ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hjhj
តេស្តIQ

​សប្ដាហ៍​ថ្មី ៩-១៥ សីហា៖ ផ្លូវ​​ទ្រព្យ​បើក​ទ្វារ​ហើយ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤

ស្ថានភាព​ជំងឺ​រាតត្បាត COVID-19 នៅ​តែ​បន្ត​ញាំញី​សេដ្ឋកិច្ច​ប្រជាជន​ទូទាំង​សកលលោក តែ​យ៉ាង​ណា​តាម​ក្បួន​ហោរាសាស្រ្ត​ក៏​បាន​ដំណាល​មក​ថា នៅ​សប្តាហ៍​ថ្មី​ពី​ថ្ងៃ​ទី ៩ ដល់ ១៥ ​សីហា​ខាង​មុខ​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ នឹង​មាន​រាសី​ខ្ពស់​ត្រដែត​ហើយ​ត្រៀម​ថង់​ដាក់​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់​ទៅ៖ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) អ្នក​កើត​ឆ្នាំ​ជូត នឹង​មាន​ជោគវាសនា​អស្ចារ្យ​រក​លេខ​ដាក់​គ្មាន​នៅ​សប្តាហ៍​ថ្មី​នេះ ដោយ​អាជីព​ការងារ ការ​រកស៊ី​របស់​ពួក​គេ​នឹង​ឡើង​កូដ​មិន​គួរ​ឲ្យ​ជឿ។ បំណង​ប្រាថ្នា​ធំៗ​កាល​ពី​មុន​ទាំង​អំបាលម៉ាន​នឹង​លេចចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ។ និយាយ​ពី​ទំនាក់ទំនង​ស្នេហា​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត​វិញ គឺ​ពោរពេញ​ដោយ​ក្តី​សុខ ហើយ​នឹង​កាន់​តែ​បន្ថែម​ពណ៌​ផ្កាឈូក​ទៅ​កាន់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ ភាព​ល្អូកល្អិន​ក៏​ស្អិត​រមួត​ជាង​មុន មិន​មាន​ទាស់​ពាក្យ​ទាស់​សម្តី​គ្នា​កើត​ឡើង​ឡើយ។ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) យីអ៊ុន​អ្នក​កើត​ឆ្នាំ​ខាល​សប្តាហ៍​ថ្មី ​ចាំ​ត្រង​លាភ​សំណាង​ធំ​ទៅ ដោយ​ពេលវេលា​ខាង​មុខ គឺ​ពួក​គេ​នឹង​មាន​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច គួបផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង និង​ភាព​ឈ្លាសវៃ​ពី​ដើម​ផង​នោះ…

0_GettyImages 583584706
កីទ្បា

​ច្បាស់​ហើយ! សូម្បី​ Drogba ក៏​ឲ្យ​តម្រុយ​ចំៗ​ដែរ​ ពី​ការ​ផ្ទេរ​កីឡាករ​តម្លៃ​បំបែក​កំណត់ត្រា​មួយ​នេះ

