ទំនាក់ទំនងខ្លះ! កាន់តែស្និទ្ធ រឹតតែមិនដឹងថា ត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ!

ទំនាក់ទំនងខ្លះ! កាន់តែស្និទ្ធ រឹតតែមិនដឹងថា ត្រូវជាអ្វីនឹងគ្នាឱ្យពិតប្រាកដ!
ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះទាក់ទងគ្នា ក្នុងនាមជាមិត្តភក្តិ អ្នកខ្លះស្និទ្ធស្នាលនឹងគ្នា ព្រោះតែជាប់សាច់ឈាម បងប្អូននឹងគ្នា … ប៉ុន្តែសម្រាប់ទំនាក់ទំនងរបស់មនុស្សមួយចំនួនវិញ កាន់តែស្និទ្ធ រឹតតែមិនត្រូវជាអ្វីនឹងគ្នា កាន់តែនៅក្បែរ រឹតតែមិនដឹងថា ស្ថិតនៅក្នុងតំណែងអ្វីជាមួយគ្នាឱ្យប្រាកដ។

វាពិតជាមិនដឹងពិតមែនថា ការដែលនៅថែរក្សាទំនាក់ទំនងមួយបានដោយរបៀបណា មិនមែនជាសង្សារ ប៉ុន្តែការស្និទ្ធស្នាល គឺវាលើសពីពាក្យថា មិត្តល្អទៅទៀត នេះហើយជាទំនាក់ទំនងដែលឈឺចាប់ខ្លាំងបំផុត។

ការផ្សាយពាណិជ្ជកម្ម

Ca2fbd4af106036568d9fa58c57ee6d7

អ្វីដែលរឹតតែសំខាន់ជាងនេះ ស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ វាពិបាកសូម្បីតែចង់សួរគេថា “តើយើងជាអ្វីនឹងគ្នា?” សូម្បីតែសំណួរខ្លីប៉ុណ្ណឹង ក៏មិនហ៊ានទាំងសួរនាំគេទៀត ព្រោះខ្លាចត្រូវលែងបាននៅក្បែរគ្នា ខ្លាចគេខឹង ខ្លាចគេមិនពេញចិត្ត អ្វីដែលសំខាន់ គឺខ្លាចគេលែងនិយាយរក។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះវាពិតជាហត់ពិតមែន ស្គាល់គ្នាយូរហើយ ទាក់ទងគ្នាមិនមែនតិចឆ្នាំទេ ចំណែកឯភាពស្និទ្ធស្នាលក៏កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្វីដែលធ្វើឱ្យមិនអស់ចិត្តនោះគឺ មិនដឹងថា យើងត្រូវជាអ្វីនឹងគ្នា?

តើគេទុកយើងជាអ្វី? ពេលខ្លះ គេប្រាប់យើងថា យើងសំខាន់ណាស់សម្រាប់គេ ប៉ុន្តែគេមិនបានប្រាប់ទេថា យើងត្រូវជាអ្វី គេដឹងត្រឹមថា គេខ្វះយើងមិនបាន។

ការផ្សាយពាណិជ្ជកម្ម

79012d868d63a7ca3a095ecff74259f9

អារម្មណ៍ពេលខ្លះ គឺពិតជាខ្លាចខ្លាំង ខ្លាចថាទាក់ទងគ្នារាប់ឆ្នាំ ស្និទ្ធស្នាលនឹងគ្នាប៉ុនណា មនុស្សគ្រប់គ្នាក៏បានដឹង ប៉ុន្តែលទ្ធផលចុងក្រោយ គឺយើងមិនបានត្រូវជាអ្វីនឹងគ្នា

ការផ្សាយពាណិជ្ជកម្ម

យើង និងគេត្រឹមតែជាអ្នកជិតដិត មនុស្សស្និទ្ធស្នាល ហើយទីបំផុត មិនត្រូវជាអ្វីនឹងគ្នាទាល់តែសោះ គឺគ្មានតំណែងច្បាស់លាស់ពិតប្រាកដ បើបែបហ្នឹងមែន គឺបានត្រឹមតែហត់ចំណាយពេលច្រើនជាមួយគ្នា តែចុងក្រោយត្រឹមជាអ្នកដទៃ៕

F256842ecc09c0680a22cdc18a9a36ad

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម