ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Spouse
សង្គម

ជ្រើសរូបមួយ អាចទាយអនាគត ស្វាមី ឬភរិយារបស់អ្នក ជាមនុស្សបែបណា

ប្តី ឬប្រពន្ធ គឺជាដៃគូជីវិតនៅថ្ងៃអនាគត ដែលអាចរួមគ្នាសាងគ្រួសារ សាងអនាគត និងកំដរអ្នកអស់មួយជីវិត។ ការរើសគូត្រូវ នឹងនាំឱ្យជីវិតអ្នករីកចម្រើន និងកាន់តែល្អប្រសើរ តែយ៉ាងណាមិញយើងមិនអាចដឹងបានឡើយថាតើអនាគតអ្នកនឹងបានប្តី ឬប្រពន្ធបែបណា នឹងធ្វើបែបណាចំពោះអ្នក។ ដូច្នេះថ្ងៃនេះយើងនឹងមកមើលការទស្សទាយតាមរយៈសន្លឹកបៀរខាងក្រោម ថាតើអនាគតប្តី ឬប្រពន្ធអ្នកជាមនុស្សបែបណា ដោយដំបូងធ្វើការបិទភ្នែក ស្រមៃដល់ដៃគូជីវិតរបស់អ្នក ហើយជ្រើសរើសរូបសន្លឹកបៀរខាងក្រោមនេះ ពីលេខ១ ដល់លេខ ៥។ ជ្រើសរើសហើយសូមទៅអានចម្លើយខាងក្រោមនេះ ៖ #រូបទី១ ប្តី ឬប្រពន្ធ អនាគតរបស់អ្នក ជាមនុស្សកក់ក្តៅ ចិត្តល្អ និងជាមនុស្សដែលអាចទុកចិត្តបាន។ គេជាមនុស្សល្អ សម្តីពិរោះ…

KNONGSROK
សេដ្ឋកិច្ច

ពេលនេះក៏ជឿហើយថា មនុស្សគ្រប់រូបមិនអាចជោគជ័យរឿង៣យ៉ាងនេះ ក្នុងពេលតែមួយបានឡើយ!

ពេលនេះក៏ជឿហើយថា មនុស្សគ្រប់រូបមិនអាចជោគជ័យរឿង៣យ៉ាងនេះ ក្នុងពេលតែមួយបានឡើយ! ១. បើអ្នកជោគជ័យក្នុងជីវិតគ្រួសារ និងការងារ អ្នកត្រូវតែបរាជ័យ ក្នុងរឿងស្នេហា! ២. បើអ្នកជោគជ័យក្នុងរឿងគ្រួសារ និងស្នេហា អ្នកត្រូវពិបាក និងបរាជ័យក្នុងរឿងការងារ ការរកស៊ី! ៣. បើអ្នកជោគជ័យក្នុងរឿងស្នេហា​ និងការងារ ច្បាស់ណាស់ថា អ្នកក៏ត្រូវតែជួបប្រទះនូវជីវិតគ្រួសារដែលរស់នៅមិនចុះសម្រុង ឬបែកបាក់ ម៉ាក់ប៉ារស់នៅផ្សេងគ្នា! តែបើអ្នកច្បាស់ថា អ្នកជោគជ័យក្នុងរឿងទាំង៣នេះក្នុងពេលតែមួយ អ្នកមានគ្រួសារម៉ាក់ប់ាល្អ មានការងារល្អ ហើយមានមនុស្សស្រឡាញ់ក៏ល្អ តែខ្ញុំក៏ជឿថា ជីវិតអ្នកនៅតែមិនអាចមានក្ដីសុខ ហើយការដែលគ្មានក្ដីសុខនេះ វាក៏កើតឡើងពីចិត្តរបស់អ្នកខ្លួនឯង ដែលមិនផ្ដល់ក្ដីសុខឱ្យខ្លួនឯង អ្នកនៅតែគិតផ្ដេសផ្ដាស…

Cover New Copy
សង្គម

ជ្រើសរូប១ ទាយដូចដឹងចិត្ត ពីអនាគតនៃជីវិត ការងារ និងគោលដៅរបស់អ្នកទៅជាយ៉ាងណា!

តោះចង់ដឹងពីវាសនា និងអនាគតអ្នកល្អ ឬសម្រេចជោគជ័យដែលឬក៏អត់ ពេលនេះយើងនឹងមកលេងហ្គេមទស្សន៍ទាយសន្លឹកបៀរមួយ ដែលអាចមើលដឹងពីវាសនារបស់អ្នកបាននៅថ្ងៃមុខ។ ជាដំបូងធ្វើចិត្តឱ្យស្ងប់ រំងាប់អារម្មណ៍ ហើយនឹងដល់អនាគតអ្នក រួចធ្វើការជ្រើសរើសសន្លឹកបៀរ ពីលេខ ១ ដល់លេខ ៤ រួចអានលទ្ធផលខាងក្រោមនេះ៖   #កាតទី១ អ្នកនឹងមានតែរឿងល្អៗ និងវិជ្ជមាននៅក្នុងជីវិត ឆាប់ៗនេះ ចាប់ពីពេលនេះតទៅ។ គម្រោង និងផែនការអនាគតដែលអ្នកកំពុងតែគិត និងរៀបគម្រោងរយៈពេលវែងនៅខាងមុខនឹងរលូនហើយប្រកបដោយភាពជោគជ័យជាមិនខានសមតាមក្តីបំណង។ យ៉ាងណាមិញ នៅក្នុងរយៈពេលនេះ អ្នកមិនគួរយកចិត្តមកខ្វាយខ្វល់ ឬគិតពីរឿងតូចតាចនោះទេ​ ព្រោះរឿងធំៗជាច្រើនកំពុងតែរង់ចាំអ្នកសម្រេចវា។ #កាតទី២ នៅថ្ងៃខាងមុខនេះ ជីវិតអ្នកនឹងជួបប្រទះនឹងការលំបាកខ្លះ មិនអាចចៀសផុត។…

Untitled 1
កីទ្បា

ផ្លូវការ៖ Messi ផ្ទេរទៅ PSG គឺ​រួច​រាល់ហើយ

Lionel Messi បានឈានដល់កិច្ចព្រមព្រៀងសរុបមួយ ដើម្បីចូលរួមជាមួយ Paris Saint-Germain ក្នុងនាមជាកីឡាករ​គ្មានតម្លៃខ្លួន។ ប៉ារីស Saint-Germain នឹងប្រកាសក្នុងពេលឆាប់ៗនេះពីការចុះហត្ថលេខាលើកីឡាករ Leo Messi កិច្ចព្រមព្រៀងឈានដល់ខែមិថុនាឆ្នាំ ២០២៣ បូកនឹងជម្រើសបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤(១២ខែ​ទៀត) ។ Messi នឹងទទួលបានប្រាក់សុទ្ធ ២៥ លានអឺរ៉ូក្នុងមួយរដូវកាលបូក​ជាមួយ​នឹង​ប្រាក់​បន្ថែមដែលមានសក្តានុពលអាច​ឡើងប្រហែល ៣៥ លានអឺរ៉ូក្នុងមួយរដូវកាល។ PSG គឺជាក្លឹបតែមួយគត់ដែលទាក់ទង Leo និង Jorge Messi ដែលជាពុកគាត់ដោយផ្ទាល់ដោយមិនប្រើអន្តរការីផ្សេងណាមួយឡើយ។ Messi បានបដិសេធការ​ដេញថ្លៃរបស់…

Cover Lake
ដើរកម្សាន្ត

ល្បីឃើញទឹកពណ៌ស្អាតៗ កុំស្មានតែល្អដូចរូប! មកដឹងពីផលប៉ះពាល់ទាំងអស់គ្នា

ថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជាយើងកំពុងតែល្បីទៅដើរកម្សាន្ត ហែលលេង និងថតរូបកម្សាន្តលេងនៅភ្នំមួយចំនួនដែលមានទឹកពណ៌ខៀវស្រងាត់ប្លែកនោះគឺ ភ្នំចំបាប់ ឬ ភ្នំបាប់ ភ្នំជើងឆ្នុក ជារណ្ដៅរំសេវ និងនៅភ្នំផ្សេងៗទៀតដែលសម្បូរទៅដោយជាតិកំបោរ និងជាពិសេសសាធាតុ តេអុិនតេ (TNT) ដែលលោកអ្នកមិនគួរទៅជិត ប៉ះពាល់ ឬហែលកម្សាន្តនោះឡើយ។ #តើ តេអុិនតេ (TNT) ជាអ្វី? (TNT) វាគឺជាការលាយបញ្ចូល កាបូន (C) អុីដ្រូហ្សែន (H) នីត្រូសែន(N) និងអុកស៊ីហ្សែន(O) ដែលកូដវាគឺ #C7H5N3O6 ជាសារធាតុរំសេវ ដែលគេធ្វើឡើងដើម្បីងាយស្រួលយកថ្មភ្នំ…

Untitled 1
កីទ្បា

ស្ថិតិសំខាន់មួយនេះដែល Sancho បាន​មក​ពី Bundesliga នឹង​ជួយ Man United បានច្រើនបំផុត

ទីបំផុត Jadon Sancho គឺជាកីឡាកររបស់ Man United មែនទែន១០០% បន្ទាប់​ពីបានហ្វឹកហាត់នៅមូលដ្ឋាន Carrington ជាលើកដំបូងកាល​ពី​ម្សិលមិញ។ ប្រសិនបើអ្នកគាំទ្រ Manchester United នៅតែមិនយល់ពីទំហំនៃការចុះហត្ថលេខានោះ នេះគឺជាស្ថិតិមួយដែល​គាត់​ទទួលបានក្រោយ​ប្រកបអាជីពនៅក្របខ័ណ្ឌ Bundesliga ។ លោក Statman Dave ដែល​ជា​អ្នក​កាត់​ត្រាស្ថិតិបាល់​ទាត់របស់​ក្លិបបិសាចក្រហម និង​ជា​អ្នកវិភាគទម្រង់លេងបានទម្លាយថា ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅ​លីគ​កំពូលអាល្លឺម៉ង់ Jadon Sancho បង្កើតឱកាស​រក​គ្រាប់បាល់ ០.៩៨ គ្រាប់គិតជាមធ្យមបូករួមទាំងការ​បញ្ជូនបាល់ឱ្យមិត្តរួម​ក្រុមនៅក្នុងលីគ។ Jadon Sancho has averaged…

Skin Proteine
សុខភាព

ប្រការ ៦ ចំនុចត្រូវជៀសវាងដាច់ខាត ព្រោះបង្កជាស្នាមជ្រួញនៅលើស្បែកមុខ

យោងតាមការស្រាវជ្រាវរបបអាហាររបស់អ្នកតមអាហារ និងសូម្បីតែទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចធ្វើឱ្យស្មាមជ្រីវជ្រួញលេចឡើងនៅលើផ្ទៃមុខរបស់អ្នក។ ការយល់ដឹងថាតើអាហារណាដែលគួរចៀសវាង វិធីជ្រើសរើសលាងមុខ និងរបៀបផ្លាស់ប្តូរទម្លាប់របស់អ្នកអាចធ្វើឱ្យអ្នកអាចនៅវ័យក្មេង និងស្រស់ស្អាតបាននៅពេលអ្នកមានវ័យកាន់តែចាស់។ យោងតាមឯកសារបរទេសដែល​ Knongsrok បានប្រែសម្រួលនេះសង្ឃឹមថាមូលហេតុខាងក្រោមនេះនឹងជួយអ្នកយល់ដឹងបានកាន់តែច្រើន និងវិធីជំនះរបស់អ្នកជាមួយនឹងភាពចាស់ជាងវ័យ។ 1. ការគេងមិនលក់នាំឱ្យមានការខ្សោះជាតិទឹកលើស្បែក យោងតាមការសិក្សានេះប្រសិនបើអ្នកគេងមិនលក់សូម្បីតែមួយយប់ ឬគេងបានតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃវាអាចនាំឱ្យបាត់បង់ជាតិទឹក និងបន្ថយរបាំងការពារស្បែក។ ការសំរាកបានគ្រប់គ្រាន់គឺជាគន្លឹះក្នុងការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ និងការលូតលាស់កោសិកាថ្មី ដូច្នេះប្រសិនបើអ្នកសម្រាកឱ្យបានស្រួលត្រឹមត្រូវអ្នកនឹងអាចនៅក្មេងជាងវ័យ។ 2. កង្វះសារធាតុប្រឆាំងអុកស៊ីតកម្មមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការបង្កើតស្នាមជ្រួញនៅលើស្បែកមុខកាន់តែច្រើន © depositphotos.com វីតាមីន A, C, E និងប៉ូតាស្យូមគឺចាំបាច់ណាស់សម្រាប់ស្បែកដែលមានសុខភាពល្អ។ Knongsrok សូមណែនាំឱ្យអ្នកញ៉ាំបន្លែឱ្យបានច្រើន ជាពិសេសការ៉ុត ប៉េងប៉ោះ…

Untitled 1
កីទ្បា

លោក Tuchel ប្រាប់មូលហេតុចុះកុងត្រាយក Romelu Lukaku មក​លេង​នៅ Chelsea ជាថ្មី​ម្ដង​ទៀត

លោក Thomas Tuchel បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយទូរទស្សន៍ Sky Sports ថា Romelu Lukaku គឺ​ជា​កីឡាករពិសេស​ដែល​ចំណុច​ល្អ​ ហើយ​នេះ​ជាមូលហេតុដែលគាត់​ចុះកុងត្រាយក​ពី Inter Milan។ “ Romelu គឺជាបុរសម្នាក់ដូចជា Haaland នៅ Dortmund, Lewandowski នៅ Bayern, Harry Kane នៅ Tottenham ដែលជាកីឡាករលេខ ៩ ពិតប្រាកដ និងចូលចិត្តរកគ្រាប់បាល់ និងមានវត្តមាននៅក្នុងប្រអប់” ។ …

Ggfgf
សង្គម

ឈប់​ភ័ន្ត​ច្រឡំ! ស្រីៗ​ច្រើន​គិត​ថា​លេង​ចរិត ៣ នេះ​គួរ​ឲ្យ​ស្រលាញ់ តែ​ការ​ពិត​បុរស​ស្អប់​បំផុត

នៅ​ដំណាក់កាល​ចាប់ផ្តើម​ស្នេហា​ដំបូងៗ​ មនុស្ស​ស្រី​ជា​ច្រើន​តែងតែ​គិត​ថា​អត្តចរិត​ខាង​ក្រោម ៣ នេះ ជា​ទង្វើ​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ មើល​ទៅ​ក្នក់ក្នាញ់ ឲ្យ​បុរស​នោះ​កាន់​តែ​លង់​ស្នេហ៍ តែ​ឈប់​គិត​បែប​ហ្នឹង​ទៅ ការ​ពិត​វា​ជា​រឿង​ដែល​បុរស​ស្អប់​បំផុត​ទៅ​វិញ​ទេ៖ ៣) តុបតែង​ខ្លួន និង​ស្លៀកពាក់​ខ្លាំង​ពេក​ពេល​ណាត់​ជួប មនុស្ស​ស្រី​ខ្លះ​គិត​ថា ការ Makeup ខ្លាំង​ជា​អ្វី​ដែល​បុរស​ចាប់​អារម្មណ៍​បំផុត និយាយ​ទៅ​គិត​ថា​គេ​មើល​រូប​សម្រស់​ជាង​ផ្នែក​ណា​ទាំង​អស់ ហើយ​បាន​ចំណាយ​ទាំង​ថវិកា​និង​ពេលវេលា ទៅ​តុបតែង​មុខមាត់ រាងកាយ​មួយ​អស់​ដៃ​តែ​ម្តង។ ទោះ​យ៉ាង​ណា​មិន​សុទ្ធ​តែ​បុរស​គ្រប់​គ្នា​ចង់​បាន​បែប​ហ្នឹង​ទេ សម័យ​នេះ​ភាគ​ច្រើន​បុរស​មាន​អារម្មណ៍​ធុញទ្រាន់​ទៅ​វិញ​ទេ ​បើ​ពួក​គេ​ដឹង​ថា​អ្នក​ចាយ​ពេល​រាប់​ម៉ោង​គ្រាន់​តែ​ការ​តុបតែង​ខ្លួន ពោល​ពួក​គេ​ចង់​បាន​នារី​ដែល​រស់នៅ​បែប​ធម្មជាតិ​ជា​ខ្លួន​ឯង ដោយ​ថែម​ថយ​បន្តិចបន្តួច​គឺ​គ្រប់គ្រាន់។ ២) ចូលចិត្ត​លាក់​អារម្មណ៍​ទុក​ឲ្យ​គេ​ទាយ នាង​តែងតែ​មិន​ចូលចិត្ត​និយាយ​ចំៗ​ទេ ហើយ​ធ្វើ​ញឹកញ៉ក់​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​កំពុង​ត្រូវ​ការ​អ្វី ចង់​និយាយ​អ្វី។ ភាព​អៀនខ្មាស​ជ្រុល​ពេក​នេះ នឹង​ធ្វើ​ឲ្យ​បុរស​ជា​ដៃ​គូ​មាន​អារម្មណ៍​ថា​នឿយណាយ…

