ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Hendeson
កីទ្បា

ផ្លូវការ៖ Dean Henderson គ្មានវត្តមានក្នុង​ជុំរំហ្វឹកហាត់របស់ Man Utd ដោយ​សារ​តេស្តិ៍វិជ្ជមានកូវីដ១៩

គេហទំព័រផ្លូវការរបស់ក្លឹបបានបញ្ជាក់ថា Dean Henderson មិនបានធ្វើដំណើរជាមួយក្រុម Man United ទៅកាន់ប្រទេសស្កុតឡែនដើម្បីបោះជំរុំហ្វឹកហាត់នោះឡើយ។ យោងតាមសេចក្តីថ្លែងការណ៍​ អ្នកចាំទីរូបនេះនៅតែមានអារម្មណ៍ថាខ្លួនទទួលរងផលប៉ះពាល់ពីការឆ្លងជំងឺកូវីដ ១៩ កាលប៉ុន្មានសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍បានសរសេរថា៖“  Dean Henderson នឹងខកខានបោះជំរុំហ្វឹកហាត់នៅស្កុតឡេនជាមួយក្រុម Manchester United ខណៈដែលគាត់បន្តចំណាយពេលព្យាបាលឱ្យជាសះស្បើយពីភាពអស់កម្លាំងយូរ បន្ទាប់ពីឆ្លងជំងឺកូវីដ ១៩ កាលពីបីសប្តាហ៍មុន”។ “ គាត់ត្រូវបានគេរំពឹងថានឹងហ្វឹកហាត់ម្តងទៀតក្នុងពេលឆាប់ៗនេះ” ។ ពេល​វេលា​នៅ​ជាមួយក្រុមរបស់ Henderson ត្រូវបានរងផលប៉ះពាល់រួចទៅហើយដោយសាររបួសត្រគាក អំឡុង​ពេលហ្វឹកហាត់ក្នុងជំរុំជម្រើសជាតិអង់គ្លេសមុនព្រឹត្តិការណ៍ Euro2020 តេ​យ៉ាងណា!​របួស​នេះ គាត់បានជាសះស្បើយទាំងស្រុងហើយ។ រដូវកាលថ្មីចាប់ផ្តើមឡើង​វិញ​នៅ​មិន​ដល់ពីរសប្តាហ៍នោះ​ទេ…

KNONGSROK
ទស្សនៈ

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី៖​ ​…ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ…

[…] អ្នកត្រូវតែកំណត់ពេលវេលាអានឱ្យបានជាប្រចាំ។ ឧ.ព្រលឹមឡើង ក្រោយអាហារពេលព្រឹក អ្នកគួរតែឆ្លៀតអានព័ត៌មាននៅលើកាសែត ឬគេហេទំព័រសារព័ត៌មានក៏បាន ព្រោះសម័យឥឡូវ គ្រប់សារព័ត៌មានទាំងអស់ គេមានគេហទំព័រផ្ទាល់ខ្លួន។ លេងហ្វេសប៊ុក លេងឱ្យចំណេញ។ យើងអាច Like ផេកព័ត៌មានទាំងនោះ ដែលផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីទទួលបានដំណឹងថ្មីៗទាន់ហេតុការណ៍ទាក់ទងនឹងបញ្ហាកើតឡើងក្នុងសង្គម។ ហើយក៏ពុំគួរអានព័ត៌មានដែលផ្សាយចេញពីមួយស្ថាប័ននោះដែរ។ អ្នកគប្បីអានឱ្យបានចាប់ពីពីរទៅបីស្ថាប័នយ៉ាងហោច ដើម្បីងាយទទួលបានទិន្នន័យច្បាស់ការ ជួយឱ្យអ្នកងាយនឹងវិភាគថ្លឹងថ្លែងរកការពិត។ ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ។ អានដើម្បីដើរទាន់ហេតុការណ៍នានា។ អាន វិភាគ និងឈ្វេងយល់ នឹងធ្វើឱ្យអ្នករីកសាយគំនិត និងដើរទាន់ការប្រែប្រួលផ្សេងៗ។ ហើយបើអានអ្វីមួយ អានឱ្យច្បាស់ យល់ជាសាច់ការ ប្រាថ្នាឱ្យចេះ…

Gffg
សង្គម

ទាំង​នេះ​ជា​ផ្លែ​ឈើ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​មិន​គួរ​រំលង ព្រោះ​ជួយ​ឲ្យ​ឆ្អែត​លឿន​និង​ល្អ​ចំពោះ​សុខភាព

តាម​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​និង​សម្រក​ទម្ងន់​បាន​ណែនាំ​ឲ្យ​ស្គាល់​នូវ​ផ្លែឈើ​ ៦ ប្រភេទ ដែល​អ្នក​ចង់​សម្រក​ទម្ងន់​គ្រប់​រូប គួរ​តែ​ដឹង ហើយ​ត្រូវ​ជ្រើសរើស​មក​ទទួល​ទាន ប្រសិន​ចង់​ទទួល​បាន​ប្រសិទ្ធ​ស្រក​ទម្ងន់​ឆាប់​រហ័ស៖ ៦) ផ្លែ​ប៉ោម ផ្លែ​ឈើ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​មាន​កាឡូរី​ទាប នាំ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ទៅ​បាន​ល្អ និង​ជា​ពិសេស​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆាប់​ឆ្អែត​បាន​យូរ។ យោង​ទៅ​តាម​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ផ្លែ​ប៉ោម​ខ្នាត​កណ្តាល​មួយ​ផ្លែ អាច​ផ្តល់​ជាតិ​សរសៃ Fiber ប្រមាណ ៤,៣៧ ក្រាម និង​កាឡូរី ៩៦,៤។ ការ​សិក្សា​បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​អ្នក​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។ ៥) ផ្លែ​ Raspberry ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ដែល​ពេញ​និយម​នៅ​ក្រៅ​ស្រុក ព្រោះ​វា​អាច​ផ្តល់​ឲ្យ​រាងកាយ​នូវ​ជាតិ Fiber ជា​ច្រើន…

Ddfd
តេស្តIQ

ដើម​ខែ​ដើម​ទ្រព្យ! ២-៨ សីហា អ្នក​កើត​ឆ្នាំ​ទាំង ៣ ដល់​វេលា​ទទួល​យក​លាភ​សំណាង​ហើយ

សម្រាប់​សប្តាហ៍​ថ្មី​នៃ​ខែ​សីហា ចន្លោះ​ពី​ថ្ងៃ​ទី ២ ដល់ ៨ សីហា​ខាង​មុខ​នេះ តាម​ហោរាសាស្ត្រ​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ជោគជ័យ​ទាំង​ក្នុង​អាជីព​ការងារ/ជំនួញ និង​ស្នេហា៖ អ្នក​កើត​ឆ្នាំ​វក (ស្វា) មាន​សញ្ញា​ល្អ​ច្រើន​ដល់​អ្នក​កើត​ឆ្នាំ​វក​នៅ​សប្តាហ៍​ថ្មី​នេះ ហើយ​បើ​និយាយ​ពី​ទំនាក់ទំនង​គូ​ស្វាមី​ភរិយា​គឺ​ឃើញ​ថា​ល្អ ចេះ​មាន​ការ​យោគយល់ ដែល​អាច​បង្កើត​សុភមង្គល​ពេញលេញ​ចូល​ដល់​ក្រុម​គ្រួសារ។ ជាង​នេះ​ក្នុង​អាជីព​ការងារ ទោះ​មិន​សូវ​ស្ទាត់​ជំនាញ​ក្តី ក៏​អ្នក​នឹង​ឃើញ​ឱកាស​ច្រើន​នៅ​សប្តាហ៍​នេះ ហើយ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​ដឹកនាំ​ខាង​លើ​ផង​ដែរ។ សម្រាប់​អ្នក​មាន​អាជីវកម្ម​ក្នុង​ដៃ​ឯ​ណោះ ក៏​អាច​បង្កើត​ផ្លែផ្កា​ចេញ​ជា​ប្រាក់​ចំណេញ​ច្រើន ដើម្បី​ប៉ះប៉ូវ​និង​ដោះស្រាយ​បញ្ហា​ធ្លាប់​បាន​កើត​ឡើង​កន្លង​មក។ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) នៅ​កន្លែង​ធ្វើ​ការ​អាច​ជួប​ប្រទះ​បញ្ហា​បន្តិចបន្តួច​នៅ​ដើម​សប្តាហ៍ តែ​បញ្ហា​ទាំង​ឡាយ​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​រលូន ជា​ពិសេស​នៅ​ចុង​សប្តាហ៍​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ តាម​រយៈ​លាភ​សំណាង​ដែល​មក​ដល់។ និយាយ​ពី​ផ្នែក​ទ្រព្យ​បន្តិច…

T
សង្គម

ជ្រើសរើស​គូស្នេហ៍​មួយ អាច​ទាយ​ដឹង​ថា​ជីវិត​ក្រោយ​រៀបការ​របស់​អ្នក​នឹង​ល្អ​ឬ​អាក្រក់?

តើ​អ្នក​បាន​គិត​ដល់​ជីវិត​គូ នៅ​ពេល​ខាង​មុខ​ហើយ​ឬ​នៅ? តាម​រយៈ​ការ​ជ្រើសរើស​នៅ​រូបភាព​គូស្នេហ៍​មួយ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ ថា​ទៅ​ពេល​ខាង​មុខ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អ្នក​នឹង​ជ្រើសរើស ក្លាយ​ទៅ​ជា​បែប​ណា? គូស្នេហ៍​ទី ១ អ្នក​តែងតែ​ចង់​បាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ ដែល​មាន​ភាព​ស្មើ​គ្នា និង​ការ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ជឿជាក់​លើ​គ្នា​ទាំង​ស្រុង មិន​ត្រចៀក​ស្រាល​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​នោះ​ទេ។ ជីវិត​គូ​របស់​អ្នក បើ​ប៉ះ​មនុស្ស​ដែល​មាន​ការ​គិត​ដូច​ជា​អ្នក នោះ​នឹង​មិន​លំបាក​នោះ​ទេ ព្រោះ​អ្នក​ចង់​បាន​ការ​ចាប់ផ្តើម​ពី​ចំណុច​តូច​ទៅ​ជាមួយ​គ្នា ហើយ​មិន​ខ្វល់​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល​របស់​គ្នា​ឡើយ។ គូស្នេហ៍​ទី ២ អ្នក​ជា​មនុស្ស​ដែល​ក្លាហាន ហ៊ាន​លះបង់​គ្រប់​យ៉ាង តែ​ទោះ​ជា​យ៉ាង​ណា​គូស្នេហ៍​របស់​អ្នក​តែងតែ​មើល​មក​អ្នក ថា​នៅ​ទន់ខ្សោយ ព្រោះ​ក៏​ដោយសារ​តែ​គេ​ចង់​តាម​បារម្ភ​ពី​អ្នក​គ្រប់​ពេល។ ពេលវេលា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ពេល​ខាង​មុខ គឺ​ល្អ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​អ្នក​នឹង​ទទួល​បាន​ដៃ​គូ​ដែល​ធ្លាប់​ប្រាថ្នា​ពី​មុន​មក។ គូស្នេហ៍​ទី ៣…

Jj
សង្គម

ល្អ​បំផុត​សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម! នេះប្រយោជន៍​ធំ ៧ នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូងចេក

ត្រយូងចេក​យើង​អាច​ច្នៃ​យក​ទៅ​ធ្វើ​ជា​ម្ហូប​ច្រើន​មុខ​ផ្សេងៗ​ពី​គ្នា ដូច​ជា​សម្ល ឬ​អន្លក់​ជា​ដើម។ យ៉ាង​ណា​នៅ​ពី​ក្រោយ​ការ​ទទួល​ទាន​ត្រយូង​ចេក តើ​អ្នក​ធ្លាប់​បាន​ដឹង​ដែរ​ឬ​ទេ ថា​វា​មាន​ផ្តល់​ប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​សុខភាព? ខាង​ក្រោម Knongsrok សុំ​បង្ហាញ​ប្រយោជន៍​ទាំង ៧ របស់​វា៖ ៧) ជួយ​ឲ្យ​ប្រសើរ​នូវ​សុខភាព​ស្បូន ត្រយូង​ផ្តល់​នូវ​ជាតិ​ដែក កាល់ស្យូម ដែល​ល្អ​ចំពោះ​ការ​ពង្រឹង​នូវ​ជញ្ជាំង​ស្បូន។ ស្រ្តី​មាន​ផ្ទៃ​ពោះ​ក៏​អាច​បរិភោគ​វា​បាន ដើម្បី​ជួយ​ឲ្យ​សុខភាព​ល្អ​កាន់​តែ​ល្អ និង​គ្រប់គ្រង​នូវ​ដំណើរការ​ផលិត​អ័រម៉ូន​ប្រូសេស្តេរ៉ូន។ ៦) ការពារ​បេះដូង ដោយសារ​សម្បូរ​នូវ​ជាតិ​ប៉ូតាស្យួម វា​ក៏​អាច​ជួយ​ការពារ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ល្អ​ផង​ដែរ។ ជាង​នេះ​វា​ដើរ​តួ​ក្នុង​រាងកាយ លើ​ការ​កាត់បន្ថយ​បរិមាណ​អំបិល​មិន​ល្អ​ដែល​កើត​ចេញ​ពី​របប​អាហារ ហើយ​ក៏​ជួយ​ឲ្យ​អ្នក​មាន​តុល្យភាព​សម្ពាធ​ឈាម​ថែម​ទៀត។ ៥) ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​រំលាយ​អាហារ អ្នក​ដែល​ឧស្សាហ៍​ឈឺ​ចុង​ដង្ហើម ទល់​លាមក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ ចូរ​ងាក​មក​ទទួល​ទាន​ត្រយូងចេក​ឲ្យ​បាន​ច្រើន។…

