
ទុកយូរនាំតែល្អក់កករទៅថ្ងៃមុខ! បើនារីនោះស្រលាញ់អ្នកពិត គេនឹងព្រមស្តាប់រឿង ៣ យ៉ាងពីអ្នកហើយ
នៅទំនាក់ទំនងស្នេហានឹងគ្នា មិនថាជាសង្សារក្តី ឬក្លាយជាដៃគូជីវិតឈ្មោះភរិយាស្វាមីហើយក្តី ប្រសិនយើងច្បាស់លាស់នឹងគេហើយ យើងជាមនុស្សប្រុសដែលមានបញ្ហាអ្វីក៏គួរតែជជែក និងពិភាក្សាជាមួយមនុស្សស្រីដែលយើងស្រលាញ់ ព្រោះពេលខ្លះយើងគិតថាខ្លាចគេលំបាក គេទើសទាល់ តែគេពេញចិត្តនឹងចង់ដឹង ចង់ចូលរួមដោះស្រាយជាមួយយើងទៅវិញទេ។ ទំនាក់ទំនងដែលគ្មានការលាក់បាំង មានអ្វីក៏និយាយហ្នឹង នោះទើបអាចបន្តជាមួយគ្នាបានយូរ។ ខាងក្រោមជាចំណុចធំៗ ៣ ដែលបុរសភាគច្រើនជួប ហើយគួរតែប្រាប់ទៅកាន់នារីដែលខ្លួនស្រលាញ់ទៅ ជៀសវាងទុកយូរអាចមានភាពល្អក់កករទៅថ្ងៃក្រោយ៖ ៣) បញ្ហាហិរញ្ញវត្ថុ នៅពេលនៅជាមួយគ្នា ពេលខ្លួនឯងជាបុរសរាងខ្សត់ទ្រព្យ ឬមានបញ្ហាចុះថយចំណូល ក៏មិនហ៊ានប្រាប់ទៅកាន់នារីនោះ។ ខ្លួនស៊ូខ្ចីបុលគេ ឬប្រើប្រាស់ប្រាក់ដែលមិនមានច្រើនដូចមុន មកដើម្បីតែបំពេញចិត្តនារីដែលខ្លួនស្រលាញ់ រហូតពេលខ្លះទៅដើរជាមួយគ្នាមិនហ៊ានទាំងសុំគេចេញ ៥០ ភាគរយថែមទៀត។ តាមពិតទៅនៅទំនាក់ទំនងស្នេហា អ្នកគួរតែនិយាយត្រង់ទៅត្រង់មក…











