
មនុស្សតិចណាស់ដែលដឹង! ឃើញជើងមាន់តម្លៃថោក តាមពិតអាចជួយសុខភាព ៥ ចំណុចនេះ
ជើងមាន់ត្រូវបានគេច្នៃទៅធ្វើជាម្ហូបអាហារជាច្រើនប្រភេទ ហើយវាក៏បានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។ ដ្បិតឃើញតម្លៃថោកៗ ក៏មានមនុស្សតិចណាស់ដែលដឹងថា ជើងមាន់មានបង្កប់នូវប្រយោជន៍ល្អចំពោះសុខភាពជាច្រើន៖ ៥) មានផ្ទុកនូវកូឡាជែន ជើងមាន់មានផ្ទុកនូវកូឡាជែនពីធម្មជាតិ ប្រហាក់ប្រហែលនឹងបន្លែបៃតង ក៏ដូចជាផ្លែឈើមួយចំនួនអ៊ីចឹងដែរ។ នៅពេលបន្ថែមកូឡាជែនចូលដល់រាងកាយ វាក៏ចូលរួមចំណែកជួយបង្កើតកោសិកាថ្មី ជំនួសឲ្យកោសិកាចាស់ដែលងាប់នៅលើស្បែក។ ទន្ទឹមនេះ វាក៏ជួយឲ្យរាងកាយផលិតឈាមក្រហមបានច្រើន និងបង្កើនអត្រាមេតាប៉ូលីសខ្លាញ់ក្នុងរាងកាយ ជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ៤) ជួយបំបាត់ការឈឺចាប់សន្លាក់ កូឡាជែននៅក្នុងជើងមាន់នេះសោត ក៏អាចជំរុញក្នុងការបង្កើតជាលិកាឡើងវិញ ដើម្បីកាត់បន្ថយការរលាកសន្លឹកឆ្អឹងផ្សេងៗ។ ជាទូទៅនៅពេលឈឺសន្លាក់ វាដោយសារឆ្អឹងរបស់អ្នកទ្រុឌទ្រោមហើយពេលវាត្រដុសគ្នាទៅ ធ្វើឲ្យហើម និងឈឺចាប់ពិបាកក្នុងការធ្វើចលនា។ តាមការសិក្សាសាកល្បងទៅលើមនុស្ស ១៩១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ ក្នុងកំឡុងពេល ៣…











