ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Banana Water
សង្គម

ទទួលទានអាហារពេលព្រឹកមិនទាន់ ញាុំតែចេក និងទឹកក្តៅឧណ្ហៗជួយសុខភាពបានច្រើន ពិសេសការសម្រកទម្ងន់

ការបរិភោគអាហារពេលព្រឹកគឺសំខាន់ណាស់សំរាប់រាងកាយ ហើយប្រសិនបើអ្នកគិតថាមិនមានពេលចម្អិនអាហារពេលព្រឹកបាននោះទេ យ៉ាងហោចណាស់អ្នកអាចសាកល្បងមកផឹកទឹកក្តៅឧណ្ហៗជាមួយផ្លែចេកដើម្បីសំរួលដល់ក្រពះពោះវៀន ហើយបន្ថែមពីនេះទៀតអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើន។ ចាប់ផ្តើមរៀងរាល់ព្រឹកជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ និងចេកមួយផ្លែ អាចធ្វើឱ្យការសម្រកទម្ងន់កាន់តែងាយស្រួលបន្តិច។ ហើយនេះក៏ព្រោះតែផ្លែចេកជំរុញ និង ជួយពន្លឿនការរំលាយអាហារ។ ហើយការញ៉ាំផ្លែចេកលាយជាមួយទឹកក្តៅឧណ្ហៗមួយកែវគឺអាចជួយរំលាយជាតិសរសៃក្នុងផ្លែចេកល្អជាងការផឹកទឹកត្រជាក់ ព្រោះសីតុណ្ហភាពរាងកាយយើងមានសភាពក្តៅ។ ការបរិភោគចេកជាមួយទឹកក្តៅគឺមិនត្រឹមជាអាហារពេលព្រឹកដ៏ល្អនោះទេ តែវាថែមទាំងជារបបអាហារសុខភាពផងដែរ ដោយវាអាចអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ហើយវាក៏ជាផ្លែឈើដ៏ល្អឥតខ្ចោះសំរាប់អ្នកបង្អត់អាហារថែមទៀតផង។ ការបង្អត់អាហារពេលព្រឹកភាគច្រើនដោយសារពួកគេមិនមានពេលវេលាក្នុងការចំអិន ឬ ទិញអាហារពេលព្រឹកមកទទួលទាន ដូចនេះចេកមួយផ្លែ និង ទឹកក្តៅឧណ្ហៗគឺងាយស្រួលបំផុតក្នុងការដាក់តាមខ្លួនពេលធ្វើដំណើរ និង ងាយស្រួលបរិភោគក្នុងការិយាល័យថែមទៀតផង៕ ប្រភព ៖ បរទេស ប្រែសម្រួលដោយ៖ Sreynoch Long

New Copy
តេស្តIQ

សប្ដាហ៍ថ្មី! អ្នកកើតក្នុងឆ្នាំទាំង ៣នេះ មានឱកាសរកលុយបានច្រើនណាស់

នៅក្នុងសប្ដាហ៍ថ្មីនេះដែរ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានឱកាសច្រើនដើម្បីធ្វើការ រកលុយ ងាយនឹងទទួលបានជោគជ័យ ធ្វើអ្វីក៏បានសម្រេចតាមការចង់បានផងដែរ។ ១. ឆ្នាំគោ សម្រាប់អ្នកកើតឆ្នាំគោ កិច្ចការងារ ឬការរកស៊ីនឹងមានភាពរលូនខ្លាំងសម្រាប់សប្ដាហ៍ថ្មីនេះ។ នៅដើមសប្តាហ៍នេះ មិនថាអ្នកធ្វើការក្នុងវិស័យអ្វីនោះទេ គោក៏នឹងទទួលបានការជឿទុកចិត្តពីថ្នាក់លើផងដែរ។ នៅពេលប្រគល់ភារកិច្ចសំខាន់មួយ គោតែងតែត្រៀមខ្លួនទទួលយកការទទួលខុសត្រូវ ព្យាយាម និងខិតខំប្រឹងប្រែងឥតឈប់ឈរ។ ធ្វើបានល្អ អ្នកអាចឈានទៅមុខបានលឿន។ នៅ​ចុង​សប្តាហ៍​នេះ ទិដ្ឋភាព​ទ្រព្យសម្បត្តិ​នឹង​ភ្លឺ​ចែងចាំង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពីទេវតានាំមលាភសំណាង។ គោ នឹង​ទទួល​បាន​រង្វាន់​សម​នឹង​ការ​ខិត​ខំ​ដែល​បាន​ចំណាយ។ សម្រាប់បុគ្គលិកធ្វើការងារ នឹងមានឱកាសទទួលបានរង្វាន់ជាទីគាប់ចិត្ត រីឯអ្នកជំនួញទទួលបានប្រាក់ចំណេញពីការវិនិយោគពីមុន។ មនុស្សមួយចំនួននឹងមានឱកាសទទួលបានទ្រព្យសម្បត្តិដោយសារសំណាងរបស់ពួកគេ។ ២. ឆ្នាំខ្លា…

