ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Np_file_73161
កីទ្បា

ឡើង​បញ្ជី​ឈ្មោះ ៧ រូប​នេះ​ទៅ​លើ​ហើយ ខែ​មករា​ Man Utd ដឹង​តែ​វ៉ៃ​ចេញ ដើម្បី​យក​លុយ​ចូល​ក្លឹប

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​ផែនការណ៍​ត្រៀម​វ៉ៃ​ចេញ​កីឡាករ​ ៧ រូប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ព្រោះ​ដើម្បី​ប្រមូល​លុយ​មួយ​ចំនួន​ត្រលប់​មក​វិញ បន្ទាប់​ពី​ការ​ចាយវាយ​ក្រាស់ក្រែល​ទៅ​លើ​ការ​នាំ​យក Cristiano Ronaldo, Jadon Sancho និង Raphael Varane កាល​ពី​រដូវ​ក្តៅ។ កំឡុង​ការ​ចាយវាយ​ដល់​ខ្ទង់​រយ​លាន​ សម្រាប់ United មិន​ទាន់​កើប​ចំណូល​មក​វិញ​បាន​នោះ​ទេ ដ្បិត​បើ​កន្លង​ទៅ​ មាន​ការ​ចាកចេញ​របស់ Sergio Romero និង Daniel James តែ​ពួក​គេ​ជា​កីឡាករ​ផុត​កុង​កុងត្រា និង​លក់​បាន​តម្លៃ​ទាប​ប៉ុណ្ណោះ។ បើ​តាម​សារព័ត៌មាន TheSun…

Gffg
កីទ្បា

រថយន្ត​ស៊េរី​ទំនើប​ដែល Ronaldo បើក​ទៅ​មក​ហ្វឹកហាត់​នៅ​ក្លឹប​ថ្មី មាន​តម្លៃ​ប៉ុន្មាន?

នៅ​កំឡុង​ការ​ធ្វើ​ដំណើរ​មក​ហ្វឹកហាត់​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ អ្នក​គាំទ្រ​រមែង​ប្រទះ​ឃើញ Cristiano Ronaldo បាន​ប្រើប្រាស់​នៅ​រថយន្ត​សេរ៊ី​ទំនើប​មួយ​គ្រឿង​ជា​ប្រចាំ នោះ​គឺ​ម៉ាក Lamborghini Urus។ វា​ជា​រថយន្ត​ទំនើប​មួយ​ក្នុង​ចំណោម​បណ្តុំ​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​កីឡាករ​ព័រទុយហ្គាល់ តែ​ក៏​សង្កេត​ឃើញ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​សួរ​ចង់​ដឹង​ពី​តម្លៃ​រថយន្ត​ម៉ាក​នោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Mirror របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា រថយន្ត Lamborghini Urus ដែល CR7 បើកបរ​ទៅ​មក​ជា​ប្រចាំ គឺ​វា​មាន​តម្លៃ​ត្រឹម​តែ​ជាង ២៣០ ០០០ ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​នេះ​រាប់​ថា​ធូរ​ថ្លៃ​ហើយ បើ​ធៀប​នឹង​កំពូល​រថយន្ត​ឯ​ទៀត​របស់ CR7 ដូច​ជា​ Brabus G-Wagon ដែល​មិត្ត​ស្រី Georgina…

Unlucky Love
ទស្សនៈ

សំណាងមិនល្អនៅក្នុងរឿងស្នេហា? សាកល្បង១១ចំនុចនេះជាវិធីដើម្បីកែប្រែពីសំណាងមិនល្អ មកល្អវិញ

ជឿខ្ញុំចុះ បើអ្នកគិតថាអ្នកមិនមានសំណាងក្នុងស្នេហា ប្រហែលជាអ្នកមិនបានអានអត្ថបទនេះទេ។ ខ្ញុំបានជួបមនុស្សជាច្រើនហើយខ្ញុំបានគិតថាគួរតែធ្វើជាឆ្កែជំនួសវិញ។ ពួកគេងាយស្រួលជាង។ ប៉ុន្តែការពិតបទពិសោធន៍ណាត់ជួបរបស់អ្នកប្រហែលជាធ្វើឱ្យអ្នកអស់សង្ឃឹមក្នុងការស្វែងរកមនុស្សដែលអ្នកចង់នៅជាមួយ។ ភាពឆោតល្ងង់ និង ការខកចិត្តតែងតែបន្សល់ទុកនូវរសជាតិមិនល្អ នៅក្នុងចិត្តរបស់អ្នក នេះនឹងធ្វើឱ្យអ្នកមានអារម្មណ៏ថា មិនមានសំណាងក្នុងរឿងស្នេហា។ មនុស្សយើងភាគច្រើនមិនបានជួបមនុស្សដែលត្រូវគ្នា និង ស្រលាញ់គ្នាដល់ចាស់នោះទេ យើងត្រូវជួបមនុស្សជាច្រើិន មុននឹងជួបមនុស្សល្អម្នាក់សម្រាប់អ្នក។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្តេចចំពោះរឿងនេះ? អ្នកគួរតែតប្តូរការគិត ពីការគិតថាអ្នកមិនមានសំណាងក្នុងរឿងស្នេហា។ ខ្ញុំដឹងថានេះជារឿងដែលពិបាកមួយ ប៉ុន្តែនៅពេលដែលអ្នកធ្វើបាន អ្នកនឹងជួបមនុស្សប្រភេទផ្សេងដែលអ្នកចង់បានជាមិនខាន។ ជឿខ្ញុំចុះ អ្នកមិនមែនមិនមានសំណាងនោះទេ។ #១ បញ្ឈប់ការអាណិតឬការស្អប់ខ្លួនឯង បញ្ហាធំបំផុតដែលមនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមិនមានសំណាងក្នុងរឿងស្នេហានោះ គឺ ពួកគេគិតថាពួកគេសមនឹងនៅម្នាក់ឯង ហើយស្លាប់ទៅវីញម្នាក់ឯង។…

Photodune 1576481 Relaxing Xs
ទស្សនៈ

រឿង១០យ៉ាង ដែលមនុស្សជោគជ័យច្រេីនតែធ្វើនៅ «ចុងសប្តាហ៍»

ប្រសិនបើ អ្នកចង់ទទួលបានជោគជ័យ អ្នកត្រូវតែឧស្សាហ៍ ហើយត្រូវតែមានឆន្ទៈ ដើម្បីយកពេលវេលាមួយចំនួន ដើម្បីធ្វើការ។ តេីធ្វេីដូចម្តេចដេីម្បីធ្វើការបានច្រើន ក្នុងរយៈពេលខ្លី? ខណៈពេល ដែលមនុស្សទូទៅ គិតថាចុងសប្តាហ៍ គឺជាពេលវេលានៃ ការសម្រាកលំហែកាយ។ ប៉ុន្តែមនុស្សជោគជ័យ ពួកគេមានគំនិតខុសពីគេ សំរាប់ថ្ងៃចុងសប្តាហ៍។ ១០ ចំណុចខាងក្រោមនេះ​ គឺជារបៀបដែលពួកគេ ចំណាយនៅចុងសប្តាហ៍៖ ១. ពួកគេក្រោកពីព្រលឹម លោក Tim Cook ដែលជាអគ្គនាយកក្រុមហ៊ុន Apple បច្ចុប្បន្ន បាននិយាយថា គាត់ភ្ញាក់ឡើងរៀងរាល់ព្រឹក នៅម៉ោង ៣…

Cover Corn
សង្គម

ទាល់តែសាកបានដឹង! ប្រើពោតកិនជាមួយគ្រឿងផ្សំងាយៗ​ ជួយឱ្យផ្ទៃមុខស្អាតបានដល់ទៅ៥មុខ

ពោត គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលអាចយកមកទទួលទានច្នៃជាម្ហូបអាហារ ​ជាគ្រឿងបង្អែមចម្អាប ឬអាចស្ងោរទទួលទានស្រស់ៗក៏បាន ​ជាពិសេសគឺមានធាតុផ្សំជាច្រើនមុខ អាចជំនួយសុខភាពបានច្រើនយ៉ាង ​ថែមទាំងអាចជួយដល់សុខភាពស្បែកបានផងដែរ ​តាមរយៈការយកមកប្រើប្រាស់ជាគ្រឿងផ្សំលាបមុខតាមរបៀបងាយៗ។ តោះ! មករៀនធ្វើម៉ាសឱ្យមុខស្អាតដូចខាងក្រោម ​ # វិធីធ្វើម៉ាស់ពីពោត -វិធីងាយៗ អ្នកគ្រាន់តែកិន ​ឬក្រឡុកពោតស្រស់ៗឱ្យហ្មត់ ​រួចលាយជាមួយនឹងទឹកដោះគោជូរក៏បាន  ឬទឹកឃ្មុំក៏បានក្នុងបរិមាណសមល្មម រួចកូរចូលគ្នាឱ្យសព្វ។ -បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាត ​សឹមយកល្បាយម៉ាស់ពោតមកលាបឱ្យសព្វមុខទុកចោលរយៈពេល ​១៥នាទី ​ចាំលាងមុខចេញនឹងទឹកត្រជាក់ជាការស្រេច។ ចំណាំ៖ នៅក្នុងនោះអ្នកអាចកិន ​ឬក្រឡុកពោតស្រស់ៗមកលាបលើផ្ទៃមុខ ​ដោយមិនបាច់លាយអ្វីទាំងអស់ក៏បាន  បើពិបាករកគ្រឿងផ្សំ។ # គុណប្រយោជន៍នៃម៉ាស់ពោត ១. ជំនួយស្បែកមុខដែលមានពណ៌មិនស៊ីគ្នា…

Cover Windows
សង្គម

ត្រូវបានកម្រិតណា? រើសបង្អួចមួយ អាចបង្ហាញចរិតលក្ខណៈ និងមហិច្ឆតាដ៏ខ្លាំងក្លាក្នុងខ្លួនអ្នក

មនុស្សម្នាក់ៗតែងតែមានចរិតលក្ខណៈខុសៗគ្នា ហើយក៏មានភាពខ្លាំងសម្រាប់ខ្លួនឯងដែរ ដោយគ្មានអ្នកណាម្នាក់ដែលដូចគ្នានោះទេ។ អ្នកខ្លះដឹងពីអត្ថចរិតររបស់ខ្លួន ឯអ្នកខ្លះទៀតមិនបានដឹងទេ ដូច្នេះប្រសិនជាមនុស្សម្នាក់ៗដឹងពីអត្តចរិតរបស់ខ្លួន ហើយកែប្រែចំនុចមិនល្អ ទៅជាចំណុចល្អវិញនោះ នោះជីវិតនឹងកាន់តែល្អប្រសើរឡើង។ ដូច្នេះប្រសិនជាអ្នកចង់ទាយមើលថាអ្នកមានអត្ថចរិត និងភាពខ្លាំងយ៉ាងណា ចូរសង្កេតមើលរូបបង្អួចខាងក្រោមនេះ រួចជ្រើសរូបមួយណាដែលអ្នកពេញចិត្តជាមុនសិន។ ក្រោយជ្រើសរួចចូលអានចម្លើយខាងក្រោម ៖ ១. បង្អួចទី ១ អ្នកជាមនុស្សក្លាហាន ស្វាហាប់ មានជំនឿលើខ្លួនឯង និងហ៊ានប្រថុយ ហើយអ្នកតែងតែចង់មានអ្វីដែលជារបស់ខ្លួនឯងផ្ទាល់ទាំងការងារ និងអាជីវកម្មរបស់ខ្លួនមួយ។ អ្នកជាមនុស្សដែលមានមហិច្ឆតាចង់បានប្រាក់ចំណេញ និងមានការរីកចម្រើនខ្លាំង  ហើយក៏ជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ និងពូកែជួយផ្តល់យោបល់ល្អៗដល់មនុស្សជុំវិញ។ យ៉ាងណាមិញ ចរិតរបស់អ្នកមិនសូវជារួសរាយ និងពូកែចូលចំណោមមនុស្សម្នានោះទេ ដែលធ្វើឱ្យអ្នកមិនសូវជាស្និទ្ធស្នាលនឹងមនុស្សក្នុងសង្គមប៉ុន្មាននោះទេ។…

