ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

២
សុខភាព

ខ្លាំងដូចឱសថទិព្វ! សំបកក្រូចថ្លុង អាចព្យាបាលជំងឺទាំង ៥ ឆាប់សះស្បើយ ដែលអ្នកមិនគួរខ្ជះខ្ជាយ!

យោងតាមវេជ្ជសាស្ត្រទំនើប បង្ហាញថា សំបកក្រូចថ្លុងមានប្រេងសំខាន់ៗ ដែលមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី បំបាត់ការឈឺចាប់ និងបំបាត់ភាពតានតឹង។ ក្រៅពីនេះ សំបកក្រូចថ្លុងក៏មានផ្ទុកសារជាតិ pectin, naringin, អង់ស៊ីម peroxidase, amylase, ស្ករ ramnoza, វីតាមីន A, C, hesperidin ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោមនេះ។ ព្យាបាលស្បែករលាក និងធ្វើឱ្យស្បែកស្រស់ស្អាត សំបក​ក្រូចថ្លុង​ មាន​សមត្ថភាព​ការពារ​ស្បែក​ឡើង​ក្រហម រមាស់ និង​រលាក​ ជាពិសេសវាមានផ្ទុកវីតាមីន A និង C ខ្ពស់ដែលជួយរក្សាសំណើមដល់ស្បែក ការពារស្បែកពីភាពស្ងួត…

15
សុខភាព

រាងកាយចេញសញ្ញា ៥ ប្រភេទ ​​ព្រមាន​ថា​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ខ្លាំង ត្រូវបំពេញឲ្យបានទាន់ពេល!

ប្រសិនបើអ្នករកឃើញថា ខ្លួនអ្នកមានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងអស់ខាងក្រោមនេះ សូមពិនិត្យមើលមាតិកាកាល់ស្យូមនៅក្នុងខ្លួន ដើម្បីបំពេញបន្ថែមទាន់ពេលវេលា! ១. ឧស្សាហ៍រមួលក្រពើ បើពីមុនអ្នកធ្លាប់មានសុខភាពល្អ ហើយថ្មីៗនេះស្រាប់តែរកឃើញខ្លួនឯងជារឿយៗជួបប្រទះនូវការឈឺចាប់ខ្លាំង ដូចជាការមានអារម្មណ៍ឈឺសាច់ដុំ ភ្លៅ ដៃ ក្លៀក និងពេលកំពុងធ្វើចលនាផ្សេងៗ នោះបញ្ជាក់ថា អ្នកកំពុងកង្វះជាតិកាល់ស្យូមដែលត្រូវការបំពេញបន្ថែមឲ្យទាន់ពេលវេលា។ ២. ការគេងមិនលក់ ជាធម្មតាការគេងមិនលក់ អាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដោយក្នុងករណីខ្លះ ក៏អាចបណ្ដាលមកពីកត្តាកង្វះជាតិកាល់ស្យូមក្នុងរបបអាហារផងដែរ។  ចំពោះក្នុងករណីខ្លះទៀត អ្នកដែលខ្វះជាតិកាល់ស្យូម និងវីតាមីន នៅតែអាចគេងបាន ប៉ុន្តែមិនបានគ្រប់គ្រាន់ ដូច្នេះនៅពេលអ្នកក្រោកឡើង ក៏នៅតែមានអារម្មណ៍អស់កម្លាំងដដែល។ ៣. មានស្បែកស្ងួត បើអ្នកពីមុនធ្លាប់មានស្បែករលោង ភ្លឺចែងចាំង…

Picsart_22 01 11_13 51 27 648
តេស្តIQ

មកឆ្លុះមើលជោគជតារាសីរបស់អ្នកក្នុងឆ្នាំ ២០២២ នឹងទទួលបានលាភធំអ្វីខ្លះ? តោះសាករើសកញ្ចក់វេទមន្តមួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសី ក្នុងឆ្នាំថ្នីឆ្នាំ ២០២២ ថាតើអ្នកនឹងទទួលបានលាភអ្វីខ្លះ? តាមរយៈការជ្រើសរើសកញ្ចក់វេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កញ្ចក់វេទមន្តទី 1 ប្រសិនបើកញ្ចក់វេទមន្តលេខ ១ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកមានកម្រិតផ្លាស់ប្តូរកើតឡើង អ្នកអាចសម្រេចចិត្តលាឈប់ពីការងារចាស់ ឬអាចផ្លាស់ទីលំនៅបណ្តាលឱ្យមានឱកាសជួបមនុស្សថ្មី បេសកកម្មថ្មី និងបញ្ហាប្រឈមថ្មីក្នុងជីវិត។ ជាការពិតណាស់ ការធ្វើកិច្ចការដែលមិនធ្លាប់ធ្វើពីមុនមក គឺជារឿងដែលធ្វើឲ្យអ្នកតឹងថប់ក្នុងចិត្ត ប៉ុន្តែសូមប្រឈមមុខនឹងវាទៅ ព្រោះរាសីរបស់អ្នកនឹងបានរីកចម្រើនរឿងការងារ មានឱកាសរាប់លុយរហូតចុកដៃពេញមួយឆ្នាំ វាក៏ជាពេលដែលជីវិតនឹងត្រូវបានបញ្ចេញឧស្ម័នដល់កម្រិតអតិបរិមា ផ្ទុះឡើងនៅគ្រប់ផ្នែកទាំងអស់។ កញ្ចក់វេទមន្តទី 2…

Screen Shot 2022 01 06 At 8.27.42 PM
PR

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព

ការប្រគល់បរិក្ខារលាងដៃចំនួន១៩៨គ្រឿង និង ឧបករណ៍វាស់កម្តៅចំនួន៩៩០ ដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១0 ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការនូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់…

Thumbnail KS TV@1x
សង្គម

កូនក្រមុំណាមិនរំភើប បើកូនកំលោះនិពន្ធបទថ្មីច្រៀង Surprise លើឆាកបែបនឹងនោះ (មានវីឌីអូ)

ធ្លាប់តែឃើញស្នាដៃនិពន្ធសាច់រឿង ក៏ដូចជាទំនុកច្រៀងរបស់អ្នកនិពន្ធ យន ប៊ុនរាជ ប៉ុន្តែពេលនេះគឺប្លែកនិងពិសេសខ្លាំងតែម្តង។ ចម្រៀងមួយបទដែលមានចំណងជើងថា “You Are My everything” ដែលលោក យន ប៊ុនរាជ ច្រៀងលើឆាកតន្ត្រីថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ គឺលោកបាននិពន្ធឡើងជាពិសេស ដោយរៀបរាប់ពីស្នេហាដែលមានរយៈកាល ប្រាំមួយឆ្នាំ ពីរខែ ប្រាំពីរថ្ងៃ មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ទោះបីជាសម្លេងលោកមិនសូវល្អតែក៏អាចធ្វើឲ្យកូនក្រមុំ រំភើបដល់ស្រក់ទឹកភ្នែកផងដែរ ព្រោះយើងកម្រឃើញមានកូនកំលោះនិពន្ធបទថ្មី Surprise កូនក្រមុំបែបនេះខ្លាំងណាស់ អាចនិយាយបានថាមួយក្នុងចំណោមពីរទៅបីលាននាក់ទើបមានម្នាក់។ បញ្ជាក់ផងដែរថាទំនុកច្រៀងមួយបទនេះផងដែរគឺជាការនិពន្ធរបស់លោក យន ប៊ុនរាជខ្លួនឯង រួមជាមួយការនិពន្ធ មេឡូឌីពីលោក ខេរី…

Jkjjk
សង្គម

អាហារ​ទាំង ១០ អាច​សម្អាត​ជាតិ​ពុល​ក្នុង​សួត គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ទទួល​ទាន​រាល់ថ្ងៃ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ហើយ​សុខភាព​យើង​ល្អ ឬ​មិន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្នែក​សួត​ហ្នឹង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាតិ​ពុល​នៅ​ក្នុង​នោះ ហើយ​ដើម្បី​ឲ្យ​សួត​ដំណើរការ​ទៅ​បាន​ល្អ គ្រូ​ពេទ្យ​បាន​ណែនាំ​នៅ​អាហារ ១០ ប្រភេទ​ខាង​ក្រោម​ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ១០) ការ៉ុត ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ Carotene និង Lutein ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ សារធាតុ​ទាំង​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ចូល​ទៅ​សម្អាត​ជាតិ​ស្លេស​ចេញ​ពី​ក្នុង​សួត​ផង​ដែរ។ ៩) ខ្ទឹម​បារាំង វា​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម ហើយ​អាច​កាត់​បន្ថយ​ការ​ក្អក និង​ជំងឺ​ផ្តាសាយ។ ខ្ទឹម​បារាំង​នេះ​សោត​ក៏​ជួយ​ឲ្យ​សួត​ដំណើរការ​បាន​ល្អ​ផង​ដែរ។ ៨) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​រឹងមាំ និង​ប្រព័ន្ធ​ដង្ហើម​អាច​ដំណើរការ​ល្អ។…

Fdfd
សង្គម

ប្រើ​ទឹក​ធម្មតា​ជូត​សម្អាត​អាសនៈ​គឺ​ជា​រឿង​ខុស បើ​ចង់​បាន​លាភ​សំណាង ត្រូវ​តែ​ប្រើ​ទឹក ៣ ប្រភេទ​នេះ

មុន​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ​ជា​ទូទៅ​បងប្អូន​ខ្មែរ​ដែល​មាន​សែស្រឡាយ​ចិន រមែង​ឆ្លៀត​ពេល​បោសសម្អាត រៀបចំ​ផ្ទះ ហើយ​ទីតាំង​អាសនៈ​ក៏​ពួក​គេ​ចាំ​បាច់​ត្រូវ​សម្អាត​ផង​ដែរ។ យ៉ាង​ណា​ក្បួន​ដុស​សម្អាត​នេះ​សោត គឺ​សុទ្ធ​តែ​មាន​ក្បួនច្បាប់​របស់​គេ​ត្រឹមត្រូវ ដោយ​តាម​ហុងស៊ុយ គឺ​វា​សំខាន់​ណាស់ បើ​ធ្វើ​ខុស​អាច​នាំ​ឲ្យ​អាប់លាភ។ តាម​អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ​ណែនាំ​មក​ថា ការ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា ទៅ​សម្អាត​អាសនៈ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​បើ​ចង់​លាភ​សំណាង​ហូរ​ចូល​ផ្ទះ​ពិត​ប្រាកដ​ គឺ​ត្រូវ​តែ​ប្រើប្រាស់​ទឹក ៣ ប្រភេទ​ខាង​ក្រោម៖ ៣) ស្រា​លាយ​ជាមួយ​ខ្ញី ពេល​សម្អាត​អាសនៈ គឺ​មាន​ការ​លាង​សម្អាត​បន្ទះ​ក្តារ​តូចៗ ឬ​រូប​ចម្លាក់​អាសនៈ ដូច្នេះ​ការ​ប្រើប្រាស់​ទឹក​ត្រជាក់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​ជំនឿ គេ​ជឿ​ថា ខ្ញី បូក​សុរា គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បណ្តេញ​គ្រោះ​ចង្រៃ​ពី​ឆ្នាំ​ចាស់ ហើយ​ទាក់​យក​លាភ​សំណាង​ចូល​មក​ក្នុង​ឆ្នាំ​ថ្មី។…