T
សង្គម

ជ្រើសរើសរូបភាពមួយ ដើម្បីទទួលយកសារណែនាំដ៏ល្អសម្រាប់ជីវិត

តើអ្នកជឿលើជោគវាសនាដែរឬទេ? តាមរយៈអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវរូបភាពព្រះសក្តិសិទ្ធមួយក្នុងចំណោមរូបភាពទាំង ៤ ដើម្បីទទួលយកសារណែនាំដ៏ល្អ អាចត្រួសត្រាយបើកផ្លូវជីវិតអ្នកឆ្ពោះទៅរកភាពជោគជ័យ។ រូបភាពទី ១ ធម្មជាតិរបស់អ្នកគឺជាមនុស្សដែលតែងតែជឿជាក់លើខ្លួនឯង រហូតធ្វើឲ្យពេលខ្លះភ្លេចស្តាប់ពីយោបល់របស់អ្នកដទៃ។ ការគិតរបស់មនុស្សជុំវិញខ្លួន មិនសុទ្ធតែអន់ មិនសុទ្ធតែមានបំណងមិនល្អទាំងអស់នោះទេ អ៊ីចឹងអ្នកត្រូវតែផ្លាស់ប្ដូរ ហើយដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ អ្នកត្រូវរៀនទទួលយកយោបល់របស់មនុស្សជុំវិញខ្លួន និងការផ្លាស់ប្តូរមួយចំនួនតាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរខ្លះ មិនមានន័យថាស្មើនឹងអ្នកចុះចាញ់នឹងជីវិត ឬជាទីបញ្ចប់នោះទេ តែជាការផ្លាស់ប្តូរដើម្បីការចាប់យកឱកាសថ្មី និងការវិវត្តទៅរកភាពរីករាយ ជោគជ័យក្នុងជីវិត។ ត្រូវចេះមានភាពបត់បែនឲ្យបានល្អជាងនេះ។ រូបភាពទី ២ អ្នកហាក់មើលស្រាលការស្រលាញ់ ការយកចិត្តទុកដាក់របស់មនុស្សក្បែរខ្លួន រហូតលែងមើលឃើញពីតម្លៃដ៏ពិតប្រាកដរបស់ពួកគេ។ អ្នកតែងតែគិតថាខ្លួនឯងអាចរីករាយដោយខ្លួនឯងបាន ដោយមិនចាំបាច់មាននរណាមកជួយជ្រោមជ្រែងក្តីសុខរបស់អ្នកទេ។ តែវាមិនដូច្នោះឡើយ…

Hjk
សង្គម

ស្រក​ទម្ងន់​ ស្បែក​ភ្លឺ​រលោង​ត្រឹម​រយៈ​ពេល​ខ្លី បើ​ចេះ​ច្នៃ​ផឹក​ទឹក​សណ្ដែក​ខ្មៅ ២ ពេល​នេះ

ទឹក​សណ្តែក​ខ្មៅ គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់ និង​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​សម្រាប់​រាងកាយ​ស្រ្តី។ យ៉ាង​ណា​បើ​អ្នក​ចេះ​ច្នៃ យក​មក​ទទួល​ទាន​ដូច​បង្ហាញ​ទាំង ២ ពេល​ខាង​ក្រោម នោះ​ប្រសិទ្ធភាព​នឹង​មាន​កាន់​តែ​ខ្ពស់៖ ២) កំឡុង​អាហារ​ពេល​ព្រឹក នៅ​ពេល​ទើប​ភ្ញាក់​ពី​ដំណេក រាងកាយ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ប្រសិន​អ្នក​ទទួល​ទាន​ទឹក​សណ្តែក​ខ្មៅ ជាមួយ​អាហារ​ពេល​ព្រឹក វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​អាច​បំពេញ​ជាតិ​ទឹក​បាន​ល្អ ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​រស់រវើក និង​មាន​សភាព​ទន់ល្មើល​យ៉ាង​ល្អ​ថែម​ទៀត​ផង​ដែរ។ ជាមួយ​គ្នា​នេះ សណ្តែក​ខ្មៅ គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ កាត់​បន្ថយ​ចំណង់​នៃ​ការ​ឃ្លាន ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ ហើយ​វា​ក៏​មាន​កាឡូរី​ទាប​ នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ១) មុន​ពេល​ទទួល​ទាន​អាហារ ទឹក​សណ្តែក​ខ្មៅ ផ្តល់​ជាតិ​សរសៃ​ច្រើន ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ វា​ក៏​មាន​សារធាតុ​សំខាន់ៗ​ជា​ច្រើន…

Nbbn
សុខភាព

ងូតទឹក​ក្រោយ​ទទួល​ទាន​អាហារ​ អាច​ធ្វើ​បានតែ​ ៣ យ៉ាង​នេះ​ដាច់ខាត​កុំ​ធ្វើ​ឲ្យ​សោះ

តើ​អ្នក​ធ្លាប់​លឺ​ពាក្យ​និយាយ​តៗ​គ្នា​ទេ ថា​កុំ​ធ្វើ​សកម្មភាព​នេះ សកម្មភាព​នោះ​ក្រោយ​ពេល​បរិភោគ​អាហារ​រួច? ជា​ពិសេស​ការ​ងូត​ទឹក មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​អាច​បង្ក​ផល​ប៉ះពាល់ តើ​វា​ជា​ការ​ពិត​ដែរ​ឬ​ទេ? ខាង​ក្រោម​យើង​បកស្រាយ​ពី ៣ ចំណុច​ដែល​អ្នក​គួរ​ជៀសវាង​ក្រោយ​ទទួល​ទាន​អាហារ៖ ១) ទម្រេត​ខ្លួន កុំ​ទម្រេត​ខ្លួន​ដេក​លើ​សាឡុង ឬ​ពូក ក្រោយ​ពី​បរិភោគ​អាហារ​រួច ព្រោះ​ការ​ទម្រេត​ខ្លួន​ភ្លាមៗ​នេះ​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ GERD។ វា​ជា​រឿង​ល្អ​បំផុត ដែល​អ្នក​ត្រូវ​អង្គុយ​ឲ្យ​បាន ៣០ នាទី​ទៅ ១ ម៉ោង​មុន​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ ហើយ​ចូរ​ទម្លាប់​បរិភោគ​អាហារ​ឲ្យ​បាន​មុន​ពេល​ចូល​ដំណេក​ចន្លោះ ៤ ម៉ោង​ឡើង​ទៅ។ ២) ការ​ធ្វើ​លំហាត់ប្រាណ ក្រោយ​បរិភោគ​អាហារ​ហើយ​ភ្លាមៗ អ្នក​បែរ​ជា​ទៅ​ធ្វើ​លំហាត់ប្រាណ នោះ​អាច​ឲ្យ​មាន​ហានិភ័យ​នៃ​អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង។ តាម​ពិត​ទៅ​អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​បាន តែ​ធ្វើ​ប្រភេទ​លំហាត់ប្រាណ​ស្រាលៗ…

Dff
សង្គម

ចាំ​ទុក​ទៅ! ពេល​ទៅ​សែន​ផ្នូរ ឬ​ដើរ​កាត់​ផ្នូរ ឃើញ​របស់ ៣ នេះ កុំ​រើស​យក​មក​ផ្ទះ​ឲ្យ​សោះ

ជា​រៀងរាល់​ឆ្នាំ​តែងតែ​មាន​ពិធី​បុណ្យ​ឆេងម៉េង ឬ​សែនផ្នូរ ដែល​បងប្អូន​កាត់​សែស្រឡាយ​ចិន ត្រូវ​ទៅ​រៀបចំ​សែន​នៅ​ទីតាំង​នោះ​ផ្ទាល់។ តែ​យ៉ាង​ណា​មិន​ថា​តែ​ថ្ងៃ​សែនផ្នូរ​ទេ ត្រឹម​ថ្ងៃ​ធម្មតា​ក៏​ដោយ បើ​អ្នក​ដើរ​កាត់​ផ្នូរ ហើយ​ឃើញ​របស់ ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​លើ​ដី សុំ​កុំ​រើស​យក​មក​ចូល​ក្នុង​ផ្ទះ​ឲ្យ​សោះ៖ ៣) ការ​យក​ដង្វាយ​ពី​ផ្នូរ​អ្នក​ផ្សេង បើ​មិនមែន​ជា​ផ្នូរ​សាច់ញាតិ​គ្រួសារ​ឯង ហាម​ផ្តាច់​ទោះ​អស់​ធូប​ក៏​ដោយ មិន​ត្រូវ​ទៅ​យក​ដង្វាយ ឬ​សំណែន​ពី​ទីតាំង​ផ្នូរ​នោះ​ទេ ព្រោះ​វា​បង្ហាញ​ពី​ការ​មិន​គោរព។ ដូច្នេះ​យើង​ចាស់ៗ​ចាំ​បាច់​ត្រូវ​ណែនាំ​ទៅ​កាន់​កូន​ចៅ ឬ​ក្មេង​តូចៗ មិន​ត្រូវ​ទៅ​លេង​នៅ​ផ្នូរ​របស់​សាច់ញាតិ​អ្នក​ដទៃ ឬ​ផ្នូរ​ដែល​យើង​មិន​ស្គាល់​ម្ចាស់ ហើយ​ហាម​ផ្តាច់​ទៅ​ប៉ះ ទៅ​លូក​របស់របរ ផ្លែ​ឈើ​ នំនែក​ផ្សេងៗ​នៅ​ទី​នោះ ព្រោះ​វា​អាច​នាំ​អ្នក​ជួប​គ្រោះ​មិន​ល្អ។ ២) ការ​រើស​យក​របស់​ចម្លែក បើ​ចៃដន្យ​ឃើញ​កាក់ ឃើញ​របស់របរ​ពី​បុរាណ​ដែល​មាន​រូបរាង​ចម្លែក…

Dfdf
សង្គម

​ថ្ងៃ​ចូល​ឆ្នាំ​ចិន បើ​សុខៗ​កើត​រឿង​ទាំង ៥ នោះ​ជា​ប្រផ្នូល​ល្អ នាំ​ឲ្យ​អ្នក​សំណាង​ពេញ​មួយ​ឆ្នាំ

នៅ​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន រាប់​ចាប់​ពី​ថ្ងៃ​ទី ៣១ ដល់ ៣ មករា ប្រសិន​អ្នក​ប្រទះ​ឃើញ​រឿងរ៉ាវ​ទាំង ៥ ខាង​ក្រោម​កើត​ឡើង​ដោយ​ចៃដន្យ នោះ​គឺ​ជា​សញ្ញា​នៃ​ប្រផ្នូល​ល្អ ជា​ប្រផ្នូល​ហៅ​ទ្រព្យ ហៅ​សំណាង​ចូល​ដល់​អ្នក​និង​សមាជិក​គ្រួសារ៖ ៥) ផ្កា​អង្គាសីល​រីក​ស្គុះស្គាយ ទំនៀមទម្លាប់​របស់​បងប្អូន​សែស្រឡាយ​ចិន និយម​ដាក់​តាំង​ផ្កា​អង្គាសីល​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ហើយ​ប្រសិន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ផ្កា​ទាំង​នោះ​រីក​ស្គុះស្គាយ វា​គឺ​ជា​ប្រផ្នូល​បង្ហាញ​ពី​ការ​រីកសាយ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់ផ្ទះ​ដូច​គ្នា។ ៤) ឆ្កែ​មិន​ស្គាល់​ម្ចាស់​រត់​ចូល​ផ្ទះ បើ​សុខៗ​មាន​សត្វ​ឆ្កែ​ដែល​មិន​ស្គាល់​ប្រភព រត់​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន នោះ​គឺ​បង្ហាញ​ពី​ហុងស៊ុយ​ខ្ពស់។ វា​តំណាង​ឲ្យ​អត្ថន័យ ដែល​ថា​ផ្ទះ​នោះ នឹង​ទទួល​បាន​ការ​គោរព​ស្រលាញ់ ឲ្យ​តម្លៃ​ខ្ពស់​ពី​ញាតិ​ជុំវិញ​ខ្លួន។ ៣) រើស​បាន​លុយ ប្រសិន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន…

New Copy
តេស្តIQ

សំណាងមកដល់ហើយ! អ្នកកើតក្នុងខែទាំង ៣ នេះ នឹងសំណាងពេញមួយឆ្នាំ ២០២២

ហោរាសាស្រ្តបានឱ្យដឹងថា អ្នកដែលកើតក្នុងខែទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើនក្នុងឆ្នាំ២០២២។​ អាស្រ័យហេតុនេះ ការងារ និងជីវិតមានការប្រែប្រួលជាវិជ្ជមានខ្លាំង។ ១. មនុស្សកើតខែកុម្ភៈ សម្រាប់មនុស្សដែលកើតក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អាចជាពេលវេលាដែលមិនអាចបំភ្លេចបាន ដោយសារតែអាជីព និងកិត្តិនាមរបស់ពួកគេបានបោះជំហានទៅមុខដ៏អស្ចារ្យ។ មនុស្សដែលកើតក្នុងខែកុម្ភៈ ច្រើនតែមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពរបស់ពួកគេ។ ពួកគេហ៊ានគិត ហ៊ានធ្វើ មិនខ្លាចការលំបាក មិនខ្លាចបរាជ័យ។ ក្នុង​ឆ្នាំ​នេះ​មាន​លាភ​សំណាង រកស៊ី​មាន​បាន​ធូរធារ​ជាង​មុន អាច​បន្ត​ពង្រីក​ទំហំ​មុខ​ជំនួញ​ឱ្យ​កាន់តែ​រីក​ចម្រើន ។ នៅចុងឆ្នាំ ២០២២ មនុស្សដែលកើតក្នុងខែកុម្ភៈ អាចសម្រេចបាននូវគោលដៅដែលពួកគេបានកំណត់នៅដើមឆ្នាំ។ ពួកគេមិនត្រឹមតែប្រមូលទ្រព្យសម្បត្តិដែលធ្វើឱ្យមានការកោតសរសើរជាច្រើនប៉ុណ្ណោះទេ ថែមទាំងជាមោទកភាពនៃគ្រួសាររបស់ពួកគេទៀតផង។ ជាទូទៅ​ឆ្នាំ​នេះ​អ្នក​កើត​ខែកុម្ភៈ​មាន​ទាំង​កេរ្តិ៍ឈ្មោះ​…