អ្នក​គាំទ្រ​ក្លឹប​តោ​ខៀវ Chelsea គួរ​តែ​សប្បាយ​រីករាយ​ខ្លាំង​ហើយ​ពេល​​នេះ ព្រោះ​ពួក​គេ​ត្រៀម​នឹង​ទទួល​បាន​ម៉ាស៊ីន​បញ្ចប់​ទី​ថ្មី ដែល​ផ្ទេរ​មក​ចូលរួម​នៅ​តម្លៃ​បំបែក​កំណត់ត្រា ៩៧,៥ លាន​ផោន។ នោះ​គឺ Romelu Lukaku ដែល​តាម​ចចាមអារ៉ាម​គេ​គ្រោង​នឹង​មក​ទីក្រុង​ឡុង ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​អាទិត្យ [ម៉ោង​នៅ​អង់គ្លេស] ហើយ​ការ​ប្រកាស​ផ្លូវការ​នៃ​វត្តមាន​របស់​គេ​នៅ​ក្លឹប​ Chelsea ទំនង​ជា​ចូល​ដល់​ថ្ងៃ​អង្គារ ឬ​ពុធ​យ៉ាង​យូរ។ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​ជឿជាក់​ថា​ការ​ផ្ទេរ​នេះ នឹង​សម្រេច​ទៅ​បាន ១០០ ភាគរយ​នោះ ដោយ​សូម្បី​តែ​អតីត​វីរបុរស​ឆ្នើម​នៅ​ក្លឹប Chelsea ដែល​ជា​មនុស្ស​មាន​ខ្សែ​រយៈ​នៅ​ក្លឹប​ផ្ទាល់​ក៏​បាន​បង្ហោះ​លើ Twitter មុន​នេះ​ដែរ​ថា៖ “គេ [Lukaku] ត្រលប់​មក​ផ្ទះ​វិញ​ហើយ” អម​ជាមួយ​រូបភាព​ដែល​កីឡាករ​បែលហ្សិក​គ្រោង​ឈុត​ថ្មី​របស់ Chelsea។ ជា​ការ​ពិត​ដូច…

Fddf
កីទ្បា

មាន​អ្នក​ឆ្ងល់​ច្រើន! នេះ​បកស្រាយ​ស៊ីជម្រៅ​ពី​ច្បាប់ La Liga ដែល​បង្ខំ Messi ឲ្យ​ចែក​ផ្លូវ​ពី​ Barca

ដូច​ប្រិយមិត្ត​បាន​ដឹង​ស្រាប់​ហើយ ក្លឹប Barcelona បាន​ប្រកាស​ថា Lionel Messi ដ្បិត​បើ​ចរចា​កុងត្រា​ថ្មី​រ៉ូរ៉ូវ​អស់​ហើយ​ក្តី តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​បន្ត​ឈរ​ជើង​នៅ​ក្លឹប ក្រោម​ហេតុផល​នៃ​ច្បាប់​របស់ La Liga។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចោទ​សួរ ថា​តើ​ច្បាប់​មួយ​នោះ​ដំណើរការ​ទៅ​បែប​ម៉េច​ខ្លះ ទើប​ជា​ហេតុ​ដល់​ថ្នាក់​ក្របខ័ណ្ឌ​អេស្ប៉ាញ​សុខចិត្ត​បណ្តោយ​ឲ្យ​វីរបុរស​រូប​នេះ​ចាកចេញ​ទៅ? យើង​ហ៊ាន​និយាយ​ថា La Liga គឺ​ប្រកាន់ខ្ជាប់​ច្បាប់​ទម្លាប់​ជា​ធំ ដោយ​មិន​អាច​ប្រើប្រាស់​មនោសញ្ចេតនា ឬ​មើល​ឃើញ​ផល​ចំណេញ​ណា​មួយ ហើយ​អ្នក​ដែល​ខុស​ពិត​ប្រាកដ​គឺ​ជា​ក្លឹប Barcelona។ បកស្រាយ​ឲ្យ​ងាយ​យល់​ទៅ គឺ Barcelona ​បាន​ធ្វើ​ល្មើស​ច្បាប់ La Liga ដែល​បាន​ចែង​កាល​ពី​ឆ្នាំ ២០១៣ ដោយ​មិន​ដឹង​ខ្លួន។ នៅ​ឆ្នាំ…

Untitled 1
កីទ្បាក្រៅស្រុក

Messi នឹង​ទទួលបានប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣៤លានផោន​បើ​ផ្ទេរទទៅ​ PSG ជោគជ័យ

