លោក Fabrizio Romano រាយការណ៍ថាលោក Ole Gunnar Solskjaer កំពុងជំរុញ Jesse Lingard ដោយផ្ទាល់ឱ្យបន្តកុងត្រាជាមួយ Man United។

ក្លឹបបានទាក់ទងជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះនិងឪពុករបស់គាត់អស់ជាច្រើនសប្តាហ៍រួចទៅហើយ។ កុងត្រាបច្ចុប្បន្នរបស់ Lingard នឹងផុតកំណត់នៅឆ្នាំក្រោយហើយ United ចង់ជៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួន។ ក្រៅពីនេះ Solskjaer ហាក់ដូចជាសប្បាយចិត្តដែលមាន Jesse ជាកីឡាករក្នុងនក្រុមរបស់គាត់។

Man United ក៏កំពុងរៀបចំគម្រោងថ្មីសម្រាប់ Paul Pogba, Bruno Fernandes និង Luke Shaw ផងដែរ។ ការពិភាក្សាជាមួយ Bruno និង Shaw ត្រូវបានគេរំពឹងថានឹងឈានទៅមុខ។ ទោះយ៉ាងណាស្ថានភាពរបស់ Pogba មានភាពមិនច្បាស់លាស់ក្នុងមួយរយៈចុងក្រោយនេះ៕