New Copy
ប្លែកៗ

២០២២ អ្នកមានប្រជ្រុយក្នុងទីតាំងនេះ មិនខ្វះលុយចាយទេ

អ្នកណាដែលមានប្រជ្រុយប៉ុន្មានទីតាំងខាងក្រោម​នេះ អ្នក​មិន​បាច់​បារម្ភ​រឿង​លុយកាក់ និង​សម្ភារៈ​អ្វី​ឡើយ ។ មនុស្សដែលមានប្រជ្រុយទាំងនេះ យោងតាមការទស្សន៍ទាយ ក្នុងឆ្នាំ ២០២២ នេះ នឹងក្លាយជាមនុស្សសំណាងជាងគេ លុយហូរចូលគ្រប់ច្រក មិនខ្វះលុយចាយនោះឡើយ។ ១. ប្រជ្រុយលើបាតដៃ ៖ កាន់ទ្រព្យសម្បត្តិច្រើន តាមទស្សនៈនៃនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅលើបាតដៃ គឺជាមនុស្សដែលមានគំនិត និងពូកែគិតល្អិតល្អន់ណាស់។ មនុស្សបែបនេះ គឺសក្តិសមសម្រាប់វិជ្ជាជីវៈដូចជាវិស្វករ ចៅក្រម និងគណនេយ្យករ ព្រោះពួកគេត្រូវគិតពីរដងអំពីអ្វីដែលពួកគេធ្វើ។ បុគ្គលដែលមានប្រជ្រុយនេះ ធ្វើបានល្អ មានកំហុសតិចតួចណាស់។ ពួកគេកាន់តែចាស់ អាជីពរបស់ពួកគេកាន់តែអស្ចារ្យ។ ពួកគេកាន់អំណាច ទ្រព្យសម្បត្តិនៅក្នុងដៃរបស់ពួកគេ។…

Picsart_22 01 16_12 06 21 465
ប្លែកៗ

មើលទៅអ្នកអាចសមបំណង ជាមួយមនុស្សដែលអ្នកលួចស្រឡាញ់ឬអត់ណ៎? តោះសាករើសសន្លឹកបៀមួយទៅដើម្បីដឹងច្បាស់

សួស្តីបងប្អូនមិត្តអ្នកអានទាំងអស់ ថ្ងៃនេះគេហទំព័រ Knongsrok សូមនាំយកវិធីបើកសន្លឹកបៀដើម្បីពិនិត្យ រាសីស្នេហាសម្រាប់អ្នកនៅលីវ។ លើក​នេះ​នឹង​មក​ដល់​រឿង​មនុស្ស​លួច​ដែលអ្នកស្រលាញ់​គ្នា តើគេមានអារម្មណ៍យ៉ាងណាចំពោះអ្នក? តើគេចង់បានអ្វីពីយើង?  តោះចាំអង្កាលជ្រើសរើសសន្លឹកបៀដែលអ្នកចូលចិត្តមួយទៅ ។ របៀបលេង ១). ធ្វើចិត្តឲ្យស្ងប់ហើយនឹកដល់មុខមនុស្សដែលអ្នកលួចស្រឡាញ់ ។ ២). រើសបៀមួយដែលអ្នកចូលចិត្ត ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។ សន្លឹកបៀទី ១ គេ​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ចូល​ក្នុងជិវិត ឬសាកនិយាយជាមួយគ្នា ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះគេ​ប្រហែល​ទើបតែ​ខកចិត្ត​ដោយសារ​រឿង​ស្នេហា​ ឬ​នៅ​តែ​មាន​អារម្មណ៍​មិនទាន់កាត់ចិត្ត​ពីស្នេហា​ចាស់បាន ។ ទឹកបៀសូម​ណែនាំ​អ្នក​ឲ្យនៅ​ក្បែរ​ៗគេ ហើយ​លើក​ទឹកចិត្ត​គេសិនទៅ បើគ្រប់យ៉ាងសមស្របសឹម​រំកិល​ទំនាក់ទំនង​ឡើងជបណ្តើរៗ បើ​អ្នក​ចេញ​មុខខ្លាំងតាមគេច្បាស់​ពេក គេប្រហែលជាមិនចាប់អារម្មណ៍នឹងអ្នកទេ តែសូមប្រាប់ថាទំនាក់ទំនងនេះមានឱកាសខ្ពស់ តែត្រូវទៅតាមលំដាប់លំដោយ…

BTC 1
សេដ្ឋកិច្ច

នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍!! លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ​ ឬពោះម៉ាយ!

១. ភាគីបុរស និងនារីត្រូវគោពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា៩៤៨ រហូតដល់មាត្រា៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ២. ភាគីទាំង២ត្រូវបញ្ជាក់ភាពនៅទំនេរ នៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ចំណាំ៖​ ត្រូវភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ក. លិខិតបញ្ជាក់ភាពនៅលីវ កំលោះ ក្រមុំ ខ. លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ​ ឬពោះម៉ាយ មេម៉ាយ ឬពោះម៉ាយមានលក្ខខណ្ឌ២​ ៖ +ភាគីណាម្នាក់ស្លាប់ ត្រូវមានសំបុត្រមរណភាព +បើភាគីណាបានលែងលះត្រូវមានសាលក្រម ឬដីកាសម្រេចពីការលែងលះ ៣.ក្រោយមកភាគីទាំងពីរត្រូវយកលិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតបញ្ជាក់លិខិតបញ្ជាក់…

១
សុខភាព

ទម្លាប់ទាំងនេះហើយ ដែលធ្វើឱ្យអ្នកកើតមានជំងឺគាំងបេះដូង

បញ្ហាគាំងបេះដូងកើតឡើងនៅពេលដែលផ្នែកមួយនៃសាច់ដុំរបស់បេះដូងមិនមានឈាមគ្រប់គ្រាន់ និងប្រព័ន្ធចរន្តឈាមរត់មិនស្មើ។ មានកត្តាហានិភ័យមួយចំនួនចំពោះបញ្ហាគាំងបេះដូង ដែលកត្តាមួយចំនួនរួមមានទាំងអាយុ និងប្រវត្តិគ្រួសារដែលមិនអាចគ្រប់គ្រងបាន។ ទោះយ៉ាងណាក៏ដោយ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលនៅទីបំផុតអាចនាំឱ្យមានជំងឺគាំងបេះដូងនេះដោយមិនដឹងខ្លួន។ ១. ការបរិភោគអាហារប្រចាំថ្ងៃ ការបរិភោគអាហារក្រៅផ្ទះជារៀងរាល់ថ្ងៃ អាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងរបស់អ្នក ព្រោះអ្នកទំនងជាធ្វើការជ្រើសរើសអាហារមិនល្អនៅភោជនីយដ្ឋានសម្រាប់បរិភោគ។ លោកវេជ្ជបណ្ឌិតផ្នែកសុខភាពមួយរូបបានណែនាំឱ្យយកចិត្តទុកដាក់លើព័ត៌មានលម្អិតអំពីអាហារូបត្ថម្ភរបស់អាហារដែលអ្នកបរិភោគ។ ដើម្បីទប់ស្កាត់ និងចៀសវាងមានហានិភ័យចំពោះបេះដូងរបស់អ្នកនៅថ្ងៃក្រោយ។ ២. ចៀសវាងការធ្វើលំហាត់ប្រាណ រឿងមួយដែលល្អបំផុតដែលអ្នកគួរធ្វើដើម្បីថែរក្សាសុខភាពនោះគឺ ការធ្វើលំហាត់ប្រាណ។ ភាពអសកម្មរួមចំណែកដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ និងធ្វើឱ្យធាត់។ ប៉ុន្តែការប្រាណហាត់ដោយមិនមានពេលវេលាច្បាស់លាស់ ឬរបៀបត្រឹមត្រូវនោះទេ វាអាចនឹងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងស្ទះសរសៃរឈាមបេះដូងដែលបណ្តាលឱ្យមានជំងឺគាំងបេះដូងផងដែរ។ ៣. ផឹកសុរា ខណៈពេលដែលស្រាបៀរមួយកែវ វានឹងមិននាំឱ្យមានការគាំងបេះដូងនោះទេ ប៉ុន្តែការផឹកច្រើនពេកអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងរបស់អ្នក។ ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកបានពន្យល់ថា វាអាចបង្កើនសម្ពាធឈាម…