
តេស្ដចិត្តសាស្ត្រ៖ រើសច្រកផ្លូវមួយដែលអ្នកចូលចិត្តបំផុត ដើម្បីដឹងពីវិថីនៃការប្រើជីវិតរបស់អ្នក
សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមកពិនិត្យមើលវិថីជីវិតរបស់អ្នក តាមរយៈការជ្រើសរើសច្រកផ្លូវដើរមួយដែលអ្នកចូលចិត្ត ហើយមើលចម្លើយខាងក្រោម ។ សូមរើសច្រកផ្លូវដើរមួយ ក្នុងចំណោម ៦ ខាងលើ ដើម្បីដឹងពីវិថីជីវិតរបស់អ្នក ។ A. ច្រកផ្លូវឯករាជ្យ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវការភាពឯកជន ហើយចង់បានសេរីភាព ធ្វើអ្វីៗតាមចំណង់ចំណូលចិត្តខ្លួនឯង នេះគឺជាអ្វីដែលអ្នកចង់បាន ។ អ្នកមិនចូលចិត្តធ្វើអ្វីបញ្ច្រាស់នឹងបេះដូងខ្លួនឯងទេ ហើយចង់មានភាពឯករាជ្យ និងចចេសរឹងរូស។ តែអ្នកមិនចូលចិត្តការឈ្លោះប្រកែកគ្នា ក៏មិនចូលចិត្តភាពវឹកវរ ថែមទាំងមិនចូលចិត្តឲ្យនរណាម្នាក់មកបង្ខំអ្នកឲ្យធ្វើនេះធ្វើនោះទេ អ្នកនឹងជ្រើសរើសផ្លូវដើរដោយខ្លួនឯង ។ B. ច្រកផ្លូវឯកជន ប្រសិនបើអ្នកអាចជ្រើសរើសបាន អ្នកចូលចិត្តធ្វើដំណើរតែម្នាក់ឯង ដោយសារតែអ្នកចូលចិត្តសង្កេត…











