PSG ទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយក្នុងការ​រក្សា Mbappe ពី​ការ​ចង់បានរបស់ Real Madrid

Dc66e4bc 79ec 4f1a Bd14 6211e29dc94d
ការផ្សាយពាណិជ្ជកម្ម

PSG ទទួលយកការមកដល់របស់ Leo Messi ទាំង​ម្រាមដៃដប់បន្ទាប់​ពីប្រកាស​ចាកចេញ​ពី FC Barcelona ហើយ​ពេល​នេះធ្វើការខ្ជាប់ខ្ជួនលើរូបមន្តហិរញ្ញវត្ថុរបស់ក្លិបដើម្បីរក្សាទាំង Messi និង Kylian Mbappe ឱ្យ​នៅ​បន្ត​នេះបើតាម​ការរាយការណ៍របស់​កាសែត Goal Espana

Messi At Stamford Bridge CL
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភពបន្តថាក្លិប​មានមូលដ្ឋាន​នៅ​ទីក្រុងប៉ារីសថែមទាំងបានទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយទៀតផង។ ក្នុងពេលជាមួយគ្នានេះ PSG ដឹងថា Mbappe មិនចង់បន្តកុងត្រារបស់គាត់ទេ ដោយសារតែចំណាប់អារម្មណ៍របស់ Real Madrid ។

ការផ្សាយពាណិជ្ជកម្ម
Kylian Mbappe
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្លឹបបារាំងត្រូវបានគេនិយាយថាមានការខកចិត្តយ៉ាងខ្លាំងជាមួយក្រុមអធិរាជសផង​ដែរ​ដែល​ចង់​បាន​កីឡាករសំខាន់របស់ខ្លួន។មុននេះ! គេនិយាយថា Florentino Perez នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខាជាមួយ Mbappe នៅខែសីហាខាងមុខនេះ។

LEOMES
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការមកដល់PSG របស់ Messi អាចនៅតែបង្ខំឱ្យក្រុមនៅ Ligue 1 មួយ​នេះលក់កីឡាករឆ្នើមរបស់ពួកគេ ប្រសិនបើពួកគេមិនមានផែនការសេដ្ឋកិច្ចដែលមានសុវត្ថិភាព និង​ស្ថេរភាពទេនោះ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms