
(វីដេអូ) អាយុត្រឹម ៥ ឆ្នាំ តែកូនពូជ Mateo របស់ Messi ចេះញាក់បាល់បណ្តើរៗហើយ
ឪពុកខ្លា កូនកើតមកមិនមែនឆ្មានោះទេ ជាក់ស្តែងដូចជាកូនប្រុសបង្កើតរបស់ Lionel Messi គឺ Mateo ដែលមានអាយុទើបតែ ៥ ឆ្នាំ ថ្មីៗនេះគេបានបង្ហាញទេពកោសល្យគួរឲ្យចាប់អារម្មណ៍បណ្តើរៗហើយ កំឡុងពេលលេងស្វាដណ្តើមបាល់ជាមួយបងប្អូនរបស់គេ។ ក្មេងប្រុសតូចដ៏គួរឲ្យស្រលាញ់ និងតែងតែជ្រលើមជាងគេនោះ គឺជាកូនទី ២ បន្ទាប់ពី Thiago Messi ដែលជាកូនច្បង។ កន្លងទៅគេបានស្ថិតក្នុងឃ្លីបវីដេអូដែលឪពុក បង្ហោះនៅលើ Instagram បង្ហាញពីការលេងស្វាដណ្តើមបាល់ ដោយមានក្មេងប្រុសធាត់ម្នាក់ទំនងជាបងប្អូនជីដូនមួយរបស់គេ ដើរតួជាស្វា ហើយ Messi, Mateo និង Thiago ជាអ្នកកាត់បាល់ទៅមក។…