ប្រាក់ឈ្នួលរបស់ Lionel Messi នៅ PSG ត្រូវបានគេរាយការណ៍ថាអាចរកបាន ៣៤ លានផោនក្នុងមួយឆ្នាំ ប្រសិនបើការផ្ទេរទៅកាន់កីឡដ្ឋាន Parc des Princes ជោគជ័យ។ ព័ត៌មានត្រូវបានបញ្ជាក់នៅដើមសប្តាហ៍នេះថា Messi ចាកចេញពី Barcelona បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្លឹបបានផុតកំណត់ ខណៈដែលក្លិប​មិន​អាច​បន្ត​កុងត្រាឱ្យ​គាត់បាន ដែលនេះធ្វើឱ្យគាត់ទំនងជាចូលរួមជាមួយ PSG ។ យោងតាម L’Equipe បានឱ្យដឹងថាក្លឹបយក្សនៅ Ligue 1 មួយនេះ ពិតជាចាប់អារម្មណ៍ក្នុងការនាំ​យកកីឡាកជម្រើស​ជាតិអាហ្សង់ទីនទៅ​លេង​នៅ​ប៉ារីស ហើយ Meessi នឹងទទួលបានប្រាក់…

Vcvcf
សង្គម

មិនលើកទឹកចិត្តខ្លួនឯងទេ តែជាការពិត! នេះហេតុផលចម្បង ៥ ដែលអ្នកគួរនៅលាវ

ជារឿងធម្មជាតិ ដែលយើងគួរតែមានដៃគូក្នុងជីវិត តែជីវិតស្នេហានេះពេលខ្លះក៏មិនចាំបាច់បង្ខំពេកនោះដែរ។ មិនមែនជាពាក្យលើកទឹកចិត្តសម្រាប់អ្នកនៅលាវ តែវាជាហេតុផលចាក់ដោតពិតៗទាំង ៥ ដែលមនុស្សស្រី ប្រុស មិនទាន់មិនគូ គួរនៅលាវបន្តទៅទៀត៖ ៥) ត្រូវចាំថាគ្មាននរណាអាចនៅជាមួយយើងរហូតឡើយ ពេលវេលាអាចជួយឲ្យយើងបានជួបមនុស្សដ៏សំខាន់ម្នាក់ក្នុងជីវិត ហើយពេលវេលាក៏ជាអ្នកបំបែកយើងនៅថ្ងៃខាងមុខណាមួយដែរ។ បើអ្នកមិនទាន់បានត្រៀមចិត្តរួចរាល់ ក្នុងការប្រឈមនឹងបញ្ហា ឬការបែកបាក់ទាំងនោះទេ សូមអ្នកកុំប្រលូកក្នុងទំនាក់ទំនងស្នេហាអី។ ត្រូវចាំថា មានការជួបគឺនឹងគង់តែមានការបែក។ ៤) មនុស្សចិត្តមិនស្ថិតស្ថេរ យើងខ្លួនឯងសឹងតែមិនស្គាល់ខ្លួនឯងច្បាស់ផង ចុះទម្រាំតែជម្រៅចិត្តអ្នកដទៃ? ទោះមនុស្សស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ចិត្តមនុស្សមិនស្ថិតស្ថេរទេ ដោយមនុស្សរៀបការជាមួយគ្នារស់នៅរាប់សិបឆ្នាំនៅបែកគ្នា ចុះទម្រាំយើងត្រឹមជាដៃគូតែប៉ុន្មានឆ្នាំ។ មុនអ្នកដាក់ចិត្ត ថាស្រលាញ់នរណាម្នាក់ អ្នកត្រូវបង្រៀនខ្លួនឯងសិន ថាកុំរំពឹងទុកខ្លាំងពេក…

PicsArt_08 08 04.08.31
មិត្តអ្នកអាន

តើអ្នកចូលចិត្តនៅបន្ទប់មួយណា នៅក្នុងផ្ទះ? រើសមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីខ្លួនឯងឲ្យកាន់តែច្បាស់

