អ្នក​កាសែតម្នាក់ជាអ្នកគាំទ្រ Arsenal អះអាងថាវិធីសាស្រ្តដឹកនាំរបស់ Sir Alex នឹងត្រូវលុបចោលនៅក្នុងសង្គមបច្ចុប្បន្នព្រោះគាត់ពូកែមនុស្សសម្លុតកីឡាករ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

អ្នកគាំទ្រក្រុម Arsenal ម្នាក់ដែលមានកេរ្តិ៍ឈ្មោះនិងជាអតីតអ្នក​សារព័ត៌មាន អតីតពិធីករទូរទស្សន៍លោក Piers Morgan បានអះអាងថាលោក Sir Alex Ferguson នឹងមិនអាច​កាន់តំណែងជាអ្នកចាត់ការទូទៅបាន​យូរ​នោះទេ ប្រសិនបើលោកទទួលយកការងាររបស់ Man United ដែល​ស្ថិតពេលបច្ចុប្បន្ននេះ។

E7nE7abXoAE1VYP
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គាត់បានសរសេរក្នុង​បណ្ដាញសង្គម Twitter ថា៖“ លោក Sir Alex Ferguson ដែលជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡា នឹងត្រូវលុបចោលនៅក្នុងពិភពកីឡានាពេលបច្ចុប្បន្ននេះ​ ព្រោះតែលោកមានភាពឃោរឃៅពេក រំលោភបំពានខ្លាំងពេក មិនយល់ស្របច្រើនពេក ជ្រុលពេកហើយ និង“ សម្លុត” ច្រើនពេក។ នេះ​គឺ​ជា​ការ​ឆ្លុះបញ្ចាំងអំពី​សង្គមដែលប្រើពាក្យអសុរោះ មិនមានសិទ្ធិក្នុងការ​តវ៉ា ទទួលបានសិទ្ធិឬមានអារម្មណ៍ហួសហេតុ ដែលអាចងាយអាក់អន់ចិត្ត និងមិនអាចដោះស្រាយជាមួយមតិប្រឆាំងរបស់​អ្នក។ អបអរសារទសម្រាប់​អ្នក​កដែល​រស់​នៅ​ក្នុងសង្គម​ពេល​នេះ”។

ការផ្សាយពាណិជ្ជកម្ម
8bc78b1fcda53373a30f194b0845253c
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Sir Alex ត្រូវបានគេចាត់ទុកថាជាអ្នកចាត់​ការដ៏ល្អបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែអ្វី​ដែលគាត់ទទួលបានក្នុង​ពេល​នេះ ដោយសារតែភាពគ្មានមេត្តារបស់គាត់ពេល​គាត់​ដឹកនាំ។ គ្រូបង្វឹកសញ្ជាតិស្កុតឡេនដឹងពីរបៀបធ្វើការសម្រេចចិត្តក្នុងស្ថានភាពពិបាក ទោះបីជាវាមានន័យថាគាត់បានលក់កីឡាករសំខាន់ក៏ដោយ។

1_GettyImages 109453757
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាងនេះទៅទៀត ភាពខឹងច្រឡោតដ៏ល្បីល្បាញរបស់គាត់អាចមានសភាពអាប់អួរខ្លាំង ដែលជាអ្វីដែលកីឡាករបាល់ទាត់សម័យទំនើបប្រហែលជាមិនទទួល និងអាចដោះស្រាយបាន។ នៅក្នុងពិភពបាល់ទាត់បច្ចុប្បន្នអ្នកចាត់​ការអាចប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើពួកគេប្រើ​ប្រាស់កំហឹង និង​គប់​នេះ​ គប់នោះ​ដាក់​កីឡាករ ដូចដែលលោក Sir Alex ធ្លាប់គប់​ស្បែកជើងទៅកាន់ David Beckhamជាដើម។

ការផ្សាយពាណិជ្ជកម្ម
0_JS173775158
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្វីបើមានវិធីសាស្រ្តពិសេសៗរបស់គាត់ដែល​គ្មាននរណាដូចក៏ដោយ ក៏លោក Ferguson ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការ​ដឹកនាំ ២៦ ឆ្នាំនៅក្រុមបិសាចក្រហមដោយជួយក្លឹបឈ្នះពានរង្វាន់ Premier League ១៣ ដង FA Cup ៥ ដងនិង Champions League ២ ដង ព្រម​ទាំងពាន​រង្វាន់តូចៗជាច្រើន​ដង​ទៀត៕

Wenger Ferguson
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម