
ជម្រើសជាតិម៉ាឡេស៊ីរកឃើញគូប្រកួតកម្ដៅសាច់ដុំមុនយុទ្ធនាការ AFF Suzuki Cup 2020
សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួននៅខែតុលាខាងមុខនេះ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់អាស៊ីឆ្នាំ ២០២៣ និងពានរង្វាន់ AFF Suzuki Cup ។ យោងតាមរបាយការណ៍ពីកាសែត New Straits Times ប្រទេសទាំងពីរដែលនឹងធ្វើតេស្តកម្លាំងរបស់ក្រុមលោក Tan Cheng-Hoe គឺហ្ស៊កដានី (ចំណាត់ថ្នាក់លេខ ៩៣ នៅលើពិភពលោក) និងអ៊ូសបេគីស្ថាន (ចំណាត់ថ្នាក់ ៨៤ នៅលើពិភពលោក) ។ ប្រភពដដែលយល់ថាការប្រកួតទាំងពីរនឹងប្រព្រឹត្តទៅនៅទីក្រុង Amman ប្រទេសហ្ស៊កដានី តាមកាលបរិច្ឆេទនៃការប្រកួតអន្តរជាតិរបស់…











