
មកដឹងពីក្បួនហុងស៊ុយ ក្នុងការរៀបចំបន្ទប់គេងរបស់គូស្នេហ៍ថ្មោងថ្មីដែលទើបរៀបការរួចឱ្យមានសុភមង្គល
នៅក្នុងជីវិតគូរការខ្វែងគំនិតគ្នា ឬ ការឈ្លោះប្រកែកគ្នាគឺតែងតែកើតមានឡើងដោយសារតែបញ្ហាមិនសំខាន់មួយចំនួនរវាងប្តី និង ប្រពន្ធ។ ប៉ុន្តែតើអ្នកដឹងឬទេថា ហុងស៊ុយក៏អាចជះឥទ្ថិពលអាក្រក់ទៅលើទំនាក់ទំនងរវាងស្វាមី និង ភរិយា អោយឈ្លោះគ្នារកាំរកូសផងដែរ។ ដូច្នេះអត្ថបទខាងក្រោមនេះនឹងជួយអោយអ្នកដឹងពីរបៀបនៃការរៀបចំបន្ទប់សម្រាប់ប្តីប្រពន្ធ ដើម្បីអោយត្រូវនឹងក្បួនហុងស៊ុយ ៖ ១. ស្វាមី និង ភរិយាត្រូវមានភួយតែមួយគត់សម្រាប់អ្នកទាំងពីរនាក់ ព្រោះវាជាការល្អបំផុតសម្រាប់ជីវិតគូ ហើយអ្នកមិនគួរមានភួយផ្សេងគ្នាលើគ្រែតែមួយនោះទេ។ ព្រោះប្រសិនបើមានភួយផ្សេងគ្នា នោះមានន័យថាប្តីប្រពន្ធរបស់អ្នកអាចនឹងមានរឿងមិនល្អនោះទេ។ ២.ការមានធ្នឹមនៅក្នុងបន្ទប់គេងនឹងធ្វើអោយមានបញ្ហា ព្រោះវាមានទំនោរទាក់ទាញជម្លោះ និង ការឈ្លោះប្រកែកគ្នាដោយសារតែសម្ពាធដែលបណ្តាលមកពីធ្នឹម។ ម្យ៉ាងទៀត ស្ថានភាពនេះគឺតែងតែកើតឡើងនៅពេលដែលបន្ទប់ ២ ត្រូវបានបញ្ចូលគ្នាជាបន្ទប់តែមួយ ដោយសារតែជញ្ជាំងដែលត្រូវបានគេវាយចេញ និង ទុកធ្នឹម។…










