ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

E92b900c 9081 11ea 849d 0218eaf05005
កីទ្បា

លោក Luis van Gaal ត្រឡប់​មក​ដឹកនាំជម្រើស​ជាតិហូឡង់សារជាថ្មីក្រោយ​ប្រកាសចូលនិត្តន៍

លោក Louis van Gaal បានវិលត្រឡប់មកកាន់​តំណែង​ជា​គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ ហើយគាត់បានចុះកិច្ចសន្យារហូតដល់ចប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅ​ប្រទេសកាតា។ អតីតគ្រូបង្វឹកក្រុម Ajax, Barcelona និង Bayern Munich មិនបានដឹកនាំក្រុមណាមួយឡើយចាប់តាំងពីលោក​បាន​លាលែង​ពីតំណែងអ្នក​ចាត់​ការក្រុម Manchester United កាលពីឆ្នាំ ២០១៦ ។ នេះជាលើកទី ៣ ហើយរបស់លោក Van Gaal ក្នុងការដឹកនាំក្រុមជម្រើសជាតិបន្ទាប់ពីលោកធ្លាប់ដឹកនាំពីឆ្នាំ ២០០០-២០០២ និង ២០១៤-២០១៦។ គាត់មក​លើក​នេះ​គឺមកជំនួសលោក Frank de…

Cover LivingStone
សង្គម

ស្អាតចម្លែក! នេះជាប្រទាលថ្ម ឬហៅថាថ្មមានជីវិត ដែលកំពុងតែល្បីខ្លាំង នៅស្រុកខ្មែរក៏មានលក់ដែរ

ប្រទាលថ្ម ឬហៅថាថ្មមានជីវិត មានឈ្មោះពិតថា Lithops ឬ living stone ដែលមានរូបរាងដូចជាដុំថ្មតូចៗ ឬដុំក្រួស ដែលមានចំរុះពណ៏គ្នាស្រស់ស្អាតស្ទើរតែដូចថ្មបេះបិទ តែការពិតវាជាប្រទាលផ្កាតែប៉ុណ្ណោះ។ Lithpos គឺជា ប្រភេទរុក្ខជាតិប្រទាល ដែលស្ថិតនៅក្រុមរុក្ខជាតិប្រភេទ Aizoaceae មានដើមកំណើតមកពី អាហ្វ្រិចខាងត្បូង។ ឈ្មោះ lithpos នេះគឺបានមកពីពាក្យក្រិចបុរាណ ដែលមានន័យថា « ថ្ម » គឺ សំដៅ ទៅលើរូបរាង ស្រដៀងនឹងថ្មរបស់ពួកវា ។ ប្រទាលនេះ ក៏មានឈ្មោះមួយប្រភេទទៀតដែរ…

PicsArt_08 04 03.31.05
សង្គម

“អ្នកគឺជាអំណោយដ៏ល្អបំផុតសម្រាប់ខ្ញុំ” ប្រវត្តិស្នេហ៍របស់ Rain តាមស្រឡាញ់ Kim Tae-hee ទម្រាំឈានដល់ថ្ងៃរៀបការ

លោក Rain មានឈ្មោះពិត Jung Ji Hoon ត្រូវបានគេចាត់ទុកថា ជាតារាប្រុសកូរ៉េខាងត្បូងមួយរូប ដែលមានគ្រួសារកក់ក្តៅ និងមានសុភមង្គលបំផុត ថែមទាំងជាគូស្នេហ៍តារាគំរូនៅក្នុងរង្វង់សិល្បៈកូរ៉េផងដែរ ។ ព្រោះចាប់តាំងពីលោក និងភរិយាទាក់ទងគ្នារហូតមកដល់សព្វថ្ងៃ វាហាក់ដូចជាមិនមានព័ត៌មានមិនល្អមួយណាលេចឡើងនោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែផ្អែមល្ហែមជាងមុនទៅទៀត ។ ប្រវត្តិស្នេហ៍ Rain-Kim Tae-hee Rain និង Tae Hee បានជួបគ្នាលើកដំបូងក្នុងពេលថតពាណិជ្ជកម្ម Coupang CF ជាមួយគ្នាក្នុងឆ្នាំ ២០១១ បន្ទាប់មកពួកគេក៏ចាប់ផ្តើមនិយាយគ្នាក្នុងនាមជាមិត្តភក្តិ។ មិនយូរប៉ុន្មានយុវជនរ៉េនក៏បានចូលបម្រើជាតិ…

