ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Sddssd
កីទ្បា

Jones ថា​ចប់​យុគសម័យ​ Ronaldo/Messi ទៅ រឿង​ពាន Ballon d’Or គេ​នឹង​លើក​ឈ្មោះ​ម្នាក់​នេះ​មក​និយាយ

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បាល់ទាត់​លោក Dean Jones បាន​និយាយ​ថា ពេលវេលា ១០ ឆ្នាំ​ទៅ​មុខ​ទៀត ការ​ជជែក​អំពី​រឿងរ៉ាវ​ម្ចាស់​ពាន Ballon d’Or នឹង​មាន​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​អាល្លឺម៉ង់ ពោល​ក្រោយ​ពី​ចប់​យុគសម័យ​នៃ​ការ​ប្រជែង​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi។ នោះ​គឺ​លោក​លើក​ឡើង​ពី​កីឡាករ​របស់​ក្លឹប Chelsea គឺ Kai Havertz ដែល​ថា​អាច​ជា​ប្រធានបទ​ថ្មី ដែល​គេ​រមែង​លើក​មក​ជជែក​នៅ​ការ​ប្រជែង​ពាន Ballon d’Or នា​ពេល​អនាគត។ គួរ​បញ្ជាក់ Ballon d’Or ទើប​តែ​ឆ្នាំ ២០១៩…

Fgfg
កីទ្បា

ប៉ះ Ramos ច្រើន​សារ​ដែរ តែ Messi ចុច​ឈ្មោះ​គូ​ប្រជែង​រូប​នេះ ជា​កីឡាករ​ពិបាក​ទប់ទល់​បំផុត

ដ្បិត​បើ​នៅ La Liga តារា​ឆ្នើម Lionel Messi បាន​ជួប​ខ្សែ​ការពារ​កំពូល​ដូច​ជា Sergio Ramos ច្រើន​លើក​មក​ហើយ​ក៏​ដោយ តែ​តាម​ការ​យល់​ឃើញ​របស់​លោក​អំពី​គូ​ប្រជែង​ដ៏​តានតឹង​បំផុត​លើ​ទីលាន មិនមែន​ជា​កីឡាករ​ក្លឹប Real Madrid នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ជា​អតីត​កូន​ក្រុម​របស់​ក្លឹប Girona ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លឹប Stuttgart នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ Pablo Maffeo។ កីឡាករ​វ័យ ២៤ ឆ្នាំ ជា​អតីត​យុវជន​របស់ City ហើយ​ធ្លាប់​ខ្ចី​ជើង​មក​លេង​ឲ្យ Girona បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។ ធ្លាប់​ប្រាប់​សារព័ត៌មាន DAZN…

សដដស
កីទ្បា

O’Hara ថា​ការ​ផ្ទេរ​របស់ Grealish ទៅ City នឹង​ជោគជ័យ​ដូច​គន្លង​ចាស់​កូន​ក្រុម Real ២ រូប​នេះ

Jack Grealish ​មាន​ដំណឹង​ថា​កៀក​នឹង​សម្រេច​ការ​ផ្ទេរ​មក​កាន់​ក្លឹប Manchester City ហើយ ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ១០០ លាន​ផោន។ ការ​ផ្ទេរ​មក​សារ​នេះ ក៏​មាន​មតិ​ខ្លះ​និយាយ​ថា កីឡាករ​អង់គ្លេស​អាច​នឹង​ទៅ​បំផ្លាញ​អាជីព​របស់​ខ្លួន​នៅ​មេឃ​ខៀវ ហើយ​ខ្លះ​ក៏​យល់​ឃើញ​ល្អ ថា​ជា​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​នៅ​ក្លឹប​យក្ស។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Jamie O’Hara បាន​គិត​វិជ្ជមាន ដោយ​ជឿ​ថា ការ​មក​ដល់​របស់ Grealish សារ​នេះ ជា​អ្វី​ដែល​គេ​គួរ​តែ​ធ្វើ​ពិត​ប្រាកដ ហើយ​នឹង​អាច​ជោគជ័យ​ដូច​ការ​ផ្ទេរ​របស់ Luka Modric និង Gareth Bale ចេញ​ពី Tottenham Hotspur…

Dfdf
កីទ្បា

Christian Eriksen ប្រាប់​មិត្ត​រួម​ក្រុម​ច្បាស់ៗ ពី​ពេលវេលា​ដែល​នឹង​ចូល​ទីលាន​ដូច​ដើម​វិញ

