ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Mauricio Pochettino 1024x618
កីទ្បា

ចាំ​ទទួល​ផង! កីឡាករ​លេង​កាច​មួយ​រូប​ទៀត​ហើយ គិតគូរ​ចង់​ផ្ទេរ​មក​ក្លឹប PSG

កន្លង​ទៅ​ក្លឹប​បារាំង Paris Saint-Germain ទើប​តែ​ទទួល​បាន​ចំណូល​ថ្មី ដែល​ជា​ខ្សែ​ការពារ​លេង​កាច ​គឺ Sergio Ramos។ មក​ដល់​ឥឡូវ​នេះ​មាន​ដំណឹង​ថ្មី​ទៀត​ហើយ នោះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេង​កាច​នៅ​ខាង​លើ​វិញ​ម្តង ហើយ​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប​សេដ្ឋី​បារាំង​ផ្ទាល់​ផង​ដែរ។ បើ​តាម​របាយការណ៍​ពី Le Parisien បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​វ័យ ៣៩ ឆ្នាំ Zlatan Ibrahimovich បាន​ចាប់​អារម្មណ៍​ការ​ផ្ទេរ​មក​ក្លឹប​ចាស់ Paris Saint-Germain ដ្បិត​បើ​គេ​ទើប​តែ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ឲ្យ​ក្លឹប AC Milan កាល​ពី​ខែ​មេសា។ នៅ​ពេល​ខាង​មុខ​នេះ​ភ្នាក់ងារ​របស់​បុរស​សញ្ជាតិ​ស៊ុយអែត​គឺ​លោក Mino Raiola នឹង​ចូល​ទៅ​ចរចា​ជាមួយ​នាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់​ក្លឹប​បារាំង លោក…

PicsArt_08 04 11.25.07
ប្លែកៗ

អាថ៌កំបាំង ‘រាងដូចនាឡិកាខ្សាច់’ របស់នារីជនជាតិវៀតណាម ម្ចាស់ចង្កេះតូចតែ ១៨ អ៊ីញ ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម

នាងមានថាឈ្មោះ An Ky ដែលមានចង្កេះត្រឹមតែ ៤៦ សង្ទីម៉ែត្រ ឬប្រហែល ១៨.១ អ៊ីញប៉ុណ្ណោះ បច្ចុប្បន្ននាងមានអាយុ ២៦ ឆ្នាំ និងមានទំងន់ត្រឹមតែ ៣៧ គីឡូក្រាម ។ An Ky បាននិយាយថា នៅពេលនាងមានអាយុ ១៨ ឆ្នាំ មានទំហំចង្កេះជាង ៦០ សង្ទីម៉ែត្រ (២៣,៦ អ៊ីញ) និងមានប្រហែល ៥០ គីឡូក្រាម និងដូច្នេះនាងក៏សំរេចចិត្តផ្លាស់ប្តូរខ្លួនឯង។ នាងចាប់ផ្តើមដោយកាត់បន្ថយការទទួលទានអាហារ…

PicsArt_08 04 10.52.47
ទស្សនៈ

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

នៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គមកាន់តែមានភាពតានតឹង ម្ល៉ោះហើយវាច្បាស់ជាមានមនុស្សមួយចំនួនប្រហែលជាចង់គេចពីបញ្ហាផ្សេងៗ ។ ចំណែកមិត្តដែលកំពុងអានអត្ថបទមួយនេះវិញ តើអ្នកចង់គេចចេញពីអ្វីដែលដូចជាស្រមោលនៅក្នុងចិត្តរបស់អ្នកទេ?  បើដូច្នេះតើអ្នកចង់គេចពីអ្វី? តោះស្វែងយល់ដោយការធ្វើតេស្តចិត្តវិទ្យា តាមបែបជនជាតិជប៉ុន។ សំណួរ៖ ប្រសិនបើមានទ្វារវេទមន្ត ទៅកន្លែងណាមួយ តើអ្នកចង់ប្រើវាទៅណា?   អ្នកនឹងរើសយកមួយណា ក្នុងចំណោមចម្លើយ ៤ នេះ? ១. ទូសុវត្ថិភាពធនាគារធំ ២. ទៅកន្លែងផ្សេងគ្នា ៣. ទៅជួបនរណាម្នាក់ ៤. ទៅទីលំហរអវកាស   សូមទៅមើលចម្លើយរបស់អ្នក ១. ទូសុវត្តិភាពធនាគារ – សម្អាតទំនាក់ទំនង…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងស្វែងរកបុរសម្នាក់ដែលបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ក្រោយពីចុះលេងទឹកសមុទ្រ

ព័ត៌មានបឋម៖ នៅវេលាម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងដឹកនាំបញ្ជារដោយផ្ទាល់ ករណីបុរសម្នាក់បានចុះលេងទឹកសមុទ្រ ដោយទឹករលកខ្ពស់ៗ និងខ្យល់បក់បានបណ្តាលអោយបាត់ខ្លួន នៅវេលាម៉ោងប្រមាណ ៤ :៣០ នាទីរសៀលនៅចំនុចឆ្នេរអូរត្រេះ១ ។ ជនរងគ្រោះមានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី  មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។…

Hjj
កីទ្បា

Ronaldo អរគុណ​មិត្ត​ចាស់ Albert ដែល​ហ៊ាន​លះបង់​រឿង​នេះ ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​ដូច​សព្វថ្ងៃ

Cristiano Ronaldo ពី​អតីត​ក្មេង​ដែល​ស្ថិត​ក្នុង​គ្រួសារ​ក្រ​ខ្សត់ ហើយ​ត្រឹម​ជា​យុវជន​ដូច​គេ​ឯ​ទៀត ដែល​មាន​ការ​ខិតខំ​ក្នុង​វិស័យ​បាល់ទាត់ ​មុន​លោក​មាន​គ្រប់​យ៉ាង​ដូច​ពេល​នេះ មិន​ថា​តែ​ទ្រព្យ​សម្បត្តិ​និង​កេរ​ឈ្មោះ។ តាម​ពិត​ទៅ ក្នុង​វិស័យ​បាល់ទាត់​មួយ​នេះ មិន​ពឹង​ផ្អែក​តែ​លើ​ការ​ខិតខំ​មួយ​មុខ​នោះ​ទេ ទៀត​សោត​ក៏​លាយឡំ​នឹង​សំណាង និង​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។ និយាយ​មិន​លាក់​បាំង សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ បាន​លើក​ឡើង​ថា ខ្លួន​មាន​ថ្ងៃ​នេះ​ក៏​ដោយសារ​តែ​មិត្ត​ចាស់ Albert Fantrau ដែល​គេ​ព្រម​លះបង់​ឱកាស​ដ៏​ពិសេស​មួយ។ និយាយ​រៀបរាប់​កាល​ពី​ពេល​កន្លង​ទៅ បុរស​វ័យ ៣៦ ឆ្នាំ​ប្រាប់​ថា៖ “ខ្ញុំ​មាន​តែ​ការ​អរគុណ​ដល់​មិត្ត​ចាស់​របស់​ខ្ញុំ​គឺ Albert Fantrau សម្រាប់​ជោគជ័យ​ទាំង​អំបាលម៉ាន​ដែល​មាន​ទល់​សព្វថ្ងៃ ដោយ​សារ​កាល​នោះ​យើង​លេង​នៅ​ក្រុម​តែ​មួយ សម្រាប់​ឈុត​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​នៅ​ពេល​ក្រុម​ឃ្លាំមើល​កីឡាករ​មក​ដល់…

0_GettyImages 1298105496
កីទ្បា

បង្ហាញ​ខ្លួន​ភ្លាម! Giroud ​ផ្តាំ​ហៅ​កីឡាករ Chelsea មួយ​រូប​ឲ្យ​មក​ចូលរួម​នៅ AC Milan ភ្លែត