ថដដថ
សង្គម

ទង្វើ ៣ លុយ​ទិញ​មិន​បាន បុរស​ធ្វើ​សម្រាប់​តែ​មនុស្ស​ស្រី​ដែល​ពួក​គេ​ស្រលាញ់​ស្មើ​ជីវិត

សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ ប្រសិន​ក្នុង​ទំនាក់ទំនង​ស្នេហា​ ហើយ​អ្នក​អាច​ទទួល​បាន​ ១ ក្នុង​ចំណោម​ទង្វើ​ទាំង ៣ នេះ​ពី​ដៃ​គូ នោះ​រាប់​បាន​ថា​អ្នក​ជា​នារី​សំណាង​មួយ​ក្នុង​លោក ព្រោះ​អី​ទង្វើ​ទាំង​អស់​នោះ លុយ​ក៏​មិន​អាច​ទិញ​បាន​ដែរ៖ ៣) ការ​គោរព ពាក្យ​ថា​គោរព​នេះ​មួយ​ម៉ាត់​ ងាយ​និយាយ​ចេញ​ពី​មាត់ តែ​ទង្វើ​ពិត​គឺ​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ ការ​ឲ្យ​តម្លៃ​ ការ​គោរព​ទៅ​វិញ​ទៅ​មក ជា​រឿង​ចាំ​បាច់​បំផុត​ក្នុង​ជីវិត​គូ។ បុរស​ដែល​រាប់​ថា​ គោរព​នារី​ដែល​ខ្លួន​ស្រលាញ់ គឺ​គាត់​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ឲ្យ​នាង​ជួយ​គិត ជួយ​គូរ ជួយ​សម្រេច​ចិត្ត ដោយ​មិន​ឯកច្ឆន្ទ​តែ​ម្នាក់​ឯង​ឡើយ។ មិន​ថា​រឿង​តូច​រឿង​ធំ គឺ​បុរស​នោះ​ តែងតែ​សួរនាំ​ទៅ​កាន់​នាង​ជានិច្ច។ មួយ​ផ្សេង​ទៀត​សកម្មភាព​នៅ​ខាង​ក្រៅ បុរស​នោះ​ឲ្យ​តម្លៃ​ស្រ្តី​ជា​ភរិយា ឬ​គូស្នេហ៍​ខ្លាំង​ណាស់ ដោយ​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង តាំង​ពី​ដំណើរ​ទៅ​មក​គ្រប់​សព្វ…

761db7fc021041.img
សង្គម

មិនមែន​ឲ្យ​តែ​បន្លែ​សុទ្ធ​តែ​ល្អ​ទេ ៣ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​ខ្សោយ​ក្រលៀន

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ប្រភេទ​បន្លែ​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន ពោល​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ ដោយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម ឬ​ក្រលៀន​បាន​ទៅ​ថ្ងៃ​មុខ៖ ៣) ស្ពៃ​ខ្មៅ វា​អាច​ផ្តល់​នូវ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​បរិមាណ​អាស៊ីដ Oxalic មាន​នៅ​ក្នុង​នោះ គឺ​មាន​ច្រើន ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់ រាប់​បាន​ជា​ភ្នាក់ងារ​បំផ្លាញ​តម្រង​នោម។ សមាសធាតុ​ទាំង​អស់​ នឹង​បម្លែង​ទៅ​ជា​អាស៊ីដ​អ៊ុយរិក​កំឡុង​ពេល​រំលាយ​អាហារ ហើយ​ពេល​ធ្លាក់​ទៅ​តម្រង​នោម វា​នឹង​កើត​ក្លាយ​ជា​ក្រួស។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស្ពៃ​ខ្មៅ ឬ​ស្ពៃ​ខៀវ នៅ​បរិមាណ​សមល្មម មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​ពេល​តែ​មួយ។ ២) ផ្លែ​ម្រះ ជា​បន្លែ​មាន​រសជាតិ​ល្វីង ដែល​អ្នក​ខ្លះ គេ​គិត​ថា​វា​ជា​ថ្នាំ​ត្រជាក់…