កីឡាករ​ដាណឺម៉ាក Christian Eriksen ដែល​បាន​ជួប​បញ្ហា​គាំង​បេះដូង កំឡុង​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​នៅ Euro 2020 កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​មិថុនា គិត​មក​ទល់​ពេល​នេះ​ស្ថានភាព​របស់​លោក​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។ ខ្សែ​បម្រើ​របស់​ក្លឹប Inter Milan ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​តក់ស្លុត​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​អាយុ​ជីវិត និង​ខកខាន​ការ​ឈរ​ជើង​លើ​ទីលាន​ជា​រៀង​រហូត​នោះ ទី​បំផុត​បាន​មក​រំលេច​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្លឹប ដើម្បី​បន្ត​តាមដាន​សុខភាព តែ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ប្រាប់​ទៅ​កាន់​មិត្ត​រួម​ក្រុម គឺ​គេ​ត្រូវ​ការ​ពេលវេលា​យ៉ាង​យូរ ៥ ខែ​ប៉ុណ្ណោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Football Italia បាន​ឲ្យ​ដឹង​ថា Eriksen បាន​មក​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម ថា​គេ​ពិត​ជា​សំណាង​ដែល​ឆ្លង​ផុត​ហេតុការណ៍​ដ៏​អាក្រក់​នោះ ហើយ​គេ​ជឿ​ថា គេ​នឹង​អាច​វិល​ត្រលប់​មក​ចូលរួម​លើ​ទីលាន​ជា​ធម្មតា​វិញ នៅ​កំឡុង​ពេល…

Untitled 1
កីទ្បា

AFF បញ្ជាក់៖ កាលបរិច្ឆេទចាប់ឆ្នោតជ្រើសរើស​ពូលពាន​រង្វាន់ AFF Suzuki Cup 2020 ត្រូវ​លើក​ពេល

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថាការចាប់ឆ្នោតជ្រើសរើសពូលផ្លូវការសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 នឹងត្រូវពន្យារពេលសិន។ កាលបរិច្ឆេទថ្មីសម្រាប់ការចាប់ឆ្នោតនេះនឹងត្រូវប្រកាសតាមពេលកំណត់។ មែន​ទែន​ទៅ! ការ​ចាប់​ឆ្នោតជ្រើស​រើសពូលជាផ្លូវការត្រូវបានគ្រោងទុកថានឹងប្រព្រឹត្តទៅនៅសិង្ហបុរី ប៉ុន្តែ​ពេល​នេះសិង្ហបុរីបាន​ដាក់វិធានការតឹងរ៉ឹងក្រោមដំណាក់កាលទី ២ (ការព្រមានកម្រិតខ្ពស់) ។ ខណៈដែលព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរបស់ខ្លួនត្រូវបានពន្យារពេលដោយសារការរឹតត្បិតកាន់តឹងតែង AFF ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍ដែលមានការទទួលខុសត្រូវខ្ពស់ ក៏៏បានសំរេចកំណត់ពេលចាប់​ឆ្នោតពាន​រង្វាន់ AFF Suzuki Cup ឡើងវិញផងដែរ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីលោកឧត្តមសេនីយ៍ឯកខៀវ សាម៉េតបានមានប្រសាសន៍ថា៖“ សិង្ហបុរីបានបំពេញការងារយ៉ាងល្អក្នុងការគ្រប់គ្រងជំងឺរាត​ត្បាត​ដែលកំពុងកើតមាន”។ “យើងយល់ថាការដាក់កំហិតនេះ គឺដើម្បីការពារសហគមន៍សិង្ហបុរី ឱ្យមានសុវត្ថិភាពហើយនេះមានសារៈសំខាន់បំផុត។ ស្របតាមចំណុចនេះយើងបានធ្វើការសម្រេចចិត្តពន្យារពេលការចាប់ឆ្នោតជាផ្លូវការ”។ “យើងមានទំនុកចិត្តថា វិធានការដែលបានដាក់ដោយសិង្ហបុរី…

PicsArt_08 05 08.15.33
សុខភាព

ហានិភ័យនៃការបរិភោគ សាច់ពណ៌ក្រហម និងអាហារកែច្នៃ ដែលយើងមិនគួរមើលរំលង

អង្គការសុខភាពពិភពលោកព្រមានថា ការបរិភោគសាច់ក្រហម និងអាហារកែច្នៃពិតជាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា “ការបរិភោគសាច់ក្រហមនិងអាហារកែច្នៃអាចមានគ្រោះថ្នាក់ខ្លាំង ប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ” ។ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក International Agency for Research on Cancer (IARC) ដែលជាទីភ្នាក់ងារក្រោមអង្គការសុខភាពពិភពលោក បានចាត់ទុកប្រភេទសាច់កែច្នៃគឺជាក្រុមដែលបង្កជំងឺមហារីកនៅលំដាប់ទី ១ ខណៈសាច់ក្រហមជាក្រុមទី ២ វាអាចបង្កជាជំងឺមហារីកនៅក្នុងខ្លួនមនុស្ស ។ ហេតុអ្វីបានជាសាច់ក្រហម និងអាហារកែច្នៃមានហានិភ័យនៃជំងឺមហារីក? លោកវេជ្ជបណ្ឌិតដែលជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រមានប្រសាសន៍ថា សាច់កែច្នៃគឺជាសាច់ដែលឡាយជាមួយគ្រឿងទេស, ជាសាច់ដែលផ្អាប់, ឆ្លងកាត់ប្រព័ន្ធចម្អិន, រុំព័ទ្ធដោយផ្សែង និងវិធីសាស្រ្តផ្សេងៗទៀតដែលបង្កើនរសជាតិ…

Untitled 1
កីទ្បា

ក្លិប​ណាហ្គាវើលដ៏របស់​កម្ពុជា​ចូល​ប្រកួតពាន់​រង្វាន់ Champions eFootball (CeF) ក្រុមជើងឯកបាន៩ពាន់ដុល្លារ

ក្លិប​បាល់​ទាត់ណាហ្គាវើលដ៍ 🇰🇭 នឹងចូលរួមប្រកួត eFootball Champion ខណៈ​ដែល​ការប្រកួតដោយចាប់ផ្តើមពីថ្ងៃទី ៩ ខែ កញ្ញា ដល់ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២១។ លើស​ពី​នេះ! ក្លិប​ក៏​បាន​ប្រកាស​តែងតាំងលោក Polideth Phin ដែលបានក្លាយជាកីឡាករអេឡិចត្រូនិករបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ រូបគេក៏កំពុងតែត្រៀមខ្លួនដើម្បីប្រកួតក្នុងពានរង្វាន់អន្តរជាតិលើវិញ្ញាសារ (eFOOTBALL) ខាងមុខនេះផងដែរ។ ក្នុងពាន់រង្វាន់បាល់​ទាត់អេលីចត្រូនិកនេះដែរ ក្លិបដែលចូលរួមមានដូចជា៖ ថៃ ( Buriram United, Chonburi FC )…

Untitled 1
កីទ្បា

ច្បាស់​ហើយ! កម្ពុជានឹងជួបកោះហ្គាម ក្នុងវគ្គ Play-Off ទាំង២ជើង នៅ​ប្រ​ទេស​បារ៉ែន

​តាម​ការ​ជូន​ដំ​ណឹង​របស់​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា (FFC) នៅ​ព្រឹក​ទី​០៥ ខែ​សី​ហា ឆ្នាំ​២០២១ ក្រុមជម្រើសជាតិកម្ពុជា នឹង​ត្រូវ​ប្រ​កួត​ជា​មួយ​កោះហ្គាម ក្នុង​វគ្គ Play-Off ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​២០២៣ នៅ​ប្រ​ទេស​ចិន (AFC Asian Cup China 2023) នៅ​ទឹក​ដី​កណ្ដាល នា​ប្រ​ទេស​បារ៉ែន ទាំង២​ជើង ។ ព័ត៌មាន​នេះ​កើត​ឡើង​ទៅ​បាន​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា និង​​កោះ​ហ្មគា ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។ យោងតាមការជូនដំណឹងខាងលើ បានបញ្ជាក់ថា ៖«ដោយ​សារ​ស្ថាន​ភាព​ជំងឺ​កូវីដ-១៩ នៅកម្ពុជា និងកោះហ្គាម មាន​ការ​រីក​រាល​ដាល​ខ្លាំង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ចេញ​ចូល​មាន​ការ​លំ​បាក ដូច្នេះ​គណៈ​កម្ម​ការ​ប្រ​កួត​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​អាស៊ី (AFC) បាន​សម្រេច​រៀប​ចំ​ការ​ប្រ​កួត…

Vcvfjh
សង្គម

មិនមើលលើរូបសម្រស់និងទ្រព្យ នារីគ្រប់រូបប្រាថ្នាសុំតែបុរស ៤ ប្រភេទនេះ គឺគ្រប់គ្រាន់ហើយសម្រាប់ជីវិត