T
សង្គម

ជ្រើសរើសមេអំបៅដែលអ្នកចូលចិត្ត អាចបង្ហាញនិស្ស័យពីកំណើតរបស់អ្នកបាន

លោកអ្នកប្រហែលជាមិនទាន់ដឹងនោះទេ ថាមេអំបៅដែលលោកអ្នកមានចំណូលចិត្តជ្រើសរើស អាចទម្លាយចេញនូវឧបនិស្ស័យដែលកំពុងលាក់ខ្លួននៅក្នុងរាងកាយអ្នកឱ្យអ្នកដទៃដឹងបានយ៉ាងងាយបំផុត ។ ប្រសិនបើលោកអ្នកចង់ដឹងថាខ្លួនឯងមានទម្លាប់បែបណានោះ សូមតាមដានខ្លឹមសារទស្សន៍ទាយតាមលំដាប់លំដោយដូចខាងក្រោម៖ មេអំបៅទី ១ បង្ហាញឱ្យឃើញថា ជាមនុស្សក្លាហានក្នុងការសម្រេចចិត្តហ៊ានស៊ី ហ៊ានសងរាល់ករណីទាំងអស់ ជាពិសេសហ៊ានសាកល្បងក្នុងរឿងផ្សងព្រេងនានា ទៀតផង ។ ក៏ប៉ុន្តែមនុស្សនេះមិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ ហើយហ៊ាន បើកបង្ហើបអាថ៌កំបាំងសូម្បីតែរឿងស្នេហា ដែលមនុស្សភាគច្រើនៗលាក់លៀម ទុកក៏ដោយ ។ បើនិយាយពីរឿងស្នេហាមនុស្សនេះបែងចែកទុកយ៉ាងច្បាស់ថាស្រលាញ់ គឺស្រលាញ់ ស្អប់គឺស្អប់មិនឡូកឡំគ្នាជាដាច់ខាត។ មនុស្សប្រភេទនេះចាត់ទុកថា ជាមនុស្សចូល ចិត្តរឿងសប្បាយរីករាយ ។ ចូលចិត្តមានមិត្តភក្តិច្រើនជួបជុំគ្នាក្អាកក្អាយមិនសូវ ចេះគិតច្រើន ក៏ប៉ុន្តែមនុស្សនេះគេចេះគោរពការសម្រេចចិត្តរបស់អ្នកដទៃ ពិតមែនគេមិនមែនជាមនុស្សរ៉ូមេនទិកក្តី តែមានភាពប្រាកដប្រជាក្នុងចិត្តបំផុត។…

ត
សង្គម

ជ្រើសរើស​ស្លាប​ទិព្វ ដើម្បី​ទទួល​យក​សារ​បើក​ផ្លូវ​ជីវិតអ្នក​នៅ​ពេល​ខាង​មុខ​

ក្នុង​ជីវិត​មនុស្ស​យើង តែងតែ​មាន​អ្វី​មួយ​ដែល​យើង​មើល​មិន​ឃើញ ហើយ​បាន​ជំរុញ និង​ពេល​ខ្លះ​បញ្ចៀស​យើង​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នៃ​បញ្ហា។ ដូច​គ្នា​នឹង​ក្នុង​អត្ថបទ​នេះ សូម​អ្នក​ជ្រើសរើស​នៅ​ស្លាប​ទិព្វ​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត សម្រាប់​បើក​ផ្លូវ​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ៖ ស្លាប​ទី ១ មាន​សារ​ណែនាំ​សម្រាប់​អ្នក​ដែល​បម្រើ​ការ​តូច​ធំ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពាក្យ​សម្តី​បន្តិច​នៅ​ពេល​ខាង​មុខ។ ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ ​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទោះ​មាន​គេ​តាម​ថែ​រក្សា ខ្លួន​យើង​ផ្ទាល់​ក៏​ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​កម្រិត​ទៀត កាន់​តែ​ល្អ។ ស្លាប​ទី ២ នៅ​ពេល​ខាង​មុខ​នេះ ជីវិត​អ្នក​អាច​នឹង​ឈាន​ដល់​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដោយ​វា​លាយឡំ​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន។ យ៉ាង​ណា​យើង​សូម​ណែនាំ​ឲ្យ​អ្នក មាន​ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដ្បិត​បើ​ជួប​បញ្ហា​ខ្លះៗ​ក៏​ដោយ ព្រោះ​នឹង​មាន​ញាណ​ល្អ​មួយ​ភ្ជាប់​ទៅ​កាន់​អារម្មណ៍​អ្នក ដើម្បី​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជោគជ័យ។ ស្លាប​ទី ៣ ទន្ទឹម​នឹង​ភាព​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ជា​យូរ​មក​ហើយ វា​ក៏​ដល់​ពេលវេលា​ដែល​ត្រូវ​ប៉ះប៉ូវ​តបស្នង​គ្រប់​យ៉ាង​ត្រលប់​មក​កាន់​អ្នក​វិញ។…

Lda0ztl0ytik51o5_1626942167
កីទ្បា

ឃើញ​តែ​ផ្ទេរ​មក Free អ៊ីចឹង​ទេ តែ​បូក​ចុះ​ឡើង​កិច្ច​ព្រមព្រៀង Alaba មាន​តម្លៃ​ដល់​រយ​លាន

ប្រិយមិត្ត​ប្រហែល​ជា​បាន​ដឹង​រួច​មក​ហើយ ថា David Alaba បាន​ផ្ទេរ​មក​ក្លឹប Real Madrid នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ក្រោយ​ពី​ផុត​សុពលភាព​កុងត្រា​នៅ​ក្លឹប Bayern Munich។ យ៉ាង​ណា​បើ​ស៊ីជម្រៅ​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ទាំង​មូល គឺ Real មិន​មែន​ចាយ​តិច​នោះ​ទេ ដ្បិត​បើ​តម្លៃ​ផ្ទេរ​ឲ្យ​ក្លឹប​អាណាព្យាបាល​ពុំ​បាន​ចំណាយ​សូម្បី​តែ​មួយ​សេន្ត​ក៏​ដោយ។ កីឡាករ​អូទ្រីស​ដែល​ជាប់​កុងត្រា ៥ ឆ្នាំ​នៅ​ក្លឹប​អធិរាជ​ស ​និង​មក​ស្នង​អាវ​លេខ ៤ បន្ត​ពី Sergio Ramos សរុប​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​មូល ធ្វើ​ឲ្យ​ក្លឹប​ R.Madrid ចាយ​ដល់​ជាង ១០០ លាន​ផោន​ឯ​ណោះ។ ក្នុង​នោះ​មាន​បែងចែក​ជា ៤…

Ogs Nagelsmann
កីទ្បា

Nagelsmann និយាយ​បិទ​ផ្លូវ​មិន​ឲ្យ​ខ្សែ​បម្រើ​ដ៏​គ្រោះថ្នាក់​រូប​នេះ ផ្ទេរ​ទៅ Man Utd

មួយ​រយៈ​ចុង​ក្រោយ​មាន​ចចាមអារ៉ាម​ថា ក្លឹប Man Utd ចាប់​អារម្មណ៍​លើ​ការ​នាំ​យក Leon Goretzka ពី​ក្លឹប Bayern Munich ដើម្បី​ទុក​មក​ជំនួស Paul Pogba ប្រសិន​គេ​ត្រូវ​ចាកចេញ​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​មក​ទល់​ពេល​នេះ​ការ​ចរចា ហាក់​មិន​ទាន់​ឃើញ​ភាគរយ​ច្រើន​ដែល​អាច​សម្រេច​ទៅ​បាន​នោះ​ទេ។ ក្រឡេក​មក​អ្នកចាត់ការ​លោក Julian Nagelsmann ក៏​បាន​បញ្ចេញ​សារ​ឆ្លើយតប​មក​ដែរ ពាក់ព័ន្ធ​នឹង​អនាគត​កីឡាករ​របស់​ខ្លួន ដោយ​លោក​ជឿ​ថា បុរស​វ័យ ២៦ ឆ្នាំ​នឹង​បន្ត​នៅ​ច្រើន​ជាង​ចាកចេញ ហើយ​គេ​ក៏​ស្ថិត​ក្នុង​ផែនការណ៍​ដឹកនាំ​របស់​ក្លឹប​ផង​ដែរ។ និយាយ​ពី​ស្ថានភាព​ Goretzka លោក Nagelsmann ថា៖ “ខ្ញុំ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នេះ…

Fgfg
កីទ្បា

ហួស​ចិត្ត​! Ronaldo តែងតែ​ឆ្លើយ​ពាក្យ​មួយ​ម៉ាត់​នេះ ពេល​គេ​ឌឺដង​ថា Messi ល្អ​ជាង​ខ្លួន

ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ជាង​ ១ ទសវត្ស​មក​ហើយ ដោយ​ឡែក​ការ​លើក​ឡើង​នេះ​មិន​ត្រឹម​តែ​ចេញ​ពី​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កីឡាករ​គ្នា​ឯង​ ក៏​ច្រើន​លើក​មក​និយាយ​ផ្លែផ្កា​បែប​លេង​សើច​មួយ​សារៗ​ដែរ។ ជាក់ស្តែង​ដូច​ជា​នៅ​ក្លឹប Man Utd កាល Ronaldo លេង​នៅ​ទី​នោះ ក៏​មាន​មិត្ត​រួម​ក្រុម​របស់​គេ​និយាយ​បែប​លេង​សើច​ដែរ ថា Messi ល្អ​ជាង តែ​កីឡាករ​ព័រទុយហ្គាល់​ហាក់​មិន​ចាញ់ច្រាប​គេ​នោះ​ទេ ផ្ទុយ​ទៅ​​វិញ​បែរ​ជា​មាន​ចម្លើយ​ឆ្លើយ​មក ដ៏​មិន​គួរ​ឲ្យ​ជឿ។ បើ​តាម​ការ​លើក​ឡើង​របស់ Peter Crouch ដែល​គេ​ដឹង​ពី​មិត្ត​រួម​ក្រុម​តៗ​គ្នា​ដែរ​នោះ​និយាយ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​ជជែក​ជាមួយ​កីឡាករ​នៅ United ហើយ​ខ្ញុំ​តែងតែ​សួរ​ពួក​គាត់​ថា…

Fggf
កីទ្បា

លឺ​ថា Barcelona តាម​សម្លឹង​ចង់​បាន​ពេក ទី​បំផុត​ក្លឹប Lille ដាក់​តម្លៃ Sanches មក​ហើយ

ក្លឹប​ឈ្នះ​ជើង​ឯក Ligue 1 និង Tropee des Champions គឺ Lille បាន​ដាក់​តម្លៃ​ខ្សែ​បម្រើ Renato Sanches ចេញ​មក​ហើយ បន្ទាប់​ពី​លឺ​ដំណឹង​ថា​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ Barcelona តាម​សម្លឹង​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​មិន​ដាក់​ភ្នែក។ Sanches គេ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពី​ជា​ចំណែក​ជួយ Lille លើក​ពាន​ប្រចាំ​លីគ​កំពូល​បារាំង ដែល​យក​ឈ្នះ​ទាំង​លើ PSG ហើយ​នៅ Euro 2020 លេង​ឲ្យ​ព័រទុយហ្គាល់ ក៏​គេ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ផង​ដែរ។ យ៉ាង​ណា​ក្លឹប​បារាំង Lille ​ក៏​មិន​ព្យាយាម​រារាំង​គេ​ទុក​ដែរ ប្រសិន​ណា​មាន​ក្លឹប​ដែល​ចង់​បាន​ពិត។…