Olivier Giroud បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​សន្និសីទ​សារព័ត៌មាន​ឲ្យ​ក្លឹប AC Milan ហើយ​ទន្ទឹម​នោះ​លោក​ក៏​បាន​បង្ហើប​នៅ​អារម្មណ៍ និង​ការ​យល់​ឃើញ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​មក​ដល់​ទ្រនំ​ថ្មី។ សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ Giroud ដែល​ត្រៀម​នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់ និង​ជា​កីឡាករ​ជួរ​មុខ​ឲ្យ Milan បាន​និយាយ​ថា Hakim Ziyech គួរ​តែ​មក​ចូលរួម​ជាមួយ​ខ្លួន ដ្បិត​បើ​អ្នក​ទាំង​ពីរ​បាន​រួម​ទីលាន​ជាមួយ​គ្នា​ត្រឹម​រយៈ​ពេល​ខ្លី។ កីឡាករ​វ័យ ៣៤ ឆ្នាំ​និយាយ មុន​ទីផ្សារ​ដោះដូរ​មិន​ទាន់​បិទ​ទ្វារ៖ “Ziyech គឺ​ជា​កីឡាករ​ល្អ ដោយ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ដ្បិត​បើ​យើង​បាន​លេង​រួម​គ្នា​តែ​ប៉ុន្មាន​ប្រកួត​ក៏​ដោយ”។ លោក​បន្ថែម៖ “គេ​មាន​ជើង​ឆ្វេង​ពោរពេញ​ដោយ​គុណភាព លាយឡំ​នឹង​បទពិសោធន៍​ក៏​ដូច​ជា​តិចនិក​យ៉ាង​ល្អ​ថែម​ទៀត​ផង ដូច្នេះ​ហើយ​វា​ពិត​ជា​ល្អ​ការ​ដែល​អាច​លេង​ជាមួយ​គេ​ម្តង​ទៀត…

Thumb_8135_default_large
កីទ្បា

Pedri បង្ហាញ​ខ្លួន​ច្រើន​ប្រកួត​មិន​គួរ​ឲ្យ​ជឿ ពេល​នេះ​ស្ថិត​ឡើង​បំបែក​កំណត់ត្រា Bruno ហើយ

Pedri បើ​និយាយ​ពី​ឆ្នាំ ២០២១ នេះ គេ​សកម្ម​តាំង​ពី​ដើម​ឆ្នាំ ហើយ​មក​ទល់​ពេល​នេះ​ទន្ទឹម​ដែល​កីឡាករ​ជា​ច្រើន​មាន​ពេលវេលា​សម្រាក សម្រាប់​យុវជន​វ័យ ១៨ ឆ្នាំ គឺ​នៅ​ជាប់​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​នៅ​ឡើយ ហើយ​ក្រោយ​ពី​ចប់​ទៅ ក៏​ត្រូវ​វិល​មក​លេង​ឲ្យ​ក្លឹប Barcelona នៅ​លីគ​ដែល​ត្រៀម​បើក​វិញ​ទៀត ពោល​នឹង​គ្មាន​ពេល​សម្រាក​អ្វី​ទាំង​អស់។ ជាមួយ​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅ​ព្រឹត្តិការណ៍​អូឡាំពិក វា​ជា​ការ​ប្រកួត​ទី ៧២ ហើយ​របស់ Pedri នៅ​រដូវ​កាល​ទោល ដែល​នេះ​ធ្លាប់​ជា​កំណត់ត្រា​គ្រង​ដោយ​ Bruno Fernandes ធ្វើ​បាន​ពី​ពេល​មុន។ ដូច្នេះ​មាន​ន័យ​ថា បើ Pedri មិន​មាន​បញ្ហា​អ្វី​ទេ​នោះ គឺ​ ១០០…

Untitled 1
កីទ្បា

មាន​គេ​ប្រាប់ James Rodriguez ថា គាត់​មិន​ស្ថិតក្នុងគម្រោងប្រើប្រាស់​របស់​លោក Rafa Benitez ទេ

James Rodriguez ត្រូវបានគេជូនដំណឹងថាគាត់មិនមានលក្ខណៈគ្រប់​គ្រាន់នៅក្នុងផែនការរបស់លោក Rafa Benitez នៅរដូវកាលនេះទេ ហើយអាចនឹងចាកចេញពី Everton ដោយគ្មាន​ការ​បង្ខិតបង្ខំ ប្រសិនបើមានការ​ដាក់សំណើត្រឹមត្រូវ។ គេហទំព័រ​ Sportsmail បានទម្លាយព័ត៌មានមួយកាលពីខែមិថុនាថា កីឡាកររកចំណូលបានច្រើនជាងគេរបស់ Everton រូបនេះគេ​ដាក់ឱ្យ​នៅ​ទំនេរ​សម្រាប់​ក្លិបនៅជុំវិញក្លឹបនៅទ្វីបអឺរ៉ុប ធ្វើ​ការដេញ​ថ្លៃ ​និង​បន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅ​ Real Madrid។ AC Milan ត្រូវបានគេចាត់ទុកថាជាគោលដៅរបស់គាត់ ប្រសិនបើពួកគេអាចរ៉ាប់​រង់ប្រាក់​ឈ្នួល ២២០.០០០ ផោនក្នុងមួយសប្តាហ៍ ខណៈដែលក្លិប Porto កំបបុង​បង្ហាញចំណាប់​អារម្មណ៍។កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះនិយាយថាគាត់គ្រាន់តែចង់លេងនៅក្លឹបដែលចង់បានគាត់​ទៅ​លេង​តែ​ប៉ុណ្ណោះ។…