ចង់បានជីវិតពោរពេញដោយសុភមង្គល អាចចាប់ដៃនៅក្បែរគ្នារយៈពេលយូរតទៅមុខ វាជារឿងដ៏ពិបាកមួយ។ រហូតដល់ថ្នាក់ពេលខ្លះនារីលែងចង់បានបុរសដែលសង្ហារពេក បុរសដែលមានទ្រព្យសម្បត្តិពេក ព្រោះពួកគេមើលឃើញបទពិសោធន៍នៅជុំវិញខ្លួនសុទ្ធតែជាបញ្ហាច្រើនជាងភាពរីករាយ។ មនុស្សស្រីភាគច្រើនក្នុងឆាកជីវិតរបស់ពួកគេ ប្រាថ្នាសុំតែបុរស ៤ ប្រភេទនេះ ហើយគឺជាសំណាងធំបំផុតប្រសិនពួកនាងអាចមានឱកាសបានជួបក្លាយជាគូស្នេហ៍៖ ៤) ដឹងច្បាស់ពីការមើលថែនិងយកចិត្តទុកដាក់ មិនចាំបាច់យើងហត់ថាយើងលំបាកអី យើងត្រូវការអី គេដើរតួជាម្តាយ ជាឪពុក ជាបងប្រុស និងជាគូជីវិតរបស់យើង ដឹងគ្រប់ទុក្ខធុរៈរបស់យើង ហើយពេលខ្លះសឹងតែគិតពីយើងខ្លាំងជាងគិតពីគេខ្លួនឯងទៀត។ បុរសប្រភេទនេះ ត្រូវបាននារីភាគច្រើនឲ្យតម្លៃខ្ពស់បំផុត ដែលធំជាងរូបសម្បត្តិខាងក្រៅ និងទ្រព្យដែលពួកគេមាន។ ៣) បុរសមានហេតុមានផល មិនចេះតែស្រែក មិនចេះតែបន្ទោស ឬនិយាយពាក្យមិនល្អដាក់យើងនោះទេ គ្រប់រឿងគឺគេសួរនាំរកហេតុរកផល ហើយពេលខ្លះគេមានតែអាណិតយើង…

Hg
សង្គម

ទោះ​មាន​ប្រយោជន៍​ច្រើន តែ​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ស៊ុត​ទេ

ស៊ុត​គឺ​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D, B6, B12 និង​សារធាតុ​រ៉ែ​សំខាន់​មួយ​ចំនួន​ដល់​រាងកាយ។ ផ្នែក​លឿង​នៃ​ស៊ុត​គឺ​មាន​ផ្ទុក​កាឡូរី​និង​ខ្លាញ់​ធាត់​ច្រើន​ជាង​ផ្នែក​ស យ៉ាង​ណា​វា​ក៏​នៅ​តែ​រាប់​បាន​ថា អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើន​ជាង​ផល​ប៉ះពាល់។ យ៉ាង​ណា​សម្រាប់​មនុស្ស ១ ក្នុង​ចំណោម ៨ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម​នេះ អ្នក​មិន​គួរ​ទទួល​ទាន​ស៊ុត​នោះ​ទេ ព្រោះ​អាច​បង្កើត​ជា​ផល​អវិជ្ជមាន​បន្ថែម​បន្ទុក​ដល់​រាងកាយ​ទៅ​វិញ៖ ៨) មនុស្ស​ដែល​មាន​អាឡែរហ្សី ប្រូតេអ៊ីន​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ស៊ុត ក៏​អាច​ប្រតិកម្ម​ជាមួយ​ភាព​អាឡែរហ្សី​របស់​មនុស្ស​បាន​ផង​ដែរ ហើយ​វា​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន។ និយាយ​ជា​រួម​មិន​ថា​តែ​ពង​ក្ងាន ពង​ទា ឬ​ពង​មាន់។ ៧) មនុស្ស​ដែល​មាន​ជំងឺ​រាករូស អ្នក​ដែល​មាន​ជំងឺ​រាករូស គួរ​ជៀសវាង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​ស៊ុត ព្រោះ​អាហារ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អាការៈ​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ៦) មនុស្ស​ដែល​គ្រុន​ក្តៅ ការ​ទទួល​ទាន​ស៊ុត​នឹង​បន្ថែម​កម្តៅ​ដល់​រាងកាយ ដូច្នេះ​អ្នក​មាន​ជំងឺ​គ្រុន​ក្តៅ​ស្រាប់…

5 Trai Cay Mau Do Giup Day Lui Nep Nhan Tang Cuong Mien Dich 23b10 5933899_default
សង្គម

កុំ​មើល​រំលង​ផ្លែ​ឈើ​ពណ៌​ក្រហម ៥ នេះ ដែល​អាច​បង្កើន​ភាពសុាំ​និង​បំបាត់​ស្នាម​ជ្រីវជ្រួញ

ផ្លែ​ឈើ​ទាំង ៥ ដែល​មាន​ពណ៌​ក្រហម ដូច​រៀបរាប់​ខាង​ក្រោម អ្នក​គួរ​តែ​មាន​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​ល្អ​ទាំង​សម្រាប់​សុខភាព​ស្បែក និង​អាច​បង្កើន​ភាពសុាំ​ដល់​រាងកាយ​ ជួយ​បញ្ចៀស​ជំងឺ​ផ្សេងៗ​បាន​ទៀត​ផង៖ ៥) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​ពង្រឹង​ប្រព័ន្ធ​ភាពសុាំ​បាន​យ៉ាង​ល្អ អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ផ្សេងៗ ហើយ​ជួយ​ដល់​បេះដូង។ លើស​ពី​នេះ​ជាតិ​សរសៃ​របស់​វា ក៏​ជួយ​ចិញ្ចឹម​រាងកាយ បង្កើន​ចំនួន​កោសិកា​ឈាម​ក្រហម​ច្រើន​ជាង​មុន​ផង​ដែរ។ បន្ថែម​ដល់​វីតាមីន​ដែល​មាន​នៅ​ក្នុង​នោះ និង​កាឡូរី​ទាប​ផង វា​ពិត​ជា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​ជួយ​ឲ្យ​ស្បែក​ស្អាត​តាម​រយៈ​វីតាមីន C ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ោម។ ៤) ទំពាំង​បាយ​ជូរ​ក្រហម ផ្លែ​ទំពាំងបាយជូរ​មាន​ផ្ទុក​នូវ​ផូស្វ័រ ជាតិ​ដែក កាល់ស្យូម អាស៊ីដ​ហ្វូលិក និង​សារជាតិ Flavonoids ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។…

Nj
សង្គម

ងើប​មក​ព្រឹក​ឡើង​ចេះ​តែ​ឧស្សាហ៍​ឈឺក្បាល​ វិល​មុខ នេះ​មក​សាកល្បង​វិធី​ងាយៗ​ទាំង ៥

ទម្លាប់​និង​ដំណោះស្រាយ​ទាំង ៥​ ខាង​ក្រោម អាច​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជួប​បញ្ហា​វិល​មុខ និង​ឈឺក្បាល​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក​ព្រលឹម ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ផាសុកភាព​វិញ​បាន៖ ៥) ផឹក​ទឹក​មួយ​កែវ ក្រោយ​ក្រោក​ពី​គេង​ភ្លាម កុំ​ទៅ​ស្រវា​លើក​ទូរស័ព្ទ​មក​ចុច អ្នក​គួរ​តែ​តម្រង់​ទៅ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ដើម្បី​បន្សាប​ជាតិ​ពុល និង​ផ្តល់​ថាមពល​ដែល​បាត់បង់​ត្រលប់​មក​វិញ​សិន។ ៤) ដាក់​ទម្លាប់​ហាត់ប្រាណ​នៅ​ពេល​ព្រឹក អ្នក​គួរ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ​នៅ​ពេល​ព្រឹក ដើម្បី​ពង្រឹង​ឲ្យ​អារម្មណ៍​របស់​អ្នក​ល្អ​ប្រសើរ​ ហើយ​មាន​ការ​ផ្តោត​ខ្ពស់។ ត្រឹម​តែ​ជា​ការ​ដើរ​យឺតៗ ឬ​រត់​ ដែល​អាច​ជួយ​ឲ្យ​ខួរក្បាល​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន​ឲ្យ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ដែល​អាច​កាត់​បន្ថយ​អាការៈ​ស្រ្តេស ងងុយ​ដេក និង​ការ​ឈឺចាប់​ផ្សេងៗ។ ជាង​នេះ​កុំ​ធ្វើ​តែ​មួយ​ថ្ងៃ គួរ​តែ​មាន​ទម្លាប់​កំណត់​ពេលវេលា​ច្បាស់លាស់ ទោះ​តិច​ច្រើន​ក្តី ឲ្យ​តែ​បាន​ធ្វើ។ ៣) ពត់​ខ្លួន ក្រោយ​ងើប​ពី​គេង​មក…