T
សង្គម

ជ្រើសរើសទេវតាមួយ ដើម្បីទទួលយកសារណែនាំនៅពាក់កណ្តាលខែសីហានេះ

ធ្មេចបើកពាក់កណ្តាលខែសីហា បានឈានចូលមកដល់ទៀតបាត់។ ពេលវេលារយៈពេលជាង ១០ ថ្ងៃមកនេះ តើអ្នកបានជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត? យ៉ាងណាតាមរយៈអត្ថបទនេះ យើងនឹងបង្ហាញសារណែនាំដ៏ល្អសម្រាប់ជីវិតរបស់អ្នកនៅពាក់កណ្តាលខែខាងមុខ ដែលអ្នកគួរតែទទួលបាន៖ ទេវតាទី ១ អ្នកជាមនុស្សដែលកំណត់គោលដៅច្បាស់លាស់ និងដឹងច្បាស់ថាអ្នកគួរធ្វើអ្វីក្នុងជីវិត។ អ្នកមានទេពកោសល្យក្នុងការបង្កើតកិច្ចប្រាស្រ័យទាក់ទង ហើយនាំឲ្យមនុស្សជុំវិញខ្លួនគោរពស្រលាញ់អ្នកខ្លាំងបំផុត។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺភាពស្មុគស្មាញនៅខាងក្នុងរបស់អ្នក ដែលអ្នកលាយឡំនូវអារម្មណ៍សោកសៅជាច្រើន ហើយមិនសូវមានអ្នកដឹងពីអ្នកនោះទេ។ យល់ល្អពេលខ្លះគួរតែរៀនបើកចំហ ឲ្យមនុស្សក្បែរខ្លួននិងជិតស្និទ្ធនឹងអ្នកបំផុត បានដឹងលឺខ្លះ ព្រោះមិនប្រាកដថាគេមិនអាចជួយអ្នករហូតនោះទេ ក៏មានពេលខ្លះគេអាចមានយោបល់ល្អៗសម្រាប់អ្នកខ្លះដែរ។ ទេវតាទី ២ អ្នកជាមនុស្សដែលមានមិត្តភ័ក្ដិតិច តែពួកគេជាមិត្តល្អ ហើយទំនាក់ទំនងជ្រាលជ្រៅខ្លាំងណាស់។ អ្នកជាមនុស្សរាងត្រង់បន្តិច ឃើញអីនិយាយហ្នឹងមិនសូវចេះលាក់ពុតច្រើនឡើយ យ៉ាងណាអ្នកគួរតែមានការគិតឲ្យបានល្អិតល្អន់បន្តិច…

T
សង្គម

ជ្រើសរើស​កាត​មួយ ដើម្បី​ទម្លាយ​ដឹង​ថា​គេ​កំពុង​ច្រណែន​អ្នក​ដោយសារ​រឿង​អ្វី?