មកទាយទម្លាប់របស់អ្នក តាមរយៈបន្ទប់ដែលចូលចិត្តនៅ ទៅមើលថា តើបន្ទប់ដែលអ្នកចូលចិត្តនៅ នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតរបស់អ្នក? ១. បន្ទប់គេង អ្នកមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកប្រហែលជារីករាយនឹងការចែចង់ឆ្អែតហើយ ។ អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សបាន តាមវិធីដែលអ្នកនិយាយ ហើយក៏មានមនុស្សមួយចំនួនច្រណែននឹងអ្នកដែរ ។ ២. បន្ទប់ទទួលភ្ញៀវ អ្នកពិតជាចូលចិត្តចូលសង្គម និងរួសរាយរាក់ទាក់ណាស់ នៅពេលណាដែលមានឱកាសអ្នកនឹងជួយអ្នកដទៃ។ ជានិច្ចជាកាល អ្នកមិនដែលបដិសេធការទទួលខុសត្រូវឡើយ ហើយអ្នកពិតជាចូលចិត្តភាពជាអ្នកដឹកនាំផងដែរ តែអ្នកជាមនុស្សចិត្តទូលាយណាស់ ។ ៣. បន្ទប់ទទួលទានអាហារ អ្នកគឺជាអ្នកអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្ន…

F
សង្គម

ជ្រើសរើសកញ្ចក់ទិព្វ ដើម្បីឆ្លុះបញ្ចាំងនូវចរិតពីកំណើតដែលអ្នកបានលាក់ទុក្ខ

កញ្ចក់ជារបស់ដែលគ្រប់គ្នាតែងតែមាននៅក្នុងផ្ទះ ហើយវាជារបស់ឆ្លុះបញ្ចាំងពីខ្លួនឯង ដែលអ្វីនៅនឹងយើង គឺនឹងបង្ហាញចេញមកទាំងស្រុង។ តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងទាមទារឲ្យអ្នកជ្រើសរើសកញ្ចក់មួយ ដើម្បីឆ្លុះបញ្ចាំងពីចរិតពិតរបស់អ្នកវិញម្តង ដែលចំណុចនេះជឿថាខ្លួនឯងក៏មិនបានចាប់អារម្មណ៍ដែរ ដល់តែអានចប់ទើបដឹងថា អូ យើងគឺបែបហ្នឹងមែន។ តុះផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ កញ្ចក់ទិព្វទី ១ យើងអាចមើលដឹងថា អ្នកចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល ចិត្តដើរទាន់សម័យ និយមអាចពោលបានថា…

Fddf
សង្គម

ជ្រើសរើស​រូបភាព​វេទមន្ត​មួយ​ ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ

តាម​រយៈ​រូបភាព​វេទមន្ត​ទាំង ៣ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ដោយ​មិន​ចាំ​បាច់​គិត​ច្រើន ចូរ​ជ្រើសរើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ថា​ទៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​អ្វី​ផ្លាស់ប្តូរ​នៅ​ក្នុង​ជីវិត៖ រូបភាព​វេទមន្ត​ទី ១ ការ​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ​សម្រាប់​អ្នក គឺ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា។ ដោយ​វា​មិន​យូរ​នោះ​ទេ អ្នក​នឹង​ឈាន​ចូល​ដល់​ដំណាក់​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន មាន​ភាព​អត់ធ្មត់ ដោយសារ​បញ្ហា​ស្មុគស្មាញ​ជាង​មុន ជាមួយ​នឹង​ដៃ​គូ​ជីវិត។ ប្រសិន​អ្នក​អាច​ឆ្លង​ផុត​ដំណាក់កាល​ខាង​មុខ​នេះ​បាន មាន​ន័យ​ថា​អ្នក​ចាស់​ទុំ​ហើយ គឺ​ចាស់​ទុំ​ទាំង​សង​ខាង ដែល​ល្មម​ដល់​ពេល​ត្រូវ​សាង​ជីវិត​បែប​ច្បាស់លាស់​ជាមួយ​នឹង​គ្នា​រៀង​រហូត​ទៅ។ រូបភាព​វេទមន្ត​ទី ២ នៅ​ពេល​ខាង​មុខ​នេះ វា​នឹង​ដល់​ពេល​សម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​អ្វី​មួយ ដែល​វា​ផ្សារភ្ជាប់​ទៅ​កាន់​ក្តីស្រមៃ​និង​គោលដៅ​នៃ​ជីវិត​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​មាន​ឥទ្ធិពល​ផុស​ចេញ​ពី​ខាង​ក្នុង ដែល​វា​ឆ្លុះបញ្ចាំង​ដល់​ការ​សម្រេច​ចិត្ត និង​ការ​ដើរ​លើ​វិថី​ថ្មី។ កុំ​ខ្លាច​នឹង​ការ​ចាកចេញ​ពី​កន្លែង​ណា​មួយ​ឲ្យ​សោះ មនុស្ស​យើង​មិន​ស្ថិតស្ថេរ​…

Untitled 1
កីទ្បា

Bruno បញ្ចប់​ចំណាត់​ថ្នាក់​ទី​២​ក្នុង​នាម​ជាកីឡាករលេង​ច្រើនជាងគេបំផុតក្នុងរដូវ​កាល​២០២០/២០២១

ខណៈដែល​ប្រេស៊ីល​បាន​យក​ឈ្នះអេស្ប៉ាញក្នុង​វគ្គផ្ដាច់​ព្រ័ត្រវិញ្ញាសាបាល់​ទាត់បុរសវ័យក្រោម២៣ឆ្នាំយក​មេដាយមាស សកម្មភាពបាល់ទាត់​ក្នុង​រដូវកាល ២០២០ /២០២១​បានបញ្ចប់​ជាផ្លូវការ​ហើយ។ ខ្សែបម្រើវ័យក្មេងរបស់ FC Barcelona កីឡាករ Pedri បាន​ជាកីឡាករ​ដែល​លេង​ច្រើន​ជាង​គេបំផុតក្នុង​រដូវ​កាល​នោះ ដោយ​លេង​បាន​៧៣​ប្រកួត​ក្នុង​ពាន​រង្វាន់​និងព្រឹត្តិការណ៍៨ផ្សេងៗគ្នា។ ចំណែក Bruno Fernandes របស់​ Manchester United ឈរ​លេខ២​ក្នុង​ការ​ប្រកួតច្រើន​ជាង​គេ​នៅ​រដូវកាល​មុន​ដោយ​គាត់​លេង​បាន​៧២​ប្រកួតឱ្យ​បិសាចក្រហម​រហូត​ដល់​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ Europa League ។ កាល​ពី​រដូវ​កាល​មុន! ខ្សែបម្រើ​វ័យ២៦ឆ្នាំលេង​ក្នុងពាន​រង្វាន់  Premier League, Champions League, EFL Cup, FA Cup, Europa…

1628396954229
មិត្តអ្នកអាន

តើអ្នកមានញាណទី ៦ អត់? តើក្រសែចិត្តអ្នកខ្លាំងប៉ុណ្ណា? តោះទៅតេស្តមើល ដើម្បីដឹងថា អ្នកមានជំនាញពិសេសនេះឬអត់

កុំទាន់គិតថា វាគ្រាន់តែជារឿងមិនអត់ប្រយោជន៍ វាមានតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ! ដោយសារតែនៅក្នុងជីវិតពិតយើងអាចមានញាណទី ៦ វាអាស្រ័យលើថា តើវាខ្លាំងប៉ុណ្ណា? ហើយវាមិនតែងតែមានអ្នកឃើញខ្មោច និងវិញ្ញាណ ដូចជាពេលអ្នកទៅកន្លែងណាមួយជាលើកដំបូងនោះទេ ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាស្គាល់កន្លែងនោះទៅវិញ ។ ឬបើមានអ្នកណាកុហក អ្នកតែងតែអាចចាប់បាន នេះហើយជាអារម្មណ៍ទី ៦ ឬញាណទី ៦ ។ ដូច្នេះយើងទៅតេស្តមើល ថាតើអ្នកមានអារម្មណ៍ទី ៦ ខ្លាំងប៉ុណ្ណា? កម្រងសំណួរ តើអ្នកមានក្រសែចិត្តឬអត់ទេ? ១. បើមីងរបស់អ្នក បានបាត់កូនសោរ បន្ទាប់មកសុំឱ្យអ្នកជួយខ្ញុំរក តើអ្នកនឹងរកឃើញទេ? ក. កូនសោត្រូវបានរកឃើញស្ទើរតែភ្លាមៗ…

