
ចែកឲ្យមេផ្ទះបានដឹងផង! អាហារ ៤ នេះបើរក្សាទុកក្នុងទូទឹកកកយូរ មិនអាចលើកមកទទួលទានទេ
ទូទឹកកកជាកន្លែងរក្សាទុកអាហារ ដែលយើងចង់ប្រើប្រាស់រយៈពេលយូរ ប៉ុន្តែវាដោយរបស់ដែរ ហើយអាហារខ្លះបើរក្សាទុកក្នុងទូទឹកកកយូរពេក វានឹងនាំឲ្យខូចគុណភាពទៅវិញ រួចបើយើងលើកមកទទួលទាន នោះនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ១) បាយ បាយដែលយើងទទួលទានសល់ បើទុកក្នុងទូទឹកកកយូរ វានឹងឡើងទៅជាបាក់តេរី ទៅជាផ្សិត ពេលយើងមកទទួលទាន អាចនាំឲ្យយើងរាគ ឬក្អួតបាន។ ជាធម្មតាគេមិនណែនាំឲ្យយកមករក្សាទុកក្នុងទូទឹកកកនោះទេ ជាពិសេសមិនត្រូវលើសពី ២៤ ម៉ោង ព្រោះវានឹងខូចគុណភាពហើយបាត់បង់សារធាតុចិញ្ចឹម ពេលវាអស់កម្តៅ។ ២) សាច់ចម្អិនរួច សម្រាប់ប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក ដែលចម្អិនរួច អាចទុកសម្រាប់ទទួលទានយ៉ាងយូរត្រឹម ១-២ ថ្ងៃប៉ុណ្ណោះ បើទុកលើសនោះគឺវានឹងបង្កទៅជាបាក់តេរី…