Jj
ប្លែកៗ

តាមក្បួនគេមិនឲ្យដាក់របស់ ៣ នេះក្រោមគ្រែទេ ព្រោះនាំឲ្យខ្សត់ទ្រព្យ ហើយប្តីប្រពន្ធច្រើនទាស់ពាក្យគ្នា

ចូរណែនាំទៅកាន់សមាជិកគ្រួសារ ហាមផ្តាច់កុំដាក់របស់មិនល្អ ៣ នៅខាងក្រោមគ្រែ ព្រោះតាមក្បួនហុងស៊ុយ វានាំឲ្យអ្នកខ្សត់ទ្រព្យ និងប្តីប្រពន្ធរមែងមានការទាស់ពាក្យ ខ្វែងគំនិតគ្នាញឹកញាប់៖ ៣) ស្បែកជើងក្រោមគ្រែ ស្បែកជើងមិនគួរទុកនៅក្រោមគ្រែនោះទេ តាមក្បួនពេទ្យវាបង្កទាំងបាក់តេរីនិងក្លិនមិនល្អដល់រាងកាយ ហើយបើតាមក្បួនហុងស៊ុយ វាអាចនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុភមង្គលក្នុងគ្រួសារ បែកបាក់គ្នា រំខានដល់ផ្នែកអាជីវកម្មដែលជាប្រភពចំណូល។ ២) សំលៀកបំពាក់ចាស់ៗនិងសៀវភៅចាស់ៗនៅក្រោមគ្រែ សំលៀកបំពាក់ខ្លះអ្នកលែងប្រើប្រាស់ ហើយចេះតែទុកគរនៅខាងក្រោមគ្រែ រីឯសៀវភៅក៏ដូចគ្នា ពេលរៀនចប់ អានចប់ ចេះតែប្រមូលទុកគិតថាចែកឲ្យអ្នកគ្នាអត់ ឬខ្សត់ទៅពេលក្រោយ។ មិនជារឿងល្អទេ ព្រោះវាបណ្តុំទៅដោយធូលីនិងធាតុកខ្វក់ ហើយក្លិនមិនល្អ ដែលក្លាយទៅជាមេរោគផ្សិត ប៉ះពាល់ដល់សួតរបស់យើងជាធ្ងន់ធ្ងរ។ តាមក្បួនហុងស៊ុយវិញ គឺគេជឿថា…

Cover Perella
ទស្សនៈ

ជីរល្ង ឬជីរសាច់អាំងកូរ៉េ មិនត្រឹមតែឆ្ងាញ់ តែផ្តល់ប្រយោជន៍សុខភាពច្រើន

ជីរល្ង ឬជីរសម្រាប់ផ្ទាប់ជាមួយនឹងសាច់អាំងកូរ៉េ មានឈ្មោះភាសាបរទេសថា ( Perilla leaf )  និងមានឈ្មោះជាភាសាកូរ៉េថា “kkaenip” or “ggaenip” (깻잎).ត្រូវបានគេដឹងថាកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាសម្រាប់ជាបន្លែផ្ទាប់ជាមួយនឹងសាច់អាំង ជាពិសេសគឺសាច់អាំងកូរ៉េតែម្តង តែក៏អាចច្នៃធ្វើមុខម្ហូបដទៃបានច្រើនមុខ និងធ្វើជាគីមឈីផងដែរ។ ជីរប្រភេទនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ហឹរតិចៗប្លែក តែត្រូវបានគេដឹងថាមានអត្ថប្រយោជន៍សម្រាប់សុខភាពខ្លាំងលើសពីជាតិឆ្ងាញ់របស់វាដូចជា៖ ១. ការពារការរលាក មាន​សារធាតុដែលមានប្រយោជន៍​​សម្រាប់​អ្នក​ដែល​ឈឺ​រលាក សន្លាក់ ​និង​ហើម​ជា​ប្រចាំ ជាពិសេសអាចជួយកាត់បន្ថយការរលាក មុខរបួស ការរលាករាងកាយ អាលែក្ស៊ីស្បែក ថែមទាំងជំនួយដល់ការរំលាយអាហារផងដែរ។ ២. ជំនួយក្រពះ ស្លឹកជីរល្ង…

23
គ្រួសារ

នារីៗត្រូវដឹង! បុរសដែលផ្ដល់ស្នេហាពិត នឹងមិនបណ្ដោយឲ្យគ្រួសារឬសង្គមខាងក្រៅធ្វើទង្វើមិនគប្បីទាំង ៤ នេះលើអ្នកទេ

ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលមានភាពជឿជាក់និងស្រលាញ់ភរិយាដោយចិត្តស្មោះមែននោះ នៅពេលដែលមាននរណាម្នាក់ចៃដន្យ ឬមានចេតនាអាក្រក់បង្កាច់បង្ខូចប្រពន្ធនៅចំពោះមុខ ប្រាកដណាស់អ្នកនឹងមិនអើពើ ហើយក៏មិនគិតខុសលើប្រពន្ធឡើយ។ មិនមានការវាយប្រហារ ក្នុងនាមជាស្វាមីប្រសិនបើជ្រុល​វាយ​ប្រពន្ធ​ខ្លួន​ពិតជា​មនុស្ស​កំសាកណាស់ ហើយបើទុក​ឲ្យ​អ្នក​ដទៃ​វាយ​ប្រពន្ធដោយប្រការណាមួយ​រឹត​តែ​កំសាកខ្លាំងទៀត។ ដូច្នោះស្រ្តីគួរតែសង្កេតមើល បើបុរសជាស្វាមីពិតជាស្រឡាញ់ និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនអនុញ្ញាតឱ្យអ្នកដទៃមកប៉ះពាល់អ្នកឡើយ។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗចង់ប្រើហឹង្សាលើប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។ ឬ​ខណៈពេល​ប្រពន្ធ​មាន​ភាព​អយុត្តិធម៌​នៅ​ខាង​ក្រៅ ប្តី​ច្បាស់​ជា​មិន​ទុក​ឲ្យ​ប្រពន្ធ​ត្រូវ​គេ​ជេរ​ប្រមាថ​មើល​ងាយ​ឡើយ ព្រោះ​សម្រាប់​បុរស ពេលឃើញប្រពន្ធ​​ត្រូវ​គេ​សម្លុត​នៅចំពោះមុខគឺ​ឈឺចាប់​ជាង​ការ​ធ្វើ​បាប​ខ្លួន​ឯង។ មិនមានការជេរប្រមាថ ការ​ត្រូវ​គេ​ជេរ​ប្រមាថ​ពិតជាំ​ឈឺចាប់​ជាងត្រូវគេវាយដំទៅទៀត ដូច្នេះ​ក្នុង​នាម​ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ច្បាស់​ជា​មិន​បណ្តោយ​ឱ្យ​ប្រពន្ធ​រង​របួស​បែប​នេះ​ឡើយ។ ជាពិសេសពេល​ប្រពន្ធ​ត្រូវរងសម្ពាធណាមួយ ប្តី​ប្រាកដជា​ក្រោកឈរ​ការពារ និង​ទប់ស្កាត់​ទង្វើ​ដ៏អាក្រក់នេះជាក់ជាមិនខាន​។ មិនមានការបង្ខូចកេរ្តិ៍ឈ្មោះ ប្តីដែលជឿជាក់ ស្រលាញ់ប្រពន្ធ ពេលមាននរណាម្នាក់មកបង្កាច់បង្ខូចប្រពន្ធដោយចេតនាចំពោះមុខ គាត់នឹងមិនអើពើ ក៏មិនគិតខុសលើប្រពន្ធឡើយ ហើយនឹងក្រោកឈរការពារ…