
ប្រយ័ត្នឲ្យមែនទែន! ងើបពីព្រឹក បើចេញសញ្ញា ៤ មានន័យថាសម្ពាធឈាមឡើងខ្ពស់ហើយ
ពេលក្រោកពីគេងនៅព្រឹកព្រលឹម បើអ្នកសង្កេតឃើញខ្លួនឯងមានចេញសញ្ញាដូចបង្ហាញខាងក្រោមនេះមក អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះសុខភាពអ្នកកំពុងមានបញ្ហា ដោយសម្ពាធឈាមឡើងខ្ពស់ អាចវិវត្តទៅការកើតជំងឺដាច់សរសៃឈាម៖ ៤) ឧស្សាហ៍ឈឺក្បាលញឹកញាប់ នៅពេលសម្ពាធឈាមឡើងចុះលឿន វានឹងធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលទទួលរងសម្ពាធ នាំឲ្យមានការឈឺចាប់ផ្នែកតំបន់ក្បាល។ ដូច្នេះហើយបើមានអាការៈឈឺក្បាល ក្អួតចង្អោរ ទាំងព្រឹក អ្នកគួរតែប្រយ័ត្នឲ្យមែនទែន និងឆ្លៀតពេលទៅពិនិត្យសុខភាពជាបន្ទាន់។ ៣) ឧស្សាហ៍ឈឺត្រចៀក នៅពេលដែលសរសៃឈាមឡើងក្រាស់ប្រមូលផ្តុំក្បែរតំបន់ត្រចៀក វានឹងបណ្តាលឲ្យអ្នកហាល់មានអាការៈឈឺចាប់ត្រង់ផ្នែកនោះ។ ២) ភ្ញាក់មកឧស្សាហ៍វិលមុខ បើអ្នកគេងគ្រប់គ្រាន់ហើយ ៦ ទៅ ៨ ម៉ោង តែក្រោកមកនៅតែមានអាការៈវិលមុខ នោះមានន័យថាខ្វះអុកស៊ីហ្សែនបញ្ជូនទៅកាន់ខួរក្បាល។ ស្ថានភាពនេះគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមួយរំពេចវាអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន។ ដូច្នេះហើយបើជួបបញ្ហាបែបហ្នឹង…