ជឿ​ថា​មនុស្ស​យើង​ម្នាក់ៗ​គ្មាន​នរណា​ដែល​ថា​គ្មាន​គេ​ច្រណែន ឈ្នានីស​នោះ​ទេ។ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ​ព្រោះ​ជីវិត​យើង​មិន​អាច​បំពេញ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​សប្បាយ​រីករាយ​ សាទរ​នឹង​យើង​បាន​ទាំង​អស់​នោះ​ទេ។ តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សុំ​ឲ្យ​អ្នក​ជ្រើសរើស​នៅ​កាត​មួយ ដើម្បី​ទម្លាយ​ដឹង​ថា តើ​មាន​មនុស្ស​កំពុង​ច្រណែន​អ្នក​ដែរ​ឬ​ទេ ហើយ​ពួក​គេ​ច្រណែន​អ្នក​នឹង​រឿង​អ្វី? កាត​ទី ១ អ្នក​ជា​មនុស្ស​ដ៏​ជោគជ័យ​ម្នាក់ ហើយ​បើ​និយាយ​ពី​កម្រិត​នៅ​ក្នុង​តំបន់​មួយ​នោះ គឺ​អ្នក​ហាក់​លេចធ្លោ​ជាង​គេ​ហើយ។ ដូច្នេះ​ទើប​មាន​មនុស្ស​មួយ​ចំនួន ដែល​គេ​កំពុង​ប្រកួតប្រជែង​នឹង​អ្នក គេ​មាន​ការ​បារម្ភ មាន​ការ​ភិតភ័យ​ថា​គេ​ពិបាក​នឹង​តាម​ស្មើ​ភាព​ខ្លាំង​ដូច​ជា​អ្នក។ មនុស្ស​នោះ​ច្រើន​តែ​ជា​ភេទ​ផ្ទុយ​នឹង​អ្នក មិន​ថា​តែ​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី​ក្តី។ កាត​ទី ២ វា​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ តាម​ពិត​ទៅ​ទ្រព្យ​អ្នក​មិន​ច្រើន​នោះ​ទេ តែ​អ្នក​ចេះ​បង្កើត​ក្តីសុខ​ឲ្យ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ជីវិត​មើល​ទៅ​ហាក់​បី​ដូច​ល្អ​ប្រសើរ​ជាង​ជីវិត​មនុស្ស​មួយ​ចំនួន។ ពួក​គេ​នោះ​ហើយ​ដែល​កំពុង​ច្រណែន​អ្នក តែ​វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ភាព​លោភលន់​ហួស​ប្រមាណ​របស់​អស់​មនុស្ស​ទាំង​នោះ ដែល​មាន​មិន​ចេះ​ស្កប់ស្កល់។…

Fd
កីទ្បា

Rio ថា​បើ Chelsea ឲ្យ Lukaku លេង​តំណែង Werner ច្បាស់​ណាស់​នឹង​អាច​រក​បាន​ដល់​ប៉ុណ្ណេះ​គ្រាប់

អតីត​កូន​ក្រុម​នៅ​បិសាច​ក្រហម​លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​មក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី Romelu Lukaku ដែល​ថា​គេ​នឹង​ពាំនាំ​ផ្លែផ្កា​ជោគជ័យ​ជា​ច្រើន​មក​ឲ្យ​ក្លឹប​តោ​ខៀវ។ បុរស​វ័យ ២៨ ឆ្នាំ​លឺ​ដំណឹង​ថា​ផ្ទេរ​មក Chelsea នៅ​តម្លៃ ៩៧,៥ លាន​ផោន ហើយ​ឥឡូវ​គេ​មក​ដល់​ទីក្រុង​ឡុង​ហើយ ដោយ​កំពុង​ឈាន​ដល់​ដំណាក់​តេស្ត​សុខភាព​ដំបូង មុន​សម្រេច​ប្រកាស​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។ តាម​ការ​ជឿជាក់​របស់ Ferdinand បាន​និយាយ​ប្រាប់ FIVE YouTube Channel បែប​នេះ៖ “ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាមួយ​គេ [Lukaku] ដោយ​គេ​ជា​បុរស​ដែល​ស្រេកឃ្លាន​ការ​រក​គ្រាប់​បាល់ តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​មក​ខ្ញុំ​ច្បាស់​ទេ អំពី​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​មក Chelsea គ្រាន់​គេ​ថា​រដូវ​កាល​ថ្មី​នេះ…