
ការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ ទោះមិនទាន់និយាយពាក្យថាស្រលាញ់
នៅពេលដែលបុរសណាម្នាក់ចាប់អារម្មណ៍ និងចង់តាមស្រលាញ់នរណាម្នាក់នោះ គេអាចនឹងស្វែងរកវិធីចូលទៅជិត ឬចែចង់នារីនោះតាមវិធីខុសៗប្លែកពីគ្នាតាមបែប តាមស្ទាយ៍ និងចរិតផ្ទាល់ខ្លួន។ តែការបង្ហាញសកម្មភាព និងអារម្មណ៍តាមនារីណាម្នាក់មិនប្រាកដថាជោគជ័យគ្រប់ពេល ឬអាចឱ្យនារីណាម្នាក់ដឹងពីចិត្តគេនោះទេ។ តែយ៉ាងណាតាមរយៈខែកំណើត ឬតារានិករនីមួយៗ យើងអាចនឹងទាយដឹងថា បុរសនោះកំពុងតែស្រលាញ់មនុស្សស្រីម្នាក់យ៉ាងពិតប្រាកដទោះមិនទាន់និយាយពាក្យថា « បងស្រលាញ់អូន » ក៏ដោយ។ តោះ មកដឹងពីការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ពេលតារានិករប្រុសៗទាំងនេះ ស្រលាញ់នរណាម្នាក់ដូចខាងក្រោមនេះ ៖ ១. Aries (២១ មីនា – ១៩ មេសា) តារានិករប្រុសៗមួយនេះ ពេលស្រលាញ់នរណាម្នាក់នឹងបញ្ចេញតាមរយៈកាយវិការសាច់ប៉ះសាច់ គឺដៃរហ័សចិត្តហ៊ាន។…