1326235601
កីទ្បា

Declan Rice នឹងមិនប្រញ៉ាប់​ចាកចេញ​ពី West Ham នោះ​ទេ​ត្បិត​តែ​មាន​ទំនាក់ទំនងផ្ទេរ​ទៅ Man Utd ក៏​ដោយ

ប្រភពព័ត៌មាន The Telegraph បានឱ្យដឹងថា Declan Rice មានឆន្ទៈចង់​លេងឱ្យ​បានល្អទោះបីគាត់ចង់ចាកចេញពី West Ham នៅរដូវក្តៅនេះក៏ដោយ។ ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះត្រូវ​បាន​គេបានរាយការណ៍ថា បានត្រលប់មកហ្វឹកហាត់មុនបើករដូវកាលកាលពីដើមសប្តាហ៍នេះ ដោយមិនទាមទារឱ្យចាកចេញពីក្លឹបមុនរដូវកាល ២០២១/២២ ឡើយ។ ក្រុមបិសាចក្រហម Manchester United និង Chelsea ចាប់អារម្មណ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះ ប៉ុន្តែ Rice មិនចង់បង្ខំចិត្តចាកចេញនោះទេ បើទោះបីជាមានការបដិសេធចំពោះសំណើបន្តកុងត្រាចំនួន ២ ដងកាលពីខែមុនក៏ដោយ។ អ្នកចាត់ការក្រុមញញួរធំលោក David Moyes…

Untitled 1
កីទ្បា

Supercomputer ព្យាករណ៍​បិសាចក្រហម Man Utd បាន​លេខបួន​ក្នុង​រដូវ​កាល​២០២១/២០២២

Supercomputer AI ដែលបង្កើតឡើងដោយ BettingExpert បានបង្ហាញពីការព្យាករណ៍របស់ខ្លួនសម្រាប់ចំណាត់ថ្នាក់ចុងក្រោយនៃរដូវកាល Premier League ឆ្នាំ ២០២១/២២។ តាម​រយៈនេះ Man United ត្រូវបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ខណៈដែល​រដូវ​កាល​ទទយលបាន​រងជើងឯក។ Supercomputer ក៏បានព្យាករណ៍ផងដែរថា Man City នឹងឈ្នះពានរង្វាន់ Premier League ដដែល ហើយបន្តបន្ទាប់មានដូចជា Chelsea (លេខ ២)និង​Liverpool (លេខ ៣) ។ អ្នកនាំពាក្យរបស់ BettingExpert…

