមខ្លួនព្យាយាមបញ្ចុះបញ្ចូលម្តងទៀត។ ខណៈដែលក្រុមលេង​ក្នុង​លីគអ៊ីតាលីមួយ​នេះចង់បានរូបគេក្នុងលក្ខខណ្ឌខ្ចីជើងនោះ Daily Mirror យល់ថា Manchester…

Jhjh
សង្គម

ប្រមាថមិនបានទេ! បើសុខៗឃើញប្រផ្នូល ៤ នេះចេញមក អ្នកត្រូវតែប្រយ័ត្នរឿងលុយកាក់/សុខភាព

តាមក្បួនដែលចាស់ៗពីបុរាណដំណាលតគ្នាមកថា បុគ្គលទាំងឡាយដែលប្រទះឃើញរឿងទាំង ៤ នេះកើតឡើងក្នុងផ្ទះ នោះវាអាចជាសញ្ញាឲ្យប្រផ្នូលថាអ្នកត្រៀមនឹងជួបសំណាងមិនល្អក្នុងជីវិត។ អ៊ីចឹងអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅការគ្រប់គ្រងហិរញ្ញវត្ថុ និងការមើលថែទាំសុខភាពខ្លួនឯង៖ ៤) សត្វព្រាបចូលក្នុងផ្ទះ បើវាជាទម្លាប់ដែលរៀងរាល់ព្រឹកព្រលឹម អ្នកមានបាចអង្ករ ឬបាចចំណីឲ្យសត្វព្រាបហោះមកស៊ីចំណីទាំងនោះ វាជារឿងល្អទៅវិញ តែបើសុខៗ ព្រាបពណ៌សវាស្រាប់តែហោះចូលមកក្នុងផ្ទះ នោះគឺជាប្រផ្នូលអាក្រក់។ ក្នុងកំឡុងពេលនេះអ្នកគួរតែប្រយ័ត្ននៅគ្រប់សកម្មភាព ទាំងការធ្វើដំណើរទៅទីជិតឆ្ងាយ ព្រោះវាអាចជួបបញ្ហាណាមួយជាយថាហេតុ។ ៣) ត្រីក្នុងអាងងាប់ ត្រីក្នុងអាងដែលយើងចិញ្ចឹម សុខៗវាបាត់បង់ជីវិត នោះជាប្រផ្នូលដែលមិនល្អនៅខាងក្នុងផ្ទះ។ ដើម្បីដោះវា អ្នកត្រូវតែបម្លាស់ទី ទីតាំងដាក់អាងចិញ្ចឹមត្រី ឬដាក់រុក្ខជាតិស្រស់ៗមួយចំនួនទៅក្នុងអាង ដើម្បីឲ្យវាស្រស់ស្រាយមកវិញ។ ២) សត្វចិញ្ចឹមចេញសកម្មភាពចម្លែក…