ឪពុកខ្លា កូនកើតមកមិនមែនឆ្មានោះទេ ជាក់ស្តែងដូចជាកូនប្រុសបង្កើតរបស់ Lionel Messi គឺ Mateo ដែលមានអាយុទើបតែ ៥ ឆ្នាំ ថ្មីៗនេះគេបានបង្ហាញទេពកោសល្យគួរឲ្យចាប់អារម្មណ៍បណ្តើរៗហើយ កំឡុងពេលលេងស្វាដណ្តើមបាល់ជាមួយបងប្អូនរបស់គេ។


ក្មេងប្រុសតូចដ៏គួរឲ្យស្រលាញ់ និងតែងតែជ្រលើមជាងគេនោះ គឺជាកូនទី ២ បន្ទាប់ពី Thiago Messi ដែលជាកូនច្បង។ កន្លងទៅគេបានស្ថិតក្នុងឃ្លីបវីដេអូដែលឪពុក បង្ហោះនៅលើ Instagram បង្ហាញពីការលេងស្វាដណ្តើមបាល់ ដោយមានក្មេងប្រុសធាត់ម្នាក់ទំនងជាបងប្អូនជីដូនមួយរបស់គេ ដើរតួជាស្វា ហើយ Messi, Mateo និង Thiago ជាអ្នកកាត់បាល់ទៅមក។ គេឃើញកូនតូច Mateo មិនត្រឹមតែចេះទាត់បាល់យ៉ាងច្បាស់ៗនោះទេ តែថែមទាំងចេះបណ្តើរបាល់ កាច់ចុះឡើង ឲ្យផុតអ្នកចូលមកដណ្តើមថែមទៀត។
ទស្សនាវីដេអូខាងក្រោម៖
Ig Messi: Crazy!⚽️ pic.twitter.com/ntjDccsuJz
— We Are Messi 🔟 (@WeAreMessi) July 28, 2021
ក្រោយឃើញសកម្មភាពទាំងនេះហើយ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើននិយាយដូចគ្នាថា Mateo គឺជាក្មេងដែលមានទេពកោសល្យពិតប្រាកដ ហើយគេរហ័ស និងលឿនខ្លាំងណាស់ជាមួយបាល់ ដោយជឿថា នេះគឺជាអ្នកស្នងតំណែងពី Messi យ៉ាងពិតប្រាកដទៅថ្ងៃខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