3
ប្លែកៗ

តើអ្នកជាមនុស្សប្រភេទណា? តាមរយៈកូនសោរដែលអ្នកបានជ្រើសរើស

ជ្រើសរើសកូនសោរមួយតាមពចំណូលចិត្តអ្នក ដើម្បីដឹងថា អ្នកជាមនុស្សប្រភេទណា? តោះសាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រមួយនេះទាំងអស់គ្នា​ តើការធ្វើតេស្តមួយនេះ ត្រូវបានប៉ុន្មានភាគរយដែរ? 1. កូនសោរទី 1 អ្នកជាមនុស្សដែលពូកែយកចិត្តទុកដាក់ តែក៏មានច្បាប់វិន័យ ប្រកាន់ខ្ចាប់ខ្លាំងណាស់ដែរ។ អ្នកក៏ជាមនុស្សដែលមានមិត្តភក្តិច្រើន ព្រោះតែចរិតសាមញ្ញ មិនចូលចិត្តការប្រកួតប្រជែងជាមួយនឹងអ្នកណាម្នាក់ឡើយ។ ដូច្នេះហើយ អ្នកទំនងជាមិនអាចមានការងារណាមួយដែលជាប់លាប់ ឬបង្កើតឱ្យមានភាពលេចធ្លោនោះឡើយ។ 2. កូនសោរទី 2 អ្នកទទួលបានការគោរពពីអ្នកដទៃជាច្រើន ពីព្រោះភាពរឹងមាំ និងភាពស្ថិតស្ថេររបស់អ្នកនៅក្នុងការងារ ក៏ដូចជានៅក្នុងជីវិត គឺជាកន្លែងមួយសម្រាប់អ្នកដទៃក្នុងការផ្តល់ជំនឿដល់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះអ្នកបង្ហាញពីភាពមិនបើកចំហរកម្រនិយាយពីគំនិតពិតរបស់អ្នកទៅកាន់អ្នកនៅជុំវិញខ្លួនណាស់។ 3. កូនសោរទី 3 អ្នកមានភាពរស់រវើក…

KNONGSROK
PR

TikTok For Business បង្កើតសមភាពការប្រកួតប្រជែង និងពង្រីងសមត្ថភាពអាជីវកម្មគ្រប់ខ្នាត ឲ្យភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនបានកាន់តែប្រសើរ

TIKTOK បើកដំណើរការសេវាថ្មី ដើម្បីជួយក្រុមហ៊ុននៅកម្ពុជា លើការពង្រីកអាជីវកម្មរបស់ខ្លួន TikTok For Business បង្កើតសមភាពការប្រកួតប្រជែង និងពង្រីងសមត្ថភាពអាជីវកម្មគ្រប់ខ្នាត ឲ្យភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនបានកាន់តែប្រសើរ ភ្នំពេញ កម្ពុជា កាលថ្ងៃទី២៩ កក្កដា៖ TikTok ដែលជាវេទិកាវីដេអូខ្លីៗឈានមុខគេ សម្រាប់ការបង្កើត ចែករំលែក និងស្វែងរកមាតិកាជាវីដេអូខ្លីៗ មានសេចក្ដីសោមនស្សក្នុងការណែនាំសេវា TikTok For Business មកជូនបណ្ដាអាជីវកម្មទាំងឡាយនៅកម្ពុជា។ TikTok For Business គឺជាម៉ាកយីហោ ពិភពលោក មួយ និងជាកន្លែងមួយសម្រាប់ឲ្យបណ្ដាអាជីវកម្មទាំងឡាយ ធ្វើទីផ្សារទាំងពេលបច្ចុប្បន្ន…

Cover Thai
សង្គម

ខ្មែរ ៣លើក ឬ เขมรสามยก របស់ ​ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ជាសៀវភៅដែលនិយាយយ៉ាងច្រើនពីប្រទេសកម្ពុជា

លោកអ្នកប្រហែលជាមិនបានដឹងទេថា ខ្សែរាជវង្សថៃ ធ្លាប់មានស្នាដៃនិពន្ធសៀវភៅទាក់ទងនឹងប្រទេសកម្ពុជាផងដែរ។ ដោយ​ ខ្មែរ៣លើក ឬ ភាសាដើម เขมรสามยก (១៩៩៣) គឺជាសៀវភៅ ដែលជានិក្ខេបបទនិពន្ធដោយផ្ទាល់ដោយ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ។ សៀវភៅនេះ បានកត់ត្រារឿងរ៉ាវនៃដំណើរទស្សនកិច្ចរបស់អ្នកអង្គម្ចាស់ មកកាន់ប្រទេសកម្ពុជាចំនួន ៣ លើក ដោយលើកទី១ នៅចន្លោះថ្ងៃទី ២៥ – ២៧ ខែសីហាឆ្នាំ ១៩៩២ លើកទី ២ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ…

Fddfdf
សង្គម

កុំ​តឹងតែង​ពេក បណ្ដោយ​កូន​ឲ្យ​ដើរ​ជើង​ទទេ​ខ្លះ​ទៅ ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំៗ​នឹក​ស្មាន​មិន​ដល់

អាណាព្យាបាល​សព្វថ្ងៃ​តែងតែ​មាន​ការ​ព្រួយបារម្ភ មិន​ចង់​ឲ្យ​កូន​ដើរ​ជើង​ទទេ ព្រោះ​ខ្លាច​ពួក​គេ​មាន​មេរោគ​ចូល​ជើង ឬ​មុត​ជើង​ដោយ​ប្រការ​ណា​មួយ។ យ៉ាង​ណា​បើ​នៅ​កន្លែង​សុវត្ថិភាព និង​មើល​ទៅ​មិន​កខ្វក់​ដែរ​នោះ គួរ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ដើរ​ជើង​ទទេ ល្អ​ជាង​មាន​ទ្រនាប់​ជើង ព្រោះ​អី​វា​អាច​ផ្តល់​ប្រយោជន៍​ចម្បង​ដូច​ខាង​ក្រោម៖ ៤) ជួយ​ឲ្យ​ជើង​លូតលាស់​តាម​ធម្មជាតិ ក្មេង​ដែល​ពាក់​ស្បែក​ជើង​ញឹកញាប់​ពេក ពេល​ទម្លាប់​ម្រាម​ជើង​របស់​ពួក​គេ​ត្រូវ​ខ្ទាស់​ជាមួយ​ខ្សែ​ក្រវាត់​ស្បែក​ជើង យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ម្រាម​ជើង​របស់​ពួក​គេ​ដុះ​មក​មិន​ស្អាត​ដូច​ម្រាម​ជើង​ធម្មជាតិ​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​ចង់​ឲ្យ​ទារក​មាន​ទម្រង់​ជើង​លូតលាស់​មក​ស្អាត​បែប​ធម្មជាតិ និង​មាន​ឆ្អឹង​ពេញលេញ គួរ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​ដើរ​ដោយ​គ្មាន​ស្បែក​ជើង​ច្រើន ឬ​ប្រើ​ស្បែក​ជើង​ដែល​មិន​តឹង​ពេក ប្រសិន​ជា​ចាំ​បាច់។ ៣) ជួយ​អភិវឌ្ឍ​ខួរក្បាល​ក្មេង បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ផ្នែក​ជើង​ក៏​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​សរសៃប្រសាទ​ជា​ច្រើន​ផង​ដែរ ដូច្នេះ​បើ​ឲ្យ​ពួក​គេ​ដើរ​នៅ​លើ​ក្រួស ដែល​មាន​ឥទ្ធិពល​អាច​រំញោច​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ឈឺ ដឹង​ថា​មាន​ការ​ប៉ះ​ទង្គិច ឬ​ដើរ​នៅ​លើ​ឥដ្ឋ​ដែល​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ នោះ​ខួរក្បាល​របស់​ពួក​គេ​នឹង​មាន​ការ​រំញោច បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​នៃ​អារម្មណ៍​ទៅ​កាន់​ខួរក្បាល​លឿន​ជាង​ក្មេង​ទូទៅ។ ២) អាច​ចេះ​រៀន​ដើរ​បាន​ឆាប់​រហ័ស ក្មេង​ដែល​ពាក់​ស្បែក​ជើង​…