
ទម្លាប់សាមញ្ញ ២ គ្រប់គ្នាមើលរំលង តែធាតុពិតអាចបំផ្លាញក្រលៀនរបស់អ្នកបាន
តាំងពីយូរណាស់មកហើយ មនុស្សជាច្រើនគិតថា ការទទួលទានអាហារប្រៃលើសលប់ គឺអាចបំផ្លាញក្រលៀនរបស់អ្នកបាន ប៉ុន្តែពួកគេមិនបានដឹងនោះទេ ថាកត្តាសាមញ្ញ ២ ផ្សេងទៀត ក៏អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ យោងតាមវេជ្ជបណ្ឌិតជំនាញក្រៅស្រុក បានណែនាំឲ្យមនុស្សទូទៅ គួរជៀសទម្លាប់អាក្រក់ទាំង ២ ខាងក្រោម ព្រោះវាក៏អាចបំផ្លាញក្រលៀន ឬតម្រងនោមរបស់អ្នកបានដូចគ្នា៖ ១) ការទទួលទានទឹកមិនគ្រប់គ្រាន់ ការខ្ជិលផឹកទឹក ផឹកទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅរដូវរងា ក៏វាអាចបំផ្លាញតម្រងនោមរបស់អ្នកបានដែរ។ ជាទូទៅទឹកជួយតម្រងនោមច្រោះយកកាកសំណល់ចេញមកខាងក្រៅ ដូច្នេះបើរាងកាយខ្វះជាតិទឹក នោះតម្រងនោមក៏នឹងត្រូវធ្វើការខ្លាំង ដែលយូរទៅនាំឲ្យមុខងារសមត្ថភាពតម្រងនោមឬក្រលៀនមានការធ្លាក់ចុះ។ ២) ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក ការទទួលទានអាហារមានជាតិប្រូតេអ៊ីនគឺល្អហើយសម្រាប់សុខភាព តែយ៉ាងណា វាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានដូចគ្នា។ តាមការពន្យល់ពីវេជ្ជបណ្ឌិតនៅក្រៅស្រុក…











