ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

18
សុខភាព

ចង់​ដឹង​ទេថា​ “សួត” ​របស់​អ្នក​មាន​សុខភាព​ល្អ​ឬ​អត់ សូម​សាក​ល្បង​វិធីទាំង ៤ នេះ​ភ្លាម!

សួតជាសិរីរាង្គសំខាន់មួយដែលមានតួនាទីចាំបាច់ណាស់ក្នុងរាងកាយ ប៉ុន្តែប្រសិនបើសួតអ្នកមានបញ្ហាដោយប្រការណាមួយ មានន័យថា សុខភាពរាងកាយអ្នកទាំងមូលក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ។ ដូច្នោះដើម្បីដឹងថា សួតអ្នកមានសុខភាពល្អឬអត់ សូមសាកល្បង វិធីទាំងបួនខាងក្រោមនេះ៖ ១.លំហាត់ដកដង្ហើម ប្រសិនបើអ្នកអាចទប់ដង្ហើមរបស់អ្នកយូរជាង 50 វិនាទី នោះបានន័យដា សួតរបស់អ្នកមានសុខភាពល្អខ្លាំងណាស់។ មុខងាររបស់សួតដំណើរការបានល្អ ដោយផ្តល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ទៅក្នុងឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង ថ្លើម។ ប៉ុន្តែបើនិយាយចំពោះអ្នកជក់បារីរយៈពេលយូរ មុខងារសួតត្រូវបានចុះខ្សោយ  ប្រហែលជាមិនអាចទប់ដង្ហើមលើសពី ៤០ វិនាទីបានទេ។ ប្រសិនបើអ្នកទប់ដង្ហើមតិចជាង ៣០ វិនាទី សូមប្រយ័ត្នព្រោះវាកំពុងបង្ហាញថា សួតមិនមានសុខភាពល្អប៉ុន្មានទេ។ ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ…

Picsart_22 01 10_11 17 44 778
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសកន្លាស់ត្បូងមួយដែលទាក់ភ្នែកបំផុត ដើម្បីដឹងថាអ្នកមានចំណុចពិសេសត្រង់ណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កន្លាស់ត្បូងទី 1 អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។ តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។ កន្លាស់ត្បូងទី 2 អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វីឬនៅវ័យណាទេ ឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។ លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ…

Untitled 1 Recovered
សង្គម

ទោះមានវ័យចំណាស់បន្តិចមែន ប៉ុន្តែតារាសម្តែងជើងចាស់ទាំងពីរដួងនេះ មានភរិយាក្មេង ហើយស្រស់ស្អាតទៀតផង

លោកអ្នកប្រាកដជាស្គាល់ហើយ តារាសម្ដែងជើងចាស់លោក ​ជា សំណាង និងលោក យុត្ថារ៉ា ឆានី តារាសម្តែងទាំងពីរដួង បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់ពេលបច្ចុប្បន្ននេះ តារាសម្តែងប្រុសទាំងពីរដួងនេះក៏មានអាយុច្រើនហើយដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលធ្វើឱ្យមហាជនសរសើរនោះគឺលោកជា សំណាង និងលោក យុត្ថារ៉ា ឆានី ពិតជាមានសំណាង ដែលទទួលបានដៃគូជីវិតដែលមានសម្រស់ស្អាតខ្លាំងមែនទែន តារាប្រុសទាំងពីរដួងនេះមានភរិយា មានវ័យក្មេងជាងច្រើន ហើយមានសម្រស់ស្រស់ស្អាត ខ្លាំងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីជា តារាជើងចាស់ទាំងពីរដួងនេះ មានភរិយាក្មេងស្អាតក៏ពិតមែន តែមហាជនក៏កម្របានឃើញតារាទាំងពីរដួងបង្ហាញពីភាពផ្អែមល្ហែមញឹកញាប់ ដល់សាធារណជនបានឃើញឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ ក៏មិនមែនមានន័យថាលោកមានការលាក់បាំងអ្វីដែរ តារាទាំងពីរដួងក៏បង្ហាញភាពល្អែមល្ហែមយូរៗម្ដងក៏ពិតមែន ប៉ុន្តែចំពោះជីវិតគ្រួសារវិញ…

15
សុខភាព

ពេលងូតទឹកស្រ្តីត្រូវឧស្សាហ៍សម្អាត ៣ កន្លែងនេះឲ្យបានញឹកញាប់ព្រោះជួយសុខភាពបានច្រើនណាស់!

តាមទស្សនៈនៃឱសថចិនបង្ហាញថា ប្រសិនបើអ្នកប្រឹងប្រែងម៉ាស្សាចំណុចទាំងនេះអំឡុងពេលងូតទឹក នឹងធ្វើឲ្យអ្នកមានសុខភាពល្អខ្លាំងណាស់។ ហេតុដូចនេះ សូមកុំរំលងឲ្យសោះ៖ ១.ចន្លោះម្រាមជើង មានស្រ្តីភាគតិចណាស់ដែលដឹងថា ការម៉ាស្សាជើងខណៈពេលត្រាំជើង មានសារៈប្រយោជន៍សម្រាប់សុខភាពខ្លាំងណាស់។ ចុងម្រាមជើង ជាសន្លាក់ចុងក្រោយ ដែលអំឡុងពេលងូតទឹក គួរតែម៉ាស្សាឲ្យបានដិតដល់ ព្រោះវាមាសមត្ថភាពជួយជំរុញចលនាឈាម ធ្វើឱ្យជើងមានភាពកក់ក្តៅ។ ការម៉ាស្សាម្រាមជើងអាចពន្យាភាពចាស់នៃជើង ជំរុញការរំលាយអាហារ ជួយឱ្យរាងកាយកម្ចាត់ការហើមបានយ៉ាងងាយ។ ២.ក្លៀក ស្បែក​ក្រោម​ក្លៀក​មាន​សភាព​ស្តើង​បន្តិច ដូច្នេះ​ស្ត្រី​គួរ​ប្រើ​សំឡី​ជូត​ថ្នមៗ ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកធម្មតាបានហលយ​។ ជាការពិត ការធ្វើអនាម័យត្រឹមត្រូវនៃតំបន់ក្លៀកអាចជួយពន្យារអាយុជីវិតបាន ពីព្រោះនៅក្រោមក្លៀកមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្រដ៏សំខាន់មួយហៅថា “ជីក្វាន់”។ យោងតាមឱសថបុរាណចិន បង្ហាញថា ចំណុចចាក់ម្ជុលវិទ្យាសាស្ត្រនេះភ្ជាប់ទៅបេះដូង ដូច្នោះ បើអ្នកម៉ាស្សាជាប្រចាំអាចធ្វើអោយសុខភាពបេះដូងប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង…

11
សុខភាព

ទម្លាប់អាក្រក់សាមញ្ញៗរាល់ថ្ងៃ ធ្វើឲ្យរាងកាយឆាប់ចាស់ កាត់បន្ថយអាយុសង្ឃឹមរស់!

ការគេងមានសារៈសំខាន់ណាស់ចំពោះសុខភាពមនុស្សម្នាក់ៗ ហើយការ​គេង​លក់​ស្រួល​អាច​ធ្វើ​ឱ្យ​រាង​កាយ​ងើប​ឡើង​វិញ​ដោយ​អព្ភូតហេតុ បន្ទាប់​ពី​នឿយ​ហត់​ក្នុង​ការងារ​ពេញ​មួយ​ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ដែលមានទម្លាប់អាក្រក់មុនពេលចូលគេង បណ្តាលឱ្យគេងមិនលក់ ប៉ះពាល់ដល់សុខភាពរយៈពេលវែង។ មិនដោះអាវទ្រនាប់ ក្រវិល និងនាឡិកាមុនពេលចូលគេង ការ​គេង​ពាក់​អាវទ្រនាប់នឹង​បង្កើន​បន្ទុក​លើ​សុដន់​ ​រារាំង​ដល់​ការលូតលាស់​សុដន់​តាម​ធម្មជាតិ។ លើសពីនេះ វត្ថុដូចជាគ្រឿងអលង្ការ ឬនាឡិកា របស់របរប្រើប្រាស់ក្នុងផ្ទះ ដែលអ្នកពាក់នៅខាងក្រៅ មិនអាចបន្ធូរស្បែកបានពេញលេញនោះទេ ដូច្នេះមនុស្សនឹងមានអារម្មណ៍ថា គេងមិនលក់ស្រួល។ ហេតុដូច្នោះ មុនពេលចូលគេង គួរតែដោះគ្រឿងអលង្ការដូចជាក្រវិល នាឡិកា ខ្សែក ជាដើម មុនពេលចូលគេង ព្រោះអាច​ជួយ​ដល់​ដំណើរ​ឈាម​រត់ និង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល។ មិនលុបលាងមុខមុនពេលចូលគេង ក្នុងអំឡុងពេលថ្ងៃ មុខរបស់អ្នកត្រូវប្រឈមមុខនឹងភាពកខ្វក់…