Fdff
កីទ្បា

Pep មើល​ឃើញ​ចំណុច​លេចធ្លោ​មួយ​របស់ Grealish នៅ​ប្រកួត​បើក​ឆាក​ដំបូង​យប់មិញ

នៅ​ការ​ប្រកួត​រវាង​ក្រុម Leicester City និង Manchester City កាល​ពី​យប់​មិញ នៅ​ឯ​ព្រឹត្តិការណ៍​ដណ្តើម​ពាន FA Community Shield លទ្ធផល​បាន​បញ្ចប់​ ១-០ តែ​ក្រៅ​ពី​ជ័យជម្នះ​របស់​កញ្រ្ជោង​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​បន្ទាប់​នោះ​គឺ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Jack Grealish។ ទើប​តែ​មក​ដល់​ក្លឹប​ថ្មី​បាន​ប៉ុន្មាន​ថ្ងៃ លោក Pep Guardiola ក៏​សម្រេច​ដាក់​ឲ្យ​កីឡាករ​អង់គ្លេស​ចូល​លេង​បម្រុង​ពី​នាទី ៦៥ ដល់​ចប់​ការ​ប្រកួត ជំនួស​យុវជន​ថ្នាល Samuel Edozie។ យ៉ាង​ណា​ចំណែក​របស់​ម្ចាស់​អាវ​លេខ ១០ ពុំ​បាន​ជួយ​ក្រុម​បង្កើត​គ្រាប់​បាល់​នោះ​ទេ ហើយ​ត្រូវ​ចាញ់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ពី​កញ្រ្ជោង​ខៀវ ដែល​បញ្ចប់​ទី​ដោយ…

Dfdf
កីទ្បា

ហ៊ាន​ណាស់! Richarlison ហៅ​ប្រធាន FIFA ថាពូត្រងោល ពេល​ឡើង​ទៅ​យក​មេដាយ​មាស

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​ឈ្នះ​មេដាយ​មាស ២ លើក​ផ្ទួន​គ្នា ដោយ​ជ័យជម្នះ​កាល​ពី​យប់​មិញ កើត​ឡើង​ក្រោយ​បង្កើត​បរាជ័យ​ដល់​ក្រុម​អេស្ប៉ាញ ២-១។ ក្រោយ​ចប់​ការ​ប្រកួត កំឡុង​ពេល​កីឡាករ​ឡើង​ទៅ​ទទួល​មេដាយ​មាស ដែល​ប្រគល់​ដោយ​ប្រធាន FIFA លោក Gianni Infantino សម្រាប់​ខ្សែ​ប្រយុទ្ធ Richarlison ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​និយាយ​ពាក្យ​មួយ​ឃ្លា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទៅ​កាន់​ប្រធាន​ធំ​វ័យ ៥១ ឆ្នាំ។ កីឡាករ​របស់ Everton និយាយ​ពេល​ឡើង​ទៅ​ទទួល​មេដាយ​មាស​ថា៖ “ហេ ​ពូ​ត្រងោល ឆ្នាំ​ក្រោយ [យើង​នឹង​ឈ្នះ​វា​ទៀត] នៅ​កាតា” ដោយ​នេះ​ចង់​សំដៅ​ដល់​ការ​ប្រកួត FIFA World Cup…