8bfb4b95 Ab25 4a96 A24c E8e303917e9c
កីទ្បា

Donny van de Beek គ្មានឈ្មោះក្នុងបញ្ជីជម្រើសជាតិហូឡង់ទៀតហើយ

ក្រុមជម្រើសជាតិហូឡង់បានប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិបណ្តោះអាសន្នរបស់ពួកគេសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសឡាតវី និងហ្គីប្រាល់តានៅខែខែតុលាខាងមុខ។ ទោះយ៉ាងណាក៏ដោយ! បញ្ជីឈ្មោះនេះមិនរាប់បញ្ចូល Donny van de Beek ដែលបានអវត្តមានពីការប្រកួតអន្តរជាតិដោយសារតែគាត់ខ្វះពេលវេលាលេងនៅ Manchester United ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតយូរ៉ូ ២០២០ ដោយសាររបួសក្រលៀន។ ចាប់តាំងពីពេលនោះមកគាត់បានខកខានការប្រកួតពីរបីលើកដំបូងរបស់អ្នកចាត់ការថ្មី Louis van Gaal ។ Van de Beek បានបង្ហាញខ្លួនតែពីរដងប៉ុណ្ណោះសម្រាប់បិសាចក្រហមនៅរដូវកាលនេះគឺម្តងនៅ Premier League និងម្តងនៅ…

Untitled 1   Copy
កីទ្បា

តើ​វិក័យប័ត្រប្រាក់ឈ្នួលរបស់ Man United ផ្លាស់ប្តូរបែបណាបន្ទាប់ពីទិញ​បានកីឡាករ​បីនាក់​នេះ

ការចុះហត្ថលេខាលើ Jadon Sancho, Raphael Varane និង Cristiano Ronaldo ក្នុងពេលតែមួយមិនតម្រូវឱ្យក្រុមបិសាចក្រហមចំណាយប្រាក់ច្រើនលើថ្លៃផ្ទេរនោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ថ្លៃឈ្នួលរបស់ក្លិប។ The Telegraph បានរាយការណ៍ថាការ​ចុះកុងត្រាយកកីឡាករថ្មីទាំងបីរូបនេះបាននាំឱ្យក្លឹបឡើងការ​ចំណាយលើប្រាក់ឈ្នួលចំនួន ៦៥ លានផោន។ នេះមាន​ន័យ​ថា​ប្រាក់ឈ្នួលសម្រាប់កីឡាករឡើងចំនួន ៦៥ ភាគរយនៃចំណូលសរុប បើទោះបីជាបិសាចក្រហមមានបំណងចង់បានតុល្យភាពប្រាក់ចំណូលចំណាយ ៥០-៥០ ក៏ដោយ។ United ក៏បានខាតបង់ប្រហែល ៩២ លានផោនដោយសារជំងឺរាតត្បាត Covid-19 ដែល​ជាកំណត់​ត្រា​ខាត់​បង់​ធំ​បំផុត​របស់​ក្លិប៕

New Copy
PR

រួសរាន់ឡើង! គម្រោងផ្ទះវីឡាដ៏ប្រណិតដែលមានទីតាំងជិតបំផុត នៅចំកណ្ដាលទីក្រុងភ្នំពេញ បានបើកលក់ជាផ្លូវការហើយ (មានវីឌីអូ)

ភ្នំពេញ៖ គម្រោងអាម៉ូរីសែនសុខ របស់ក្រុមហ៊ុនអាម៉ូរី ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ គម្រោង អាម៉ូរីសែនសុខ ជាគម្រោងវីឡាប្រណិត ទំនើបទាន់សម័យ ស្ថិតនៅចំកណ្តាលបេះដូង ខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ។ ដូចដែលបានជ្រាបច្បាស់ហើយថា ខណ្ឌសែនសុខត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ហើយវាក៏ជាតំបន់ពាណិជ្ជកម្មធំមួយ ដែលបណ្តុំទៅដោយស្ថាបត្យកម្មប្រណិតៗ ព្រមទាំងសហគ្រាស តូចធំ ថ្នាក់ជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមានសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប…

SPORT PREVIEW Messi Castle
កីទ្បា

ប្រពន្ធ Messi លែង​ចង់​នៅ​សណ្ឋាគារ ឥឡូវ​មើល​ឃើញ​វិមាន​ស្កឹមស្កៃ​មួយ ​មាន​តម្លៃ​ដល់​ទៅ…

Lionel Messi ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ក្លឹប​បារាំង Paris Saint-Germain គឺ​លោក​បាន​ស្នាក់នៅ​សណ្ឋាគារ​ Royal Monceau ក្នុង​ទីក្រុង​ប៉ារីស​បណ្តោះ​អាសន្ន តែ​យ៉ាង​ណា​រយៈ​ពេល​ចុង​ក្រោយ​នេះ ខាង​ភរិយា​អ្នក​ស្រី Antonella Rocuzzo បាន​ពិភាក្សា​ជាមួយ​ស្វាមី និង​សម្រេច​ទិញ​ផ្ទះ​មួយ​កន្លែង​ហើយ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន SportBible បាន​ចុះ​ផ្សាយ​ថា Antonella មើល​ឃើញ​វិមាន​មួយ​កន្លែង ដែល​មាន​តម្លៃ ៤១ លាន​ផោន​ឬ​ជាង ៥៦ លាន​ដុល្លារ យក​ទុក​ជា​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​ចាប់​ពី​ពេល​ខាង​មុខ​ត​ទៅ។ វា​ជា​ប្រភេទ​វិមាន ដែល​បាន​សាងសង់​តាំង​ពី​ឆ្នាំ ១៨៩៩ ហើយ​មាន​ទីធ្លា​ធំ​ទូលាយ មាន​បន្ទប់​ដល់​ទៅ​ ៣០…

Hggh
កីទ្បា

មិនមែន PSG/Real Madrid តែ​ភ្នាក់ងារ​ថា Pogba អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​មួយ​នេះ​ច្រើន​ជាង

តារា​ឆ្នើម Man Utd គឺ​ខ្សែ​បម្រើ Paul Pogba ​មាន​ភាគរយ​ខ្ពស់​ អាច​ជា​នឹង​ចាកចេញ ច្រើន​ជាង​ការ​បន្ត​នៅ បន្ទាប់​ពី​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ មាន​រ៉ាដា​ក្លឹប​ជា​ច្រើន ដែល​សម្លឹង​ចង់​បាន​កីឡាករ​បារាំង ហើយ​សុទ្ធ​តែ​ប​ណ្តុំ​ក្លឹប​យក្ស រំពឹង​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​កប់​ពពក។ យ៉ាង​ណា​បើ​តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​លោក Mino Raiola បាន​បង្ហើប​កន្លង​ទៅ​នេះ ថា​ក្លឹប​ដែល Pogba ទំនង​ជា​នឹង​ផ្ទេរ​ទៅ​ចូលរួម មិនមែន​ជា Paris Saint-Germain, Real Madrid ឬ Barcelona នោះ​ទេ…

P2020 01 19 162 Liverpool_Man_Utd 1
កីទ្បា

អត់​មាន Man Utd ទេ Fabinho ថា​ក្លឹប ២ នេះ​ទើប​សង្ឃឹម​ខ្ពស់​លើក​ពាន Premier League

តើ​អ្នក​គិត​ថា​ក្លឹប​ណា​មួយ នឹង​អាច​លើក​ពាន Premier League នៅ​រដូវ​កាល ២០២១/២២? គិត​ត្រឹម​ជុំ​ទី ១ នៅ​កំពូល​តារាង យើង​ឃើញ​មាន​ក្លឹប ៤ មាន​លំដាប់​ពិន្ទុ​ស្មើ​គ្នា​គឺ Man Utd, Everton, Chelsea និង Liverpool។ យ៉ាង​ណា​ក្រឡេក​មក​មើល​ឃើញ​ការ​យល់​ឃើញ​របស់​ខ្សែ​បម្រើ​ក្លឹប​ហង្ស​ក្រហម លោក Fabinho ​ឯ​ណេះ​វិញ បាន​ធីប​ចោល​ក្លឹប Man Utd ហើយ​និយាយ​ថា មាន​តែ Man City និង Chelsea ទេ…