
ក្មេងត្រឹម ១-២ ឆ្នាំ បើបង្ហាញសញ្ញា ៥ នេះ ច្បាស់ណាស់ថាពួកគេជាក្មេងមាន IQ ខ្ពស់
ជាទូទៅក្មេងដែលមានអាយុត្រឹម ១-២ ឆ្នាំ គឺមិនងាយនឹងបង្ហាញនូវសញ្ញាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ក្មេងខ្លះមិនចេះទាំងនិយាយថែមទៀត។ យ៉ាងណាសម្រាប់អ្នកជាអាណាព្យាបាល ចូរសាកល្បងសង្កេតមើល ប្រសិនកូនរបស់អ្នកនៅចន្លោះអាយុខាងលើ ហើយបង្ហាញចេញនូវសញ្ញា ៥ នេះ គឺមានន័យច្បាស់ថា ពួកគេជាក្មេងឈ្លាសវៃ ហើយមាន IQ ខ្ពស់៖ ៥) មានក្បាលធំ ក្មេងដែលមានក្បាលធំ តាំងពីនៅតូចនោះសម្គាល់ច្បាស់ណាស់ ថាពួកគេជាក្មេងឈ្លាសវៃ។ ប្រសិនឈានដល់វ័យសិក្សា ពួកគេរមែងមានការចងចាំល្អ និងអាចយកបានពិន្ទុល្អថែមទៀត។ ៤) មានទម្ងន់នឹងន ក្មេងដែលមិនឡើងទម្ងន់លឿន ហើយមិនស្រកទម្ងន់លឿន ក៏ជាក្មេងដែលមាន IQ ខ្ពស់ដែរ ជាងនេះសុខភាពរបស់ពួកគេក៏ល្អដូចគ្នា។…











