
ចាស់ទៅនឹងសំណាង មានបានរស់ស្រួល បើបុរសៗមានទម្រង់ ៤ នេះលើរាងកាយ
តាមដំណាលតៗគ្នាមក បានឲ្យដឹងថាបុរសដែលមានសំណាង ចាស់ទៅអាចរស់នៅសុខស្រួល រមែងតែងមានទម្រង់ ៤ ចំណុចលើរាងកាយ។ ទៅផ្ទៀងផ្ទាត់លមើល តើអ្នកមានដូចប៉ុន្មានចំណុចដែរ? ៤) បុរសដែលមានដៃធំ បុគ្គលដែលមានដៃធំ រមែងទទួលបានជោគជ័យដ៏អស្ចារ្យក្នុងជីវិត ហើយតែងតែត្រូវបានមនុស្សជុំវិញខ្លួនអាណិតស្រលាញ់ រមែងនាំឲ្យអាជីពការងារ និងជំនួញរមែងទទួលបានកិច្ចសហការល្អច្រើន។ នៅក្នុងជីវិតរបស់ពួកគេ ជោគជ័យមិនជាពិបាកនឹងកើតឡើងនោះទេ ហើយគួបផ្សំនឹងភាពក្លាហានរបស់ពួកគេផង ក៏នាំឲ្យជម្នះបានរាល់គ្រប់បញ្ហាទាំងឡាយ។ ស្រ្តីណាដែលបានបុរសនេះជាដៃគូជីវិត ចាស់ទៅនឹងរស់នៅលើគំនរទ្រព្យរួមគ្នា។ ៣) បុរសដែលមានចង្កាពេញ ក្នុងផ្នែកនរវិទ្យានិងហោរាសាស្ត្រ បាននិយាយថា ប្រសិនបុរសនោះមានចង្កាធំ ហើយពេញ ពួកគេច្រើនតែជាមនុស្សថ្លៃថ្នូរ ចេះមានការយោគយល់អធ្យាស្រ័យ ហើយឈ្លាសវៃខ្លាំងណាស់ក្នុងជីវិត។ ទៅថ្ងៃមុខពួកគេនឹងមានលុយហូរចូលច្រើន ជាពិសេសនៅពេលមានចំណងអាពាហ៍ពិពាហ៍នឹងកាន់តែជួយបន្ថែមរសជីវិតរបស់គេ…