Ghg
សង្គម

មានតែទឹកក្ដៅឧណ្ហ៍ៗទេដែលល្អបំផុត សូមកុំទទួលទានភេសជ្ជៈ ៥ នេះ ពេលងើបមកទាំងពោះទទេ

ការទទួលទានទឹកក្ដៅឧណ្ហ៍ៗគឺជាជម្រើសដ៏ល្អបំផុត ក្រោយពេលក្រោកពីគេង ហើយគួរបញ្ចៀសឲ្យបាននៅការទទួលទានភេសជ្ជៈ ៥ ប្រភេទដូចបង្ហាញខាងក្រោម៖ ៥) តែបៃតង តែបៃតងវាមានសារៈសំខាន់មួយចំនួនចំពោះរាងកាយដែរ តែការទទួលទាននៅពេលក្រពះទទេស្អាត ក្រោយក្រោកពីគេងវាជារឿងមិនល្អទៅវិញ។ នោះក៏ដោយសារតែបៃតងមានផ្ទុកជាតិតានីន ដែលវាអាចបង្កើនជាតិអាស៊ីតក្នុងក្រពះ នាំឲ្យចុកពោះឬឈឺពោះ ហើយកាត់បន្ថយការស្រូបយកជាតិដែក នាំឲ្យអ្នកប្រែទៅជាសភាពស្លេកស្លាំង។ ៤) កាហ្វេ មនុស្សជាច្រើនមានទម្លាប់ទទួលទានកាហ្វេមុនទទួលទានអាហារពេលព្រឹក ពោលឲ្យតែបានដាក់កាហ្វេចូលពោះមួយកែវសិនទើបអស់ចិត្ត។ ទម្លាប់នេះមិនល្អទេ ព្រោះវាងាយនឹងធ្វើឲ្យក្រហាយទ្រូង ហើយចុះថយនូវសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ ឬអាចវិវត្តទៅជាជំងឺក្រពះ។ លើសពីនេះវាក៏នឹងបណ្តាលឲ្យអ្នកមានអាការៈញ័រខ្លួន ឈឺក្បាល ឬបេះដូងលោតញាប់សម្រាប់មនុស្សមួយចំនួនផងដែរ។ ៣) ទឹកឃ្មុំ ទឹកឃ្មុំក៏នឹងធ្វើឲ្យអ្នកឈឺពោះ ឬរាគបានដែរ ប្រសិនទទួលទានវាទាំងព្រឹកព្រលឹមអុល។ លើសពីនេះជាតិស្ករដែលមានក្នុងទឹកឃ្មុំ…

Gfgfgf
តេស្តIQ

៦០ ​ថ្ងៃ​បន្ទាប់ ឆ្នាំ​ទាំង ៣ នឹង​ទាញ​កំណប់​ទ្រព្យ​មក​ឲ្យ​ម្ចាស់ ហើយ​ឆ្លង​ផុត​អស់​ទុក្ខសោក​នានា​

តាមហោរាសាស្រ្តបានដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ នៅ​រយៈពេល ៦០ ​ថ្ងៃបន្ទាប់ រាប់ចាប់ពីដើមខែសីហានេះតទៅ គឺពួកគេនឹងមានរាសីឡើងខ្ពស់ ហើយអាចឆ្លងផុតអស់បញ្ហាទាំងឡាយ៖ អ្នកកើតឆ្នាំវក (ស្វា) ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណាចាប់ពីខែសីហាទៅមុខ ក្នុងកំឡុងពេល ៦០ ថ្ងៃបន្ទាប់នេះ អ្នកកើតឆ្នាំវក នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។ មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន។ អ្នកកើតឆ្នាំម្សាញ់ (ពស់) ជាមនុស្សដែលមានភាពរួសរាយរាក់ទាក់ និងពោរពេញដោយចិត្តសប្បុរស ចូលចិត្តជួយអ្នកដទៃ…

T
សង្គម

បើកសន្លឹកបៀរមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សបែបណា?

តើលោកអ្នកជឿដែរឬទេថា សន្លឹកបៀរលោកអ្នកជ្រើសរើស គេអាចទស្សន៍ទាយដឹងពីអ្វី ដែលមានលាក់ទុកនៅក្នុងចិត្តរបស់អ្នកបាន ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមអានការទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោមនេះ សន្លឹកបៀរទី ១ បញ្ជាក់បានថា ជាអ្នកមានខួរក្បាលធ្វើជំនួញចូលចិត្តរៀបចំគម្រោងមុនពេលធ្វើអ្វី មួយនិងមានចិត្តរឹងមាំមិនទន់ជ្រាយ ព្រោះមនុស្សនេះមានការជឿជាក់លើគំនិតខ្លួនឯងជាប់ជានិច្ច ។ សន្លឹកបៀរទី ២ ជាមនុស្សមិនបណ្តោយឱ្យភាពស៊ីវិល័យឃ្លាតឆ្ងាយពីខ្លួនឡើយ ។ មនុស្សនេះ ចូលចិត្តទទួលទានអាហារក្នុងហាងល្អៗមានបរិយាកាសសែនរ៉ូមេនទិក ។ ចំណុចពិសេសរបស់មនុស្សនេះ គឺជាអ្នកគោរព ពេលវេលានិងចេះត្រៀមលក្ខណៈសម្បត្តិទុកជាមុន ។ សន្លឹកបៀរទី ៣ ដោយឡែកសម្រាប់អ្នកជ្រើសរើសសន្លឹកបៀរទី ៣ នេះវិញអាចទស្សន៍ទាយបានថា ជាអ្នកចូលចិត្តមានគំនិតផ្តួចផ្តើមល្អៗ ។ ជាពិសេសចូលចិត្តចូលរួមពិធីនានាដូចជាពិធីជប់លៀងជាសមាគម…

T
សង្គម

ជ្រើសរើស​កាក់​មួយ ដើម្បី​ទម្លាយ​ដឹង​ពី​អ្វី​ដែល​អ្នក​នឹង​ជួប​នៅ​ពេល​ខាង​មុខ

តាម​រយៈ​កាក់​មួយ​ក្នុង​ចំណោម​កាក់​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប តើ​អ្នក​ពេញ​ចិត្ត​កាក់​ណា​មួយ​ជាង​គេ? នៅ​ក្នុង​កាក់​នីមួយៗ​មាន​រូប​សត្វ ដែល​នឹង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​អនាគត​ទៅ​ពេល​ខាង​មុខ​របស់​អ្នក ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ។ ចូរ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ កាក់​ទី ១ អ្នក​ដែល​បាន​ជ្រើសរើស​រូប​កាក់​មាន​សត្វ​សេះ​នៅ​ខាង​ក្នុង បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម តែ​រាង​រឹងរូស​បន្តិច។ នៅ​ពេល​ខាង​មុខ​នេះ អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ពាក្យ​ ៣ គឺ​ការ​ខិតខំ​ប្រឹងប្រែង​ ការ​ជឿជាក់​លើ​ខ្លួន​ឯង និង​ការ​ចេះ​អត់ធ្មត់ ដើម្បី​ឆ្លង​ផុត​នៅ​បញ្ហា​ដែល​អ្នក​នឹង​ជួប​ប្រទះ​នៅ​ពេល​អនាគត ហើយ​បន្ទាប់​ពី​នោះ​នឹង​ក្លាយ​ជា​លាភ​សំណាង​តបស្នង​មក​អ្នក​វិញ។ កាក់​ទី ២ ប្រសិន​អ្នក​ជ្រើសរើស​រូប​កាក់​ដែល​មាន​សត្វ​ស្វា​នៅ​ខាង​ក្នុង​នោះ មាន​ន័យ​ថា គោលដៅ​របស់​អ្នក​កៀក​នឹង​សម្រេច​ហើយ។ ពេល​ខាង​មុខ ទោះ​ជោគជ័យ​តិច​ឬ​ច្រើន តែ​វា​ក៏​ជា​អ្វី​ដែល​អ្នក​បាន​ឈាន​មក​ដល់ ហើយ​វា​ជា​ផល​តបស្នង​ចំពោះ​ការ​ខិតខំ​ទាំង​អំបាលម៉ាន​របស់​អ្នក​កន្លង​មក។ ចូរ​ប្រើប្រាស់​ពេលវេលា​ខាង​មុខ…

Fddf
កីទ្បា

ហេតុ​តែ​ស្រលាញ់! មក​ដល់ Barcelona ភ្លាម Aguero ចាយ​ប្រាក់​ពលកម្ម​ ១ ខែ ធ្វើ​រឿង​នេះ​ភ្លែត

Sergio Aguero ត្រៀម​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ផ្លូវការ​ឲ្យ​ Barcelona នា​សប្ដាហ៍​ក្រោយ​ ហើយ​ពេល​នេះ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ហាក់​កំពុង​សម្រប​ខ្លួន​ជា​បណ្តើរៗ​ហើយ​ក្នុង​ការ​រស់នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។ បើ​តាម​របាយការណ៍​ក្រៅ​ស្រុក​ចុះ​ផ្សាយ ពេល​មក​ដល់ Barcelona ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ គេ​បាន​ចំណាយ​លុយ ៥០០ ០០០ អឺរ៉ូ ឬ​ជិត ៦០០ ០០០ ដុល្លារ លើ​ការ​ទិញ​រថយន្ត​ទំនើប Ferrari SF90 Stradale ដែល​នេះ​ជា​ជំនាន់​រថយន្ត Hybrid ដំបូង​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អ៊ីតាលី។ ទំហំ​នៃ​ការ​ចំណាយ​នេះ អាច​រាប់​បាន​ថា​គេ​ចាយ​ប្រាក់​ពលកម្ម​អស់​ ១ ខែ​ហើយ ព្រោះ​អី​ជាមួយ​អ្នក​មាន​បុណ្យ​…

1627899189_535182_1627899352_noticia_normal_recorte1
កីទ្បា

អស់​អារម្មណ៍​នឹងបន្ត​ហើយ! Ronaldo ​ចង់​ដើរ​ចេញ​ពី Juventus ទៅ​ជួប​គ្រូ​ចាស់​នៅ​ក្លឹប​នេះ​វិញ

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ Cristiano Ronaldo គេ​អស់​អារម្មណ៍​នឹង​បន្ត​ការ​ឈរ​ជើង​នៅ​ក្លឹប Juventus ត​ទៅ​ទៀត​ហើយ ក្រោយ​ពី​ការ​ចាយ​ពេល​ជាង ៣ ឆ្នាំ​មក​នេះ មិន​ទាន់​សម្រេច​ផ្លែផ្កា​អ្វី​ដុំកំភួន។ ម្ចាស់​ពាន​ Ballon d’Or ៥ សម័យ​កាល បាន​ខកខាន​ការ​ឈ្នះ​ពាន​ឯកត្តជន​ខ្នាត​ធំ និង​ពាន​រង្វាន់​ខ្នាត​ធំ​ជាមួយ​ក្លឹប​តាំង​តែ​ពី​ផ្ទេរ​មក​ចូលរួម​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ ២០១៨។ ប្រភព​បាន​ឲ្យ​ដឹង​ថា តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ហាក់​ចង់​ត្រលប់​ទៅ​ក្លឹប​ចាស់ Real Madrid វិញ ដើម្បី​រួមរស់​ជាមួយ​អតីត​គ្រូ​ចាស់​លោក​ Carlo Ancelotti…

0_Champions League Round Of 16 First Leg Manchester United V Paris St Germain
កីទ្បា

ចង់​បាន​អី​តែ​ឯង! R.Madrid ចូល​ប្រជែង Man Utd តាម​យក​កីឡាករ​ឆ្នើម​រូប​នេះ​ហើយ

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ សម្រាប់​ក្លឹប​បិសាច​ក្រហម Man Utd មួយ​រយៈ​ក្រោយ​នេះ យើង​លឺ​ដំណឹង​ថា ពួក​គេ​ចង់​បាន​ខ្សែ​បម្រើ​ថ្មី ដើម្បី​ត្រៀម​ទុក​ជំនួស Paul Pogba ដែល​អាច​ចាកចេញ​នៅ​ពេល​ខាង​មុខ។ គោលដៅ​ដែល​ក្លឹប​សម្លឹង​ឃើញ នោះ​គឺ Leon Goretzka របស់​ក្លឹប Bayern Munich។ យ៉ាង​ណា​សារ​នេះ United នឹង​មិន​ចូល​ចរចា​តែ​ឯង​ឡើយ ដោយ​មាន​ដំណឹង​មក​ថា​ក្លឹប Real Madrid បាន​លៃលក​ចង់​បាន​កីឡាករ​អាល្លឺម៉ង់​រូប​នោះ​ដែរ​ហើយ។ តាម​ពិត​ទៅ​បុរស​វ័យ ២៦ ឆ្នាំ​ក៏​គេ​មាន​ចិត្ត​ចង់​ចាកចេញ​ដែរ ក្រោយ​ពី​ក្លឹប​មិន​អាច​ផ្តល់​ប្រាក់​ពលកម្ម​តាម​តម្រូវ​ការ​ដែល​គេ​ចង់​បាន​គឺ ១៩,៥ លាន​ផោន/ឆ្នាំ ប្រហែល​នឹង​កុងត្រា​របស់…