គេហទំព័រផ្លូវការរបស់ Man United បានរាយការណ៍ លោក Ole Gunnar Solskjaer បានសន្យាថា Jesse Lingard នឹងចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូងត្រៀមប្រកួតជាមួយ West Ham ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានស៊ុតគ្រាប់ជ័យជម្នះនៅនាទីចុងក្រោយសម្រាប់បិសាចក្រហមក្នុងការប្រកួតក្របខ័ណ្ឌ Premier League ទល់នឹងក្រុមញញួរធំកាលពីថ្ងៃអាទិត្យ។ អ្នកចាត់ការរូបនេះចង់ផ្លាស់ប្ដូរក្រុមរបស់គាត់សម្រាប់ការប្រកួត Carabao Cup ខណៈដែលក្រុមជម្រើសដំបូងជាច្រើនត្រូវការសម្រាក។

Man United នឹងត្រូវជួប West Ham ក្នុងការប្រកួត League Cup ជុំទី ៣ នៅថ្ងៃពុធនេះ។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៧.៤៥ នាទីយប់ម៉ោងនៅចក្រភពអង់គ្លេស។

បន្ទាប់ពីការប្រកួតរវាងក្រុម Hammers បិសាចក្រហមត្រូវជួបក្រុម Aston Villa នៅថ្ងៃសៅរ៍មុនការប្រកួត Champions League ទល់នឹង Villarreal នៅថ្ងៃពុធសប្តាហ៍ក្រោយ៕