New Copy
សង្គម

ហេតុអី ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការស្រឡាញ់ពីប៉ារបស់ខ្ញុំ!

– ហេតុអី ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការស្រឡាញ់ពីប៉ារបស់ខ្ញុំ! – ហេតុអី ខ្ញុំថ្នមមនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះម៉ាក់របស់ខ្ញុំ ពុំដែលទទួលបានការថ្នាក់ថ្នមពីប៉ារបស់ខ្ញុំ! – ហេតុអ្វី ខ្ញុំយកចិត្តទុកដាក់ ខ្វាយខ្វល់ ពីមនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះប៉ារបស់ខ្ញុំ មិនដែលយកចិត្តទុកដាក់ ខ្វាយខ្វល់ពីម៉ាក់របស់ខ្ញុំឡើយ! – ហេតុអី ខ្ញុំផ្ដល់ឱ្យមនុស្សស្រីម្នាក់ហ្នឹងច្រើនម៉្លេះ ទាំងដែលនាងមិនដែលសុំអ្វីពីខ្ញុំសោះ? ព្រោះប៉ាខ្ញុំ មិនដែលផ្ដល់អ្វីឱ្យម៉ាក់ខ្ញុំទេ! – ហេតុអី ខ្ញុំគោរព ឱ្យតម្លៃ មនុស្សស្រីម្នាក់ហ្នឹងម៉្លេះ? ព្រោះប៉ាខ្ញុំ មិនដែលគោរព ឱ្យតម្លៃម៉ាក់ខ្ញុំឡើយ!…

Picsart_22 01 09_21 45 55 573
មិត្តអ្នកអាន

បើកបៀអានសារបន្ទាន់ពីចក្រវាលផ្ញើរមកកាន់អ្នក ចាំដល់ណារើសសន្លឹកបៀដែលចាប់អារម្មណ៍មួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះ​យើងខ្ញុំសូម​នាំអ្នកទៅបើកសន្លឹកបៀ​មួយដែលអ្នកចូលចិត្ត ដើម្បីអានសារ​បន្ទាន់​ពី​ចក្រភព​ ផ្ញើរមកឲ្យ​អ្នក​ដើម្បី​លើកទឹកចិត្ត​អ្នកនៅក្នុងឆ្នាំថ្មីនេះ ។ សន្លឹកបៀទី 1 អ្នកជាមនុស្សពូកែអាចកាត់ផ្តាច់រឿងរ៉ាវមួយចំនួនឱ្យដាច់ស្រេច មិនឲ្យខ្ជះខ្ជាយពេលវេលាយូរចូលមករាំងស្ទះឱកាសខ្លួនឯង សម្រាប់អ្នកគោលដៅជីវិតគឺធំជាងអ្វីៗទាំងអស់ ។ ដូច្នេះភាពជោគជ័យ ទ្រព្យសម្បត្តិកំពុងរង់ចាំនៅខាងមុខ សុបិនជាច្រើនកំពុងរង់ចាំអ្នកឆាប់ៗ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្កើត​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ជោគជ័យ ដូច្នេះចូលកុំ​ស្តាយ​បើនៅ​តាម​ផ្លូវ​អ្នក​នឹង​ជួបរឿងជូរចត់ ព្រោះជើងលេខអ្នកត្រូវជួប​ខ្លះហើយ ម្ល៉ោះហើយត្រូវ​មាន​មោទនភាព​ចំពោះ​ការ​តាំង​ចិត្ត​និង​ស្ថិរភាព​របស់​ខ្លួន ។ សន្លឹកបៀទី 2 យើង​មិន​អាច​កែប្រែ​នរណា​ម្នាក់​បាន​ទេ ប្រសិនបើ​អ្នក​​មិន​គិត​កែប្រែ​ខ្លួន​ឯង​មុន​ យើងដឹង​ថា​អ្នក​ជា​មនុស្សតស៊ូ តែអ្នកមិនអាចផ្លាស់ប្តូរការគិតនរណាបានទេ។ យ៉ាងណាមិញអ្វីដែលកើតឡើងចំពោះអ្នកនៅពេលនេះ ចក្រវាលចង់ឱ្យអ្នកព្យាយាមស្ងប់ស្ងាត់សិន កុំទាន់អាលមានគម្រោងចាត់វិធានចេញសកម្មភាព ព្រោះអ្នកដឹងថាវាលទ្ធផលនឹងបញ្ចប់ដដែលៗ ដូច្នេះពេលនេះសូមផ្តល់ការស្រឡាញ់ឲ្យខ្លួនឯង ទាក់ទាញចំណុចល្អៗមកផ្តល់កំលាំងចិត្តឲ្យ​ខ្លួនឯងសិន…

Square Simple
សុខភាព

អាហារទាំង៧មុខនេះ ជួយឱ្យបត់ជើងស្រួល ជួយសម្រួលពោះវៀនសម្រាប់អ្នកដែលពិបាកបន្ទោរបង់!

បញ្ហានៃការទល់លាមក គឺជារឿងទូទៅដែលមនុស្សជាច្រើនតែងតែជួប។ នេះគឺដោយសារតែ ពោះវៀនធ្វើការយឺត ឬការថយចុះនៃប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀត របបអាហារដែលមានជាតិសរសៃតិចក៏អាចធ្វើឱ្យទល់លាមកផងដែរ។ ដូច្នេះការជ្រើសរើសអាហារមួយចំនួនដែលអាចជួយសម្រួលដល់ពោះវៀនឱ្យមានដំណើរការល្អគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ តោះមកមើលអាហារ៧មុខ ដែលជួយជំរុញដល់ចលនាពោះវៀន និងជួយព្យាបាលការទល់លាមកបានយ៉ាងល្អដូចខាងក្រោមនេះ៖ ១) ផ្លែប៉ោម៖ ផ្លែ​ប៉ោម​ជា​អាហារ​ជួយ​ជំរុញ​ដល់​ការ​បន្ទោរ​បង់។ ព្រោះវាជាប្រភពដ៏ល្អនៃជាតិសរសៃ ដោយផ្លែប៉ោមតូចមួយផ្លែ​ផ្តល់​ជាតិ​សរសៃ​ដល់​ទៅ ៣.៦ ក្រាម​។​ ផ្លែ​ប៉ោម​ក៏​មាន​ជាតិ​សរសៃ​រលាយ​មួយ​ប្រភេទ​ដែល​ហៅ​ថា pectin ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានប្រសិទ្ធភាពជួយបង្កើនល្បឿនរំលាយអាហារនៅក្នុងពោះវៀនធំ។ កាត់បន្ថយការទល់លាមក និងកែលម្អសុខភាពពោះវៀន ដោយការបង្កើនចំនួនបាក់តេរីមានប្រយោជន៍។ លើសពីនេះ ផ្លែប៉ោមក៏អាចប្រើជាអាហារបំប៉នសុខភាពបានផងដែរ​ ព្រោះវាផ្តល់ថាមពល និងមានកាល់ឡូរីទាប។ សាកល្បងយកផ្លែប៉ោមមួយផ្លែដាក់ជាមួយទឹកដោះគោជូរ ឬលាយទទួលទាននៅក្នុងសាឡាត់ ឬបន្លែផ្សេងៗទៀតដើម្បីឱ្យមានរសជាតិឈ្ងុយឆ្ងាញ់។ ២)…

Hggh
សង្គម

ភេសជ្ជៈ ៤ នេះ​ទទួល​ទាន​រៀងរាល់​ព្រឹក ​អាច​កម្ចាត់​ខ្លាញ់​លើស ​ស្រក់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស

អ្នក​ឯកទេស​អាហារូបត្ថម្ភ​បាន​ណែនាំ​នូវ​ភេសជ្ជៈ ៤ ប្រភេទ​ខាង​ក្រោម ដែល​អ្នក​គួរ​តែ​ទទួល​ទាន​រៀងរាល់​ព្រឹក ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស៖ ៤) តែ​បៃតង តែ​បៃតង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពន្លឿន​ការ​រំលាយ​អាហារ និង​បង្កើន​ថាមពល​រាងកាយ។ ដូច្នេះ​ហើយ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន អ្នក​គួរ​តែ​ឆ្លៀត​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​​រៀងរាល់​ព្រឹក ដើម្បី​លាង​ជាតិ​ខ្លាញ់​ពី​រាងកាយ។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ Catechins ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​ខ្លាញ់ កាត់​បន្ថយ​កម្រិត​ខ្លាញ់​លើស​ក្នុង​ឈាម ក្នុង​ថ្លើម បាន​យ៉ាង​ល្អ​ផង​ដែរ។ ជា​ទូទៅ​ការ​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​រៀងរាល់​ព្រឹក ដូច​អាច​ជួយ​រាងកាយ​ដុត​បាន ១០០ កាឡូរី។ ៣) កាហ្វេ​ខ្មៅ កាហ្វេ​ខ្មៅ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ដែល​នឹង​ជួយ​ឲ្យ​អាស៊ីដ​ខ្លាញ់​ក្នុង​ឈាម​បម្លែង​ទៅ​ជា​ថាមពល។ បើ​អ្នក​ចង់​សម្រក​ទម្ងន់​លឿន​ជាង​នេះ អ្នក​គួរ​តែ​ផឹក​កាហ្វេ​ខ្មៅ​ គ្មាន​ជាតិ​ស្ករ គ្មាន​ទឹក​ដោះ​គោ។ ក្នុង​…

Dsds
សង្គម

ក្បួន​ហុងស៊ុយ៖ ពេល​បោសសម្អាត​ផ្ទះ ស្វាគមន៍​ឆ្នាំ​ថ្មី ឃើញ​របស់ ៣ នេះ​ត្រូវ​តែ​បោះ​ចោល​ជា​បន្ទាន់

ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន សម្រាប់​ឆ្នាំ ២០២២ គឺ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចន្លោះ​ថ្ងៃ​ទី ៣១ មករា ដល់ ៣ ​កុម្ភៈ ​ខណៈ​ដែល​ថ្ងៃ​សែន​ដក​ជើង​ធូប គឺ​មុន​នៅ ៥ ​ថ្ងៃ ពោល​ចំ​ថ្ងៃ​ទី ២៦ ​មករា។ ជា​ការ​ពិត បងប្អូន​ដែល​មាន​ខ្សែស្រឡាយ​ចិន តែងតែ​មាន​ទម្លាប់​ចាប់ផ្តើម​បោសសម្អាត​និង​រៀបចំ​ផ្ទះ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី នៅ​កំឡុង​ថ្ងៃ​សែន​ដក​ជើង​ធូប​នោះ​ឯង ហើយ​ងាក​មក​ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​ក្បួន​ហុងស៊ុយ នៅ​ថ្ងៃ​បោសសម្អាត​នោះ ប្រសិន​ឃើញ​របស់ ៣ នេះ​ក្នុង​ផ្ទះ ចាំ​បាច់​ត្រូវ​តែ​យក​វា​ទៅ​ចោល មិន​ត្រូវ​រក្សា​ទុក​នោះ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​អាប់​លាភ៖ ៣) ប្រតិទិន​ចាស់…

Dffd
សង្គម

ផ្កា ៣ ប្រភេទ​ដាក់​តាំង​លើ​អាសនៈ អាច​បង្ហាញ​ផ្លូវ​ទៅ​រក​លាភ តែ​ផ្កា ១ នេះ​ហាម​ផ្តាច់​កុំ​ដាក់​ឲ្យ​សោះ

នៅ​ពេល​រៀបចំ​ផ្កា​តុបតែង​លើ​អាសនៈ វា​ក៏​ជា​រឿង​ដែល​គួរ​តែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ផង​ដែរ​ ថា​ប្រភេទ​ផ្កា​ណា​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់ ហើយ​ផ្កា​ណា​ដែល​គួរ​តែ​ជៀសវាង។ ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​នូវ​ក្បួន​ហុងស៊ុយ ផ្កា ៣ ប្រភេទ​បង្ហាញ​ផ្លូវ​ទៅ​រក​លាភ ហើយ​ផ្កា ១ ប្រភេទ​អាច​នាំ​ឲ្យ​គ្រួសារ​បែកបាក់៖ ៤) ផ្កា Gerbera ប្រភេទ​ផ្កា​នេះ​គេ​ឲ្យ​ឈ្មោះ Gerbera ហើយ​ដូច​បង្ហាញ​ក្នុង​រូប ដោយ​តាម​ក្បួន ​វា​តំណាង​ឲ្យ​លាភ សំណាង ចូល​ដល់​ក្រុម​គ្រួសារ។ លើស​ពី​នេះ​វា​ក៏​ផ្សារភ្ជាប់​ទៅ​ក្នុង​អត្ថន័យ ជួយ​ឲ្យ​សមាជិក​គ្រួសារ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ​ផង​ដែរ។ ផ្កា​ប្រភេទ​នេះ មាន​ជម្រើស​ច្រើន​ពណ៌ ហើយ​ម្ចាស់​ផ្ទះ អាច​ជ្រើស​បាន​ដោយ​សេរី មិន​ប្រកាន់​ពណ៌​ល្អ​អាក្រក់​ឡើយ។ ៣)…

An Nhieu 1548378230685
សង្គម

ទាំង​បុរស​និង​ស្រ្តី ៣ រឿង​នេះ ខ្ជិល​ចុះ គាំទ្រ​ឲ្យ​ខ្ជិល ព្រោះ​ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ

ពាក្យ​ថា “ខ្ជិល” មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ជា​ពិសេស​ជាមួយ​រឿង​ទាំង ៣ ខាង​ក្រោម​នេះ ដែល​អ្នក​គួរ​តែ​ខ្ជិល ល្អ​ច្រើន​ជាង​ឧស្សាហ៍ ព្រោះ​វា​ដូច​នាំ​ឲ្យ​អ្នក​អាយុ​វែង ពន្យារ​អាយុ​អ្នក​បាន ២០ ឆ្នាំ៖ ៣) ខ្ជិល​ខឹង តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ខឹង​ច្រើន អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​បេះដូង​ផង​ដែរ។ ពេល​ខ្លះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន បែរ​ជា​ទាញ​ខ្លួន​ឯង​ឲ្យ​ទៅ​ធ្លាក់​ក្នុង​អន្លង់​នៃ​គ្រឿង​ស្រវឹង ការ​ជក់​បារី ដែល​សុទ្ធ​តែ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។ ដូច្នេះ​បើ​រឿង​ខ្លះ​ខ្ជិល​ខឹង ខ្ជិល​អន់ចិត្ត ខ្ជិល​មាន​អារម្មណ៍​មួម៉ៅ​ទៅ​លើ​វា នោះ​ជា​រឿង​ល្អ​ទៅ​វិញ។ មនុស្ស​អាយុ​វែង រមែង​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ ពោល​បើ​ល្អ​ផ្លូវ​កាយ ហើយ​ចិត្ត​គ្រាំគ្រា​រាល់​ថ្ងៃ នោះ​ក៏​រស់​មិន​បាន​យូរ​ដែរ។ ២)…