
តាមពិតអ្នកមានបុគ្គលិកលក្ខណៈបែបណាចំពោះមនុស្សជុំវិញខ្លួន? សាករើសមកុដមួយដើម្បីដឹងចម្លើយជាក់លាក់
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសមកុដម្ចាស់ក្សត្រីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ មកុដទី 1 អ្នកជាមនុស្សរឹងរូស សម្តីអាក្រក់មានអារម្មណ៍បែបណាក៏បង្ហាញចរិកបែបហ្នឹង ស្អប់ថាស្អប់ តែបើស្រឡាញ់ចូលចិត្តនៅស្ងៀមមិនចង់បង្ហាញទេ ។ បើពេលជួបបញ្ហាច្រើនតែបៀមទុកម្នាក់ឯង មើលពីសំបកក្រៅដូចរឹងប៉ឹងណាស់ តែក្នុងជម្រៅបែរជាទន់ជ្រាយចង់មានអ្នកយល់ចិត្ត តែអ្នកជាមនុស្សដែលមិនងាយចុះចាញ់ទេ បើតាំងចិត្តធ្វើអ្វីហើយសុខចិត្តធ្វើដាច់ដៃបោះចោល ។ បើនិយាយពីរឿងស្នេហា អ្នកជាមនុស្សស្រឡាញ់ស្មោះលុះក្ស័យ មិនចូលចិត្តទាក់ទងលួចលាក់ជាមួយនរណាច្រើន ដោយសារតែមានគំនិតខ្លាចបាបកម្មខ្លាចជួបមនុស្សក្បត់ចិត្តវិញ ។ មកុដទី 2 ជាមនុស្សមានទម្លាប់គិតច្រើន ចូលចិត្តគិតរញ៉េរញ៉ៃគ្មានគោលដៅ មិនថាមានរឿងអ្វីកើតឡើងស្ថានភាពនៅក្នុងក្បាលរបស់អ្នកនឹងញាប់ញ័រ ធ្វើឲ្យអ្នកនៅមានស្មាតីច្រំដែលៗខ្លាចការបាត់បង់…











