ស្អាតចម្លែក! នេះជាប្រទាលថ្ម ឬហៅថាថ្មមានជីវិត ដែលកំពុងតែល្បីខ្លាំង នៅស្រុកខ្មែរក៏មានលក់ដែរ

Cover LivingStone
ការផ្សាយពាណិជ្ជកម្ម

ប្រទាលថ្ម ឬហៅថាថ្មមានជីវិត មានឈ្មោះពិតថា Lithops ឬ living stone ដែលមានរូបរាងដូចជាដុំថ្មតូចៗ ឬដុំក្រួស ដែលមានចំរុះពណ៏គ្នាស្រស់ស្អាតស្ទើរតែដូចថ្មបេះបិទ តែការពិតវាជាប្រទាលផ្កាតែប៉ុណ្ណោះ។

Lithpos គឺជា ប្រភេទរុក្ខជាតិប្រទាល ដែលស្ថិតនៅក្រុមរុក្ខជាតិប្រភេទ Aizoaceae មានដើមកំណើតមកពី អាហ្វ្រិចខាងត្បូង។ ឈ្មោះ lithpos នេះគឺបានមកពីពាក្យក្រិចបុរាណ ដែលមានន័យថា « ថ្ម » គឺ សំដៅ ទៅលើរូបរាង ស្រដៀងនឹងថ្មរបស់ពួកវា ។ ប្រទាលនេះ ក៏មានឈ្មោះមួយប្រភេទទៀតដែរ គឺ ឈ្មោះ Pebble plant ឬ living stone ដែលមានន័យថាថ្មមានជីវិត  ។

ការផ្សាយពាណិជ្ជកម្ម
50428472_2409899555750624_3951204169532047360_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
205945773_127747419508098_207082210612525589_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រទាល Lithops មានរបៀបដាំ និងមើលថែងាយស្រួលមិនខុសពីប្រទាលទូទៅនោះទេ ដោយវាងាយនឹងលូតលាស់ នៅពេលដែលវា ទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ។ Lithops អាចរស់នៅក្នុងដីដែល មានលំហូរទឹកល្អ ដែលអាចច្រោះទឹកបានលឿន ។ ប្រសិនបើដីមានសំណើមច្រើនពេក នឺងបណ្តាលអោយ វា ប្រេះ ឬ រលួយ។ ដូច្នេះដើម្បីថែរក្សាវាបានល្អ គួរស្រោចទឹក ២ អាទិត្យម្តង នៅរដូវក្តៅ និង ១ ខែម្តង នៅរដូវរងា ឬ ខែដែលមានភ្លៀងធ្លាក់ច្រើន។

D336c49b10cf3b2445eb8a55f0e0c8da
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Image
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះប្រទាលនេះ ក៏មានលក់នៅស្រុកខ្មែរយើងដែរ ថែមទាំងមានតម្លៃសមរម្យទៀតផង ប្រសិនជាចង់សាកល្បងដាំប្រទាលនេះ អ្នកអាចរកទិញបានតាមរយៈហាងលក់ប្រទាលស្រុកខ្មែរ ឬតាមរយៈហ្វេសប៊ុកផេក ទង – stemsflower ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភពអត្ថបទ និងរូបភាព៖ ទង – stemsflower

Living Stones Seed Lithops Species Mix Growing Cactus Succulent Is Fun And Rewarding Perennial 1_907x700
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
216893018_127747709508069_3712779142862691599_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Lithop Mixed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Lithops Seeds
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
211880628_127747526174754_6340313835302282127_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
210359794_127747349508105_2709930513591741439_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម