
មកទស្សន៍ទាយចំណុចខ្លាំង និងភាពជាអ្នកតាមរយៈវិធីតេស្តចិត្តសាស្ត្របែបងាយៗ
សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានវិធីតេស្តចិត្តសាស្ត្រគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសព្រះអាទិត្យនាំសំណាងមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថាតើអ្នកជាមនុស្សបែបណាឲ្យប្រាកដ? ត្រង់ណាជាចំណុចខ្លាំងរបស់អ្នក? ព្រះអាទិត្យទី 1 អ្នកមិនសូវជាចូលចិត្តនិយាយច្រើនប៉ុន្មានទេ មានទំនោរអង្គុយស្តាប់អ្នកដទៃនិយាយច្រើនជាង បើកំដរមិត្តភ័ក្តផឹកពេលខូចចិត្តអ្នកច្រើនតែស្រវឹងមុនបាត់ទៅហើយ ទើបមិនចម្លែកទេដែលមិត្តរបស់អ្នកភាពស្មោះត្រង់ និងការណែនាំល្អៗរបស់អ្នក ។ លើសពីនេះមុននឹងធ្វើអ្វីមួយអ្នកច្រើនតែរៀបចំគម្រោងទុកមុនហូរហែរ តែមិនសូវបានធ្វើតាមគម្រោងប៉ុន្មានទេ ព្រោះពេលខ្លះអ្នកគិតថាបើធ្វើតាមគម្រោងគ្រប់ពេលពេក គ្រប់យ៉ាងវាពិតជាមិនអាចអភិវឌ្ឍទៅមុខបានទេ ។ ចំណុចពិសេសជាងនេះទៅទៀត អ្នកជាមនុស្សមិនចូលចិត្តភាពច្របូកច្របល់ នៅពេលឈ្លោះប្រកែកជាមួយនរណាអ្នកមិនចូលចិត្តប្រើសម្តីស្រែកជេរស្តីអសុរោះទេ អ្នកច្រើនតែប្រើវិធីនិយាយគ្នាដោយហេតុផលតែបើនៅតែនិយាយស្តាប់គ្នាមិនបាន អ្នកច្បាស់ជាដើរចេញមិនខាន ។ ព្រះអាទិត្យទី 2 អ្នកជាមនុស្សមានលក្ខណៈពិសេសក្នុងការនិយាយ មានជំនាញក្នុងការចរចា…











