ក្រុមជម្រើសជាតិប្រេស៊ីល បានឈ្នះមេដាយមាស ២ លើកផ្ទួនគ្នា ដោយជ័យជម្នះកាលពីយប់មិញ កើតឡើងក្រោយបង្កើតបរាជ័យដល់ក្រុមអេស្ប៉ាញ ២-១។
ក្រោយចប់ការប្រកួត កំឡុងពេលកីឡាករឡើងទៅទទួលមេដាយមាស ដែលប្រគល់ដោយប្រធាន FIFA លោក Gianni Infantino សម្រាប់ខ្សែប្រយុទ្ធ Richarlison ត្រូវបានគេប្រទះឃើញមាននិយាយពាក្យមួយឃ្លាគួរឲ្យចាប់អារម្មណ៍ ទៅកាន់ប្រធានធំវ័យ ៥១ ឆ្នាំ។



កីឡាកររបស់ Everton និយាយពេលឡើងទៅទទួលមេដាយមាសថា៖ “ហេ ពូត្រងោល ឆ្នាំក្រោយ [យើងនឹងឈ្នះវាទៀត] នៅកាតា” ដោយនេះចង់សំដៅដល់ការប្រកួត FIFA World Cup 2022 ថាក្រុមសាំបាប្រេស៊ីលនឹងក្លាយជាម្ចាស់ជើងឯកទៀត។
ទស្សនាវីដេអូខាងក្រោម៖
ano que vem é no Qatar ein, careca 🥇 kkkkkkk @richarlison97 pic.twitter.com/ujvIL8cexL
— Julio Velasco (@eujuliovelasco) August 7, 2021
គួរបញ្ជាក់ថា ជម្រើសជាតិប្រេស៊ីលនឹងត្រលប់មកប្រកួតសារជាថ្មីនៅកំឡុងខែកញ្ញា ដែលមានប៉ះឈីលី អាហ្សង់ទីន និងប៉េរូ ជាប្រកួតវគ្គជម្រុះបឋមដណ្តើមយកកៅអីនៅ World Cup ឆ្នាំក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក