
ភ្ញាក់ផ្អើល ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ទៅសួរសុខទុក្ខមិត្តចាស់ (មានវីដេអូ)
នាល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយវីដេអូ និងរូបភាពជាច្រើនរបស់ អ្នកឧកញ៉ា គិត ម៉េង បានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអីវ៉ាន់យ៉ាងសាមញ្ញបានត្រូវគេចែកចាយបន្តគ្នា លាន់មាត់សរសើរនូវការដាក់ខ្លួនបែបនេះ។ ការស្លៀកពាក់អ្នកដឹកជញ្ជូនមួយនេះ គឺធ្វើឡើងដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប ដោយនៅក្នុងនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសាររៀបរាប់បន្ថែមថា៖ « ថ្ងៃនេះ ខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។ ខណៈពេលដែលយើងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ…











