
យូរី ហ្គាហ្គារីនៈ មនុស្សដំបូងគេ បានមើលឃើញផែនដីទាំងមូលពីលើអាកាស
ពីបុរាណកាលមក អ្នកប្រាជ្ញជាច្រើនរូបដែលលើកអំណះអំណាងទៅតាមហេតុផល វិទ្យាសាស្ត្រកី្ត ហេតុផលសាសនាក្តី ហេតុផលជំនឿរៀងៗខ្លួន ពាក់ព័ន្ធនឹងរាងរបស់ភពផែនដី ដោយមួយចំនួនថារាងមូល មួយចំនួនថារាងស្វែល…ជាដើម។ តែហេតុផលទាំងនោះត្រូវបានបញ្ចប់តាមរយៈការផ្ទិតយក និងមើលឃើញជាក់ស្តែងដោយផ្ទាល់ភ្នែកមនុស្សម្នាក់ ដែលត្រូវគេចាត់ទុកជាវីរៈបុរសក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានហោះមើលជុំវិញពីលើអាកាស ផ្ទិតយករូបភាពផែនដីទាំងមូលមុនគេបង្អស់ពោលគឺលោក យូរី ហ្គាហ្គារីន (Yuri Gagarin) ។ តើ យូរី ហ្គាហ្គារីន ជានរណា? យូរី ហ្គាហ្គារីន គឺជាជនជាតិរុស្សី ដែលបានកើតនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៣៤ ស្ថិតនៅតំបន់មួយភាគខាងលិចទីក្រុងម៉ូស្គូ។ ដ្បិតកើតក្នុងវណ្ណៈកម្មករក្តី តែក្នុងវ័យកុមារភាព ហ្គាហ្គារីន…











