
ស្រីៗត្រូវដឹង! បុរសដែលស្រឡាញ់អ្នកពិតប្រាកដមែន គេគ្មានថ្ងៃឱ្យរឿង ៦ ចំណុចនេះកើតឡើងបានឡើយ
ក្នុងរឿងស្នេហា មនុស្សពីរនាក់ដែលនឹងត្រូវកាន់ដៃគ្នា នឹងប្រឈមមុខជាមួយឧបសគ្គជាច្រើន។ ហេតុដូច្នេះហើយ នៅពេលបុរសស្រឡាញ់ដោយស្មោះ ពួកគេនឹងមិនប្រព្រឹត្តរឿងទាំង ៦ នេះជាដាច់ខាត។ ១. មិនធ្វើឱ្យអ្នកមានអារម្មណ៍អស់សង្ឃឹម បុរសគួរតែធ្វើឱ្យអ្នកមានអារម្មណ៍ពិសេស ជំនួសឱ្យការគ្រាន់តែនិយាយពាក្យថាស្រឡាញ់។ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើឱ្យអ្នកឈឺចាប់ ខកចិត្ត អស់សង្ឃឹមគ្រប់រឿង ស្ទើរតែរាល់ថ្ងៃ។ តែសម្រាប់មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងមិនធ្វើឱ្យអ្នកទទួលរងនូវអារម្មណ៍ស្រងាកចិត្ត ឬអស់សង្ឃឹម ព្រោះតែទង្វើគេឡើយ គេនឹងផហដល់ឱ្យអ្នកនូវអារម្មណ៍ពេញចិត្ត និងទំនុកចិត្តជានិច្ច។ ២. មិនប្រើកម្លាំងលើអ្នកដាច់ខាត មនុស្សពិតតែងតែមានកម្លាំងកាយរឹងមាំ ខ្លាំងក្លា តែដាច់ខាតមិនប្រើកម្លាំង ដៃជើងវាយធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់ជាដាច់ខាត។ ផ្ទុយមកវិញ គាត់នឹងមើលថែ ថ្នាក់ថ្នមអ្នកយ៉ាងយកចិត្តទុកដាក